ភ្នំពេញ
៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
នៅសណ្ឋាគារកាំបូឌីយ៉ាណាមានរៀបចំវេទិកានិពន្ធនាយកលើកទី១០ស្តី
ពីការពិភាក្សាបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិនិងអនុសាសន៍
សម្រាប់បង្កើតច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានរៀបចំដោយក្លិប
អ្នកកាសែតកម្ពុជាដោយមានការចូលរួមពីលោក ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាគមអ្នកកាសែតនានាជាច្រើន
រួមនឹងថ្នាក់ដឹកនាំបណ្តាញព័ត៌មាន កាសែត ទស្សនាវដ្តី វិទ្យុ
ទូរទស្សន៍ គេហទំព័រ និងបណ្តាញអេឡិចត្រូនិកជាច្រើន ។
Tuesday, December 31, 2013
វិចារណកថា ៖ ជូនពរឆ្នាំថ្មី របស់នគរវត្ត
ដោយសេចក្ដីគោរពពីមជ្ឈមណ្ឌលព័ត៌មាននគរវត្ដ!
ឆ្នាំ២០១៣បានកន្លងផុតទៅប្រកបដោយ
ភាពសោកសៅនៅចុងឆ្នាំដែលរំពឹង ថា ឆ្នាំថ្មីនេះ
ឧបទ្រុពចង្រៃទាំងអម្បាលម៉ាណនឹងត្រូវរលាយសូន្យ ។
ឆ្នាំថ្មីនឹងជួប ប្រទះតែសេចក្ដីសុខសម្រាប់រាជរដ្ឋាភិបាលកម្ពុជា
និងប្រជារាស្ដ្រខ្មែរ ។ អ្វីដែល
សំខាន់ជាងនោះគឺបណ្ដាជនខ្មែរទាំងអ្នកនយោបាយ ក៏ដូចជាប្រជារាស្ដ្រ
មន្ដ្រីរាជ ការ កម្មករ
និយោជក...រួបរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសក្រោមម្លប់ព្រះមហា
ក្សត្រដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។
Friday, December 27, 2013
កិច្ចប្រជុំរវាងក្រសួងការងារនិងសហជីពទាំង៦ ដែលមិនទទួលយកលទ្ឋផលនៃការដំឡើងបា្រក់ខែកម្មករ ចាប់ផ្តើមហើយ(មានវីដេអូឃ្លីប)
រាជធានីភ្នំពេញ៖ នាវេលារសៀលថ្ងៃទី២៧ ធ្នូ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានរៀបចំបើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងសហជីពកម្មករចំនួន៦
ដែលមិនទទួលយកលទ្ឋផលនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ
កាលពីថ្ងៃទី២៤ ធ្នូ ២០១៣
ទាក់ទងទៅនឹងការដំឡើងបា្រក់ឈ្នួលអប្បបរមារបស់កម្មករ ។ កិច្ចប្រជុំនេះ
ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សហជីព ៣៨៦ ដាក់លិខិតជូនដំណឹងទៅសមាគមរោងចក្រកាត់ដេរ ស្តីពីការធ្វើកូដកម្ម និងហែក្បួនចាប់ពីដើមខែមករា ២០១៤
សហជីព ៣៨៦ ដាក់លិខិតជូនដំណឹងទៅសមាគមរោងចក្រកាត់ដេរ ស្តីពីការធ្វើកូដកម្ម និងហែក្បួនចាប់ពីដើមខែមករា ២០១៤
ប្រភពៈ កោះសន្តិភាព

ក្រុមអ្នកនាំភ្ញៀវផ្ទុះហិង្សាដាក់គ្នាមួយប្រាវបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចររត់ជាន់ជើងគ្នានៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត

មេដឹកនាំសហជីព នាំកម្មករកុះករទៅចាំចូលរួមប្រជុំ នៅមុខក្រសួងការងារ តាំងពីព្រឹក
ភ្នំពេញ:
ចាប់តាំងពីពេលព្រឹកមកម្លេះ មេដឹកនាំសហជីពកម្មករ
បាននាំកម្មកររាប់យ៉ាងកុះករ មកពីតាមបណ្តារោងចក្រជាច្រើន ទៅជួបជុំ
ត្រៀបត្រា នៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ នៅជាប់នឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមកម្មករនៅត្រៀបត្រា
លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស ៧ មករា
នៅពេទ្យលោកសង្ឃ រហូតដល់សាលាតិចណូ។
ទូតអាមេរិក ប្រកាសអាសន្នដល់ពលរដ្ឋអាមេរិក អំពីបាតុកម្ម នៅភ្នំពេញ
![]() |
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា |
ទូតអាមេរិក បានចេញនូវថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣។
ក្នុងប្រកាស ជាភាសាអង់គ្លេស ផ្សព្វផ្សាយតាមវេបសាយរបស់ស្ថានទូតអាមេរិកប្រចាំ រាជធានីភ្នំ ពេញ ដែលមានចំណងជើងថា "Security Message for U.S. Citizens:
Friday, December 20, 2013
លោក ហ៊ុន សែន៖ គ្មានការបោះឆ្នោតឡើងវិញព្រោះគ្មានអ្នករំលាយសភា (មានវីដេអូ)
![]() |
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌ មាននៅវិមានរដ្ឋសភា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ (រូបភាពដោយ ណាត សុភាព) |
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
នៅថ្ងៃសុក្រនេះ បដិសេធការទាមទារ ឲ្យបោះឆ្នោតឡើង វិញ
ខណៈដែល គណបក្សសង្គ្រោះជាតិ
បន្តបាតុកម្ម ហែតាមដងផ្លូវស្ទើររាល់ថ្ងៃ សុំឲ្យលោក ចុះចេញពីតំណែង
ហើយបោះឆ្នោតឡើងវិញ។
លោក ហ៊ុន សែន
បានប្រាប់ក្រុមអ្នកសារ ព័ត៌មាន
បន្ទាប់ចេញពីប្រជុំសភា ដើម្បីបោះ ឆ្នោតតែងតាំងលោក ស៊ុយ សែម
ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ចម ប្រសិទ្ធ
ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវបំបែក ជាពីរនោះ
ថាការបោះឆ្នោតឡើងវិញ មិនអាចធ្វើទៅបានទេ
ព្រោះសភាបច្ចុប្បន្នមិនត្រូវបានរំលាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៖
Thursday, December 19, 2013
កម្មកររោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង និងមេនហាតធេន បន្តមិនចូលធ្វើការព្រឹកនេះ

លោក អាន វណ្ណៈ ត្រូវអភិបាលខេត្ត ដេញចេញ កណ្តាលអង្គប្រជុំនៅមុខ មហាជន ព្រោះរវល់ខ្សឹបខ្សៀវគ្នា មិនយកត្រចៀកស្តាប់ថ្នាក់ដឹកនាំកំពុង មានយោបល់
![]() |
លោក អាន វណ្ណៈ ត្រូវអភិបាល ខេត្តបន្ទាយមានជ័យ ដេញចេញ ពីអង្គប្រជុំ |
Wednesday, December 18, 2013
ដំណឹងជ្រើសរើសបុគ្គលិកមុខតំណែង អ្នកចែកបៀមានបទពិសោធន៍ (Dealer Experience)ចំនួន ២០នាក់ និងមិនទាន់មានបទពិសោធន៍ (Dealer Trainee) ចំនួន ២០នាក់

ល.រ
|
មុខតំណែង
|
ចំនួន
|
ភេទ
|
ផ្សេងៗ
|
១-
|
Dealer Experience
|
20 នាក់
|
ប្រុស/ស្រី
|
មានបទពិសោធន៍ចែកបៀចាប់ពី២ឆ្នាំឡើងទៅ
|
២-
|
Dealer
Trainee
|
20 នាក់
|
ប្រុស/ស្រី
|
មិនមានបទពិសោធន៍ចែកបៀ
|
Monday, December 16, 2013
ព័ត៌មានបន្ថែមបុគ្គលិកកាស៊ីណូឡាស់វីហ្កាសសាន់ ដែលពុលអាហារកើនឡើងដល់ជាង១០០នាក់ ក្នុងនោះ២នាក់ធ្ងន់

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
ប្រចំាខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចថា
មកដល់ម៉ោង៣និង៤៦នាទីរសៀលថ្ងៃទី១៥ ធ្នូ ២០១៣
បុគ្គលិកដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន៦៨នាក់
ក្នុងនោះមានស្រី៣៦នាក់
ប៉ុន្តែចំនួននេះនឹងកើនឡើងទៀតខណៈពេលខាងកាស៊ីណូនិងសមត្ថកិច្ចកំពុងដឹក
ជញ្ជូនមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ទៀត ។
Sunday, December 15, 2013
យោធាថៃរក្សាអព្យាក្រិត្យ មិនទោទន់តាមការអូសទាញរបស់បក្សប្រឆាំង

គណបក្សប្រឆាំង ចាប់ផ្តើមធ្វើបាតុកម្ម នៅទីលាន ប្រជាធិបតេយ្យ

Saturday, December 14, 2013
ផ្លូវជាតិលេខ២ ត្រូវបានបិទ ដោយក្រុមកម្មករ កាត់ដេរ ធ្វើបាតុកម្ម

កញ្ញា ចិន្តា តំណាងក្រុមកម្មកររោងចក្រ បានចាត់ទុកការបិទផ្លូវតវ៉ា
របស់កម្មករថា ជាជំរើសដ៏ល្អមួយ ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមដោះស្រាយ
ទុកកង្វល់របស់ កម្មករ ដែលត្រូវថៅកែ ដែលជាជនជាតិ ជិះជាន់គាបសង្តត។
រដ្ឋមន្ត្រីព័ត៌មានៈ វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជានឹងធ្វើការ កែទម្រង់ការផ្សាយព័ត៌មានចាប់ពីឆ្នាំ២០១៤
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា
ចាប់ពីឆ្នាំ ២០១៤ ទៅក្រសួងព័ត៌មាន នឹងធ្វើការកែ
ទម្រង់នៃការផ្សាយព័ត៌មានរបស់វិទ្យុ និង ទូរទស្សន៍ជាតិកម្ពុជា
ដោយធ្វើការផ្លាស់ប្តូរ កម្មវិធីមួយចំនួន។
យោងតាមគេហទំព័រ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា ចុះផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ នេះបានបង្ហាញថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន និងពិធីករ ពិធី ការិនី នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាកាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូនៅ ទីស្តីការក្រសួងព័ត៌មាន។
គណបក្សសង្គ្រោះជាតិប្តូរមកធ្វើបាតុកម្មជារៀងរាល់ថ្ងៃវិញចាប់ពីថ្ងៃអាទិត្យតទៅ
ភ្នំពេញ៖
គណបក្ស សង្គ្រោះជាតិបានសម្រេចផ្លាស់ប្តូរ ពីការធ្វើបាតុកម្មរៀងរាល់
ថ្ងៃអាទិត្យមកធ្វើបាតុកម្ម រៀងរាល់ថ្ងៃវិញ ចាប់ពីថ្ងៃអាទិត្យទី១៥ធ្នូ
នេះតទៅ។
ការផ្លាស់ប្តូរផែនការបាតុកម្មនេះត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍
គណបក្សសម្រេច ក្នុងកិច្ចប្រជុំកាល ពីល្ងាចថ្ងៃសុក្រ
ហើយត្រូវបានលោកសម
រង្ស៊ីប្រកាសឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅល្ងាច
ថ្ងៃដដែលនោះ។
សាលារាជធានីភ្នំពេញអំពាវនាវឲ្យបក្សប្រឆាំងគោរពនីតិវិធីនៃការធ្វើ
បាតុកម្ម។
Thursday, December 12, 2013
ដំណឹងជ្រើសរើសបុគ្គលិក 20 នាក់ (Dealer Trainee)

ល.រ
|
មុខតំណែង
|
ចំនួន
|
ភេទ
|
ផ្សេងៗ
|
1-
|
Dealer Trainee
|
20នាក់
|
ប្រុស/ស្រី
|
មិនមានបទពិសោធន៍ចែកបៀ
|
លក្ខណៈសម្បត្តិៈ
Tuesday, December 10, 2013
ភ្នាក់ងារ FBI តាមចាប់ខ្លួនបុរសជនជាតិអាមេរិកដល់កម្ពុជា

តាមប្រភពព័ត៌មាននៅកន្លែងឃាត់ខ្លួនជនជាតិ អាមេរិកខាងលើនេះបានឱ្យដឹងថា កន្លែងដែលរូបគេកំពុងស្នាក់នៅគឺជ្រកក្រោមស្លាកអង្គការឈ្មោះ Hopetransitinos ដែលមានការប្រមូលផ្តុំកុមារកម្ពុជាចំនួន៣២នាក់ (ប្រុស២១នាក់ ស្រី១១នាក់) ក្នុងនោះភាគច្រើនគឺមានអាយុក្រោម១៨ឆ្នាំ ។
បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ ពីតំណែងពុះកញ្ជ្រោល
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់
ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី៩ ធ្នូ
បានប្រកាសតាមទូរទស្សន៍ ពីការរំលាយសភា
ហើយរៀបចំការបោះឆ្នោតមួយ ឱ្យបានឆាប់រហ័សបំផុត
ជាការប៉ុនប៉ងរកច្រកចេញ ពីវិបត្តិនយោបាយ យ៉ាងជ្រៅ
តែទោះជាបែបនេះ ក៏នៅតែពុំអាចរំងាប់ចិត្តពួកបាតុករប្រឆាំង ដែលប្តេជ្ញាទម្លាក់ រដ្ឋាភិបាលរបស់លោកស្រី ។
មេខ្លោងបាតុកម្មលោកស៊ូថេប ធឿនស៊ូបាន់
ដែលកំពុងមានប្រៀបខណៈ ដែលបាតុករប្រមាណជា១០០.០០០នាក់កំពុងលើកគ្នា
ហែក្បួនតាមដងវិថីនានា នៃក្រុងបាងកក
បានបញ្ចេញប្រតិកម្មចំពោះ ការប្រកាសនោះរបស់លោកស្រីយីងឡាក់ថា
ពួកអ្នកគាំទ្រខ្ញុំចង់បានលើសពីការរំលាយសភានេះទៅទៀត ។
Subscribe to:
Posts (Atom)