ភ្នំពេញ៖
គណបក្ស សង្គ្រោះជាតិបានសម្រេចផ្លាស់ប្តូរ ពីការធ្វើបាតុកម្មរៀងរាល់
ថ្ងៃអាទិត្យមកធ្វើបាតុកម្ម រៀងរាល់ថ្ងៃវិញ ចាប់ពីថ្ងៃអាទិត្យទី១៥ធ្នូ
នេះតទៅ។
ការផ្លាស់ប្តូរផែនការបាតុកម្មនេះត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍
គណបក្សសម្រេច ក្នុងកិច្ចប្រជុំកាល ពីល្ងាចថ្ងៃសុក្រ
ហើយត្រូវបានលោកសម
រង្ស៊ីប្រកាសឲ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅល្ងាច
ថ្ងៃដដែលនោះ។
សាលារាជធានីភ្នំពេញអំពាវនាវឲ្យបក្សប្រឆាំងគោរពនីតិវិធីនៃការធ្វើ
បាតុកម្ម។
ចាប់ផ្តើមពី ថ្ងៃអាទិត្យទី១៥ធ្នូចុងសប្តាហ៍នេះទៅ
គណបក្សសង្គ្រោះជាតិនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃជាប់រហូតដោយ
ឥតឈប់ឈរដើម្បីទាមទារឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ។
នេះបើយោងតាមការប្រកាសឲ្យដឹងរបស់លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីល្ងាច
ថ្ងៃសុក្រ។ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្ស សង្គ្រោះជាតិបានបើកកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃសុក្រទី១៣ធ្នូ។ នៅក្នុងវីដេអូខ្លីមួយដែលលោកសម រង្ស៊ី បានបង្ហោះនៅក្នុងគេហទំព័រ Facebook ក្រោយពីកិច្ចប្រជុំនោះ មេដឹកនាំបក្សប្រឆាំងបានអំពាវនាវឲ្យពលរដ្ឋមកចូលរួមធ្វើបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិដើម្បីសម្រេចការទាមទាររបស់ខ្លួន។
កាលពីមុននេះ គណបក្សសង្គ្រោះជាតិបានប្រកាសថានឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃអាទិត្យ តែប៉ុណ្ណោះចាប់ពីថ្ងៃអាទិត្យទី ១៥ធ្នូនេះតទៅ។ ប៉ុន្តែ ឥឡូវនេះ គណបក្សប្រឆាំងបានផ្លាស់ប្តូរផែនការរបស់ខ្លួនមកធ្វើបាតុកម្មជា រៀងរាល់ថ្ងៃវិញ។ លោក សម រង្ស៊ីអះអាងថា នឹងទាមទារឲ្យទាល់តែបានជាដាច់ខាតនូវការបោះឆ្នោតឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ គោលដៅនេះត្រូវបានមេដឹកនាំបក្សប្រឆាំងសង្ឃឹមថាអាចសម្រេចបានជោគជ័យ តាមរយៈការប្តេជ្ញាចិត្តរបស់អ្នកចូលរួមបាតុកម្មម្នាក់។
ប៉ុន្តែ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ ក្រុមអ្នកកាសែតកាលពីពុធថា ការបោះឆ្នោតឡើងវិញមិនអាចប្រព្រឹត្តទៅបានឡើយ ពីព្រោះការទាមទារនេះ គ្មានមូលដ្ឋានគ្រប់គ្រាន់។ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មនៅ ថ្ងៃអាទិត្យនៅលើទីលានប្រជាធិបតេយ្យ ប៉ុន្តែ មិនអនុញ្ញាតឲ្យដើរហែក្បួនតាមដងផ្លូវទេ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងទំនងជាមិនគោរពតាមការណែនាំនេះឡើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងនៅថ្ងៃសៅរ៍នេះថានៅ មិនទាន់បានទទួលសេចក្តីជូនដំណឹងណាមួយ ពីគណបក្សសង្គ្រោះជាតិនៅឡើយទេ។ លោកបានអំពាវនាវឲ្យបក្សប្រឆាំងគោរពតាមបែបបទនីតិវិធីក្នុងការ ធ្វើបាតុកម្ម ហើយបានអំពាវនាវឲ្យប្រជាជនក្នុងរាជធានីប្រុងប្រយ័ត្នចំពោះសវត្ថិ ភាពក្នុងករណីដែលមានបាតុកម្មខុសច្បាប់កើតឡើង៕
ប្រភពៈ សក្កដា
No comments:
Post a Comment