សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា
Showing posts with label សេដ្ឋកិច្ច. Show all posts
Showing posts with label សេដ្ឋកិច្ច. Show all posts

Friday, January 3, 2014

គម្រោង​ខ្សែ​កាប​អ៊ីនធឺណិត​ក្រោម​សមុទ្រ​ត្រូវ​ពន្យារ

140102_09ភ្នំពេញៈ ការ​ចាប់ផ្តើម​ប្រតិបត្តិការ​ខ្សែ​កាប​អ៊ីន ធឺណិត​នៅ​ក្រោម​សមុទ្រ​ល្បឿន​លឿន​របស់​កម្ពុជា​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ ២០១៥។

លោក Paul Blanche-Horgan អគ្គ​នាយក​ក្រុមហ៊ុន Ezecom ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​កម្ពុជា​អះអាង កាល​ពី​ម្សិលមិញ​ថា គម្រោង​មាន​តម្លៃ ៨០ លាន​ដុល្លារ​អាមេរិក​នេះ អាច​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ត្រីមាស ទី១ ឆ្នាំ ២០១៥។


សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​កាល​ពី​ខែ មិថុនា បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។

Saturday, December 7, 2013

រដ្ឋសភា​ប្រាប់​ឲ្យ​តំណាងរាស្ដ្រ​ឈប់​ប្រើប្រាស់​ផ្លាក​លេខ​រថយន្ដ​រដ្ឋសភា​អណ្ណត្ដិ​ចាស់​

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ជូនដំណឹង ដល់​អ្នកតំណាងរាស្ដ្រ​ជាប់ឆ្នោត​អណ្ណត្ដិ​ទី​៥ ឲ្យបាន​ដឹង ថា អគ្គលេខាធិដ្ឋាន​រដ្ឋស​ភា បានរៀបចំ និង​ផ្ដល់​ផ្លាក​លេខ​រថយន្ដ​រដ្ឋសភា​៥ ជូន​អ្នកតំ​ណាង​រាស្ដ្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា​ទាំង​១២៣​រូប រួចរាល់​អស់ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​តំណែង​។

កម្ពុជា​​នឹង​​បង្កើត​​ឧទ្យាន​​ក្រោម​​សមុទ្រ​ និង​សាលា​​បណ្តុះបណ្តាល​​ជំនាញ​​ឆ្នេរ​សមុទ្រ​​

​សម្តេច​ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ស្នើរ ​ឲ្យ​​ក្រសួង​​ទេសចរណ៍ ​ក្រសួង​បរិស្ថាន​គណៈ កម្មាធិការ ​ជាតិ​គ្រប់គ្រង ​និងអ​ភ​វិ​ឌ្ឍ​ន៍​តំបន់​​​​​​ឆ្នេរ សមុទ្រ ​សហការ​​ជាមួយ​​ដៃ ​ពាក់ព័ន្ធ ​រៀបចំ​​បង្កើត ​​ឧទ្យាន​​ក្រោម​​សមុទ្រ​​ និង​​សា​សា​​បណ្តុះ ​បណ្តាល ​​វិជ្ជាជីវៈ​​ទេសចរណ៍​ ជំនាញ​​ឆ្នេរ ​សមុទ្រ​​នៅ​កម្ពុជា​​។ ​

ឆ្នាំ​​២០១៤​ អ្នក​​នៅ​​ភ្នំ​ពេញ​​អាច​ធ្វើ​ ស្លាក​​លេខ​​ម៉ូតូ​​នៅ​ត្រឹម​​ថ្នាក់​​ខណ្ឌ​​

នៅឆ្នាំ ២០១៤​​​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​​ទាំងអស់ ដែល​​រស់​នៅ ​​រាជ​ធានី​​ភ្នំពេញ​​ អាច​​ធ្វើ​​ស្លាក​​លេខ​​ម៉ូតូ​​ របស់​​ខ្លួន​​បាន ​នៅ​​តាម​​សាលា​ខណ្ឌ​​ ដែល​​ខ្លួន​​រស់​នៅ​។ ​ការធ្វើ​​ស្លាក​​លេខ​​នេះ​​ គឺ​ត្រូវ​​ធ្វើ​​ នៅ​​ការិយា​ល័យ ​​ច្រក​​ចេញ​ចូល ​​តែ មួយ ​របស់​​ខណ្ឌ​ ​ដោយ​​មិន​​ចាំ​បាច់​ ​ទៅ​​ធ្វើ​​នៅ មន្ទីរ​​សាធារណ​ការ​​ និង​ដឹកជញ្ជូន ​រាជធានី​ភ្នំពេញ​ ដូច​មុន​ទៀត​នោះទេ​។

លោក​ផៃ ស៊ីផា​ន​​ឆ្លើយ​​សំណួរ​៖​​ហេតុ​អ្វី​​រដ្ឋាភិបាល​​កំណ​ត់​ថ្លៃ​សេវា​​ទូរស័ព្ទ​មិន​កំណត់​​ថ្លៃ​សាំង​​ដែរ​?

​ប្រជាពលរដ្ឋ​និង ក្រុម​អ្នក​ប្រី​ប្រាស់​ បណ្ដាញ​សង្គម​ហ្វេ​សបុ​ក​​មួយ​​ចំនួន​នៅ​កម្ពុជា នាំគ្នា​ចែករំលែក​គ្នា ​នូវ​​សារ​មួយ​ចំនួន​ដែលមាន​ខ្លឹមសារ​ឆ្ងល់​ថា រដ្ឋាភិបាល​អាច​កំណត់​ថ្លៃ​ទូរស័ព្ទ តែ​ហេតុ​អ្វី​បាន​ជា​មិន​កំណត់​ថ្លៃ​សាំង​ ដែល​ចេះ​តែ​ឡើង​ជា​បន្តបន្ទាប់ ធ្វើឲ​ទំនិញ​ទាំងអស់​សុទ្ធតែ​ឡើងថ្លៃ​តាម​​សាំង​។

សារ​នោះ​បាន​ចែករំលែក ភ្ជាប់​មក ជាមួយ​នូវ​ខ្លឹមសារ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ច្បាប់​កំពូល​មួយ​នេះ​បានចែង​ថា កម្ពុជា​បាន​ប្រកាន់​យក​របប​ទីផ្សារសេរី ។​

Friday, December 6, 2013

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឈ្មោះ​បុរី​ចំនួន​១៩​គ្មាន​ការ​អនុញ្ញាត​ស្របច្បាប់

ភ្នំពេញ​៖​ ប្រសិនបើ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញ វត្ថុ​ចាត់វិធានការ​ ទៅ​លើ​សំណង់​ បុរី​ខុសច្បាប់​ទាំង​១៩​កន្លែង​ ដែល​ភាគ​ ច្រើន​នៅ​រាជធានី​ភ្នំពេញ​ ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​គេហដ្ឋាន​ប្រឈម​នឹង ​ហា​និ​ភ័យ​ខ្ពស់ ​ព្រោះតែ​ពួក​គាត់​មិនដឹង ​ថា​លំនៅ​ ឋាន​ដែល​កំពុង​រស់នៅ​ សព្វថ្ងៃ ​ខុសច្បាប់​នោះ​ទេ​។​ ទីបំផុត​ប្រជា ពលរដ្ឋ​ ចំណាយ​ប្រាក់​ រាប់​ម៉ឺន​ដុល្លារ​កំពុង​រស់ នៅ​ក្នុង​ភាព​ភ័យ​ព្រួយ​ ព្រោះតែ​ផ្ទះ​ដែល​ខ្លួន​ កំពុង​នៅ​គឺជា​ផ្ទះ​ខុសច្បាប់​ ។​

ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញ​ វត្ថុ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ជា​ការ​រំលឹក​ ដល់​សាធារណជន​ មិន​គួរ​គប្បី​ទិញ​លំនៅ​ ឋាន​ទាំងឡាយ​ណា​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​  អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​ ដែល​គ្មាន​ ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ ។​ ​ការ ទិញ​ លំនៅ​ឋាន​ពី​ម្ចាស់​សំណង់​ ឬ​ បុរី​ដែល​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចាត់​ទុក​ថា​ នឹង​ខាតបង់​ថវិកា​ ទ្រព្យសម្បត្ដិ​ជាយ​ថា​ ហេតុ​ណាមួយ​ ។​

Wednesday, December 4, 2013

ពាណិជ្ជ​ករ​កម្ពុជា​ជួប​ពិភាក្សា​​ និង​ចែក​​បទ​ពិសោធន៍​ពីដំណើរ​ការ​មុខជំនួញ​

រាជធានីភ្នំពេញ ៖ ​ពាណិជ្ជ​ករ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ជួប​ជុំ​ពិភាក្សា​គ្នា និង​ចែក​រំលែក​​បទ​ពិសោធន៍​​ពីដំណើរ​ការ​មុខជំនួញ​ និង​ដំណើរ​ការ​ក្រុម​ហ៊ុន​ ដើម្បី​ឱ្យ​មាន​ការ​រីក​ចម្រើន​​ទៅ​មុខ ។ កម្ម​វិធី​នេះ​មាន​ឈ្មោះ​ថា Management Tuesday ដែល​បាន​រៀប​ចំ​ឡើង​​ដោយ​ក្រុម​ហ៊ុន​ The Career Ocean ​រួម​ជា​មួយ​​ភោជនីយ​ដ្ឋាន​ ផាក​កាហ្វេ កាល់​ម៉ែត ទល់​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជ​ធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី​៣ ធ្នូ ។ នេះ​ជាលើក​ទី​២២ សម្រាប់​កម្ម​វិធី​នេះ ដែល​ត្រូវ​បាន​ធ្វើ​ជា​រៀង​រាល់​ខែ​ នៅ​ថ្ងៃអង្គារ ​ដើម​ខែ ។ ​ក្នុង​​ឱកាស​នោះ​​ក៏​មាន​វាគ្មិន​ចំនួន​៣​​រូប ដែល​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ និង​ដំណើរ​​ការ​មុខជំនួញ​របស់​ខ្លួន​ នោះគឺ​លោក​បណ្ឌិត អិុន ចាន់​នី នាយក​​ប្រតិ​បត្តិ​ការ​ធនា​គារ​ អេស៊ីលីដា ភីអិល​ស៊ី លោក​​គុយ វ៉ាត អគ្គ​នាយក​ក្រុម​ហ៊ុន​ វីត្រាស់ (VTrust) និង​លោក​ឧកញ៉ា លឹម ឈួខាយ ។

ផល​ពោត​នៅ​ចុង​ឆ្នាំ​នេះ​អត់​មាន​ហាង​ឆេង​ ប្រជា​ពល​រដ្ឋ​ម្នាក់​ៗ​យំ​អត់​ចេញ​ទឹក​ភ្នែក​

ខេត្ត​ប៉ៃលិន​ ៖ បន្ទាប់​ពី​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ដំណាំ​ពោត​របស់​ប្រជា​កសិ​ករ​ បណ្តាល​ឱ្យ​ខូច​ខាត​អស់​រាប់​សិប​ហិកតា​ និង​នៅ​សល់​មួយ​ចំនួន​អាច​ឱ្យ​កសិ​ករ​ប្រមូល​ផល​លក់​បាន​ខ្លះ​ តែ​គួរ​ឱ្យ​សោក​ស្តាយ​តម្លៃ​ពោត​នៅ​ចុង​ឆ្នាំ​២០១៣​ នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួ​ញ​ទិញ​ទាំង​ស្នូល​ត្រឹម​តែ​៣,៧​បាត​លុយ​ថៃ​ ប៉ុណ្ណោះ​ ខុស​ពី​ឆ្នាំ​មុន​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួញ​ទិញ​ទាំង​ស្នូល​តម្លៃ​ពី​៥​ទៅ​ ៦​បាត​ ។

Friday, November 29, 2013

ទំនិញ​ឡើង​ថ្លៃ​​​ធ្វើ​ឱ្យ​​អ្នក​​ចំណូល​មធ្យម​​​​និង​ក្រោម​មធ្យម​​​ប្រឈម​​បញ្ហាជីវ​ភាព​

រាជធានី​ភ្នំពេញ​​ ៖​​​ ការ​ឡើ​ង​ថ្លៃ​នៃ​ទំនិញ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​គឺជា​បញ្ហា​ប្រឈម​របស់​ ប្រជា​ពល​រដ្ឋ​ដែល​​មាន​ចំណូល​មធ្យម​ ​និង​ក្រោម​មធ្យម​ ​និង​ធ្វើ​ឱ្យ​ពួក​គាត់​កាន់​តែ​យ៉ាប់​យ៉ឺន​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ ថ្ងៃ​ ​។ ជួប​ជា​មួយ​អាជី​វក​រលក់ដូ​រ​នៅ​ផ្សារ​ធំ​ថ្មី​គឺ​ អ្នក​ស្រី​កាន់​ ផល្លា​ និង​អ្នក​ស្រី​សុខ​ សាន្ត​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​​​​រឹត​បន្ដឹង​​ពន្ធ​នាំចូល​ការ​លក់​របស់​អ្នក​ស្រី​មាន​ការ ​ធ្លាក់​ចុះ​ប្រហែល​​២០%​ ដោយ​មាន​ម៉ូយ​ខ្លះ​ធ្លាប់​តែ​ទិញ​ទំនិញ​ច្រើនៗ​ដូច​សព្វ​មួយ​ដង​ តែ​ពេល​នេះ​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួ​ក​គាត់​ដក​ទំនិញ​មួយ​ចំនួន​ទុក​វិញ​ ។​

Monday, November 25, 2013

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​លេខ​១០​នៅ​អាស៊ី​

ភ្នំពេញ៖ ​ព្រលានយន្តហោះ​អន្តរជាតិ​ ភ្នំពេញ​ដ៏​តូច​ច្រលឹង​ត្រូវបាន​គេ​ចំណាត់ថ្នាក់​ ជា​ព្រលាន​ល្អ​បំផុត ​នៅក្នុង​ចំណាត់ថ្នាក់​លេខ​១០​។​ ​យោងតាម​ទស្សនា​វ​ដ្តី Destination  បានអោយ​ដឹងថា ​ព្រ លានយន្តហោះ​សាំង​ហ្កា​ពួ រ​ជាប់​ចំ​ណាត់ថ្នាក់​លេខ​មួយ ខណ​:​ដែល ​​ព្រលាន​យន្តហោះ សុវណ្ណ​ភូមិ ​របស់​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​ប្រាំ​។ ​
Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ