ឆ្នាំ២០១៣បានកន្លងផុតទៅប្រកបដោយ
ភាពសោកសៅនៅចុងឆ្នាំដែលរំពឹង ថា ឆ្នាំថ្មីនេះ
ឧបទ្រុពចង្រៃទាំងអម្បាលម៉ាណនឹងត្រូវរលាយសូន្យ ។
ឆ្នាំថ្មីនឹងជួប ប្រទះតែសេចក្ដីសុខសម្រាប់រាជរដ្ឋាភិបាលកម្ពុជា
និងប្រជារាស្ដ្រខ្មែរ ។ អ្វីដែល
សំខាន់ជាងនោះគឺបណ្ដាជនខ្មែរទាំងអ្នកនយោបាយ ក៏ដូចជាប្រជារាស្ដ្រ
មន្ដ្រីរាជ ការ កម្មករ
និយោជក...រួបរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសក្រោមម្លប់ព្រះមហា
ក្សត្រដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។
នៅថ្ងៃទី២ ខែមករា
ឆ្នាំ២០១៤នេះ ប្រមុខដឹកនាំគណបក្សដែលជាប់ឆ្នោតទាំង
ពីរនឹងជួបគ្នាដោះស្រាយបញ្ហានយោបាយមួយចំនួនដែលគេរំពឹងថា
ជាដំណើរ ឆ្ពោះទៅរកដំណោះស្រាយធំៗរបស់ជាតិ ។
បញ្ហាដែលបានកើតឡើងក្រោយការ បោះឆ្នោត
ក៏ដូចជារលកបាតុកម្មប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាលឱ្យប្រទេស
ជាតិ ជួបប្រទះការខាតបង់សេដ្ឋកិច្ច
ហើយបើនិយាយឱ្យខ្លីវិស័យឧស្សាហកម្មកាត់ដេរ
ដែលជាដង្ហើមរស់សម្រាប់កូនចៅប្រជាកសិករប្រឈមនឹងហានិភ័យជាខ្លាំង
។ ដូច្នេះបញ្ហានេះត្រូវគេរំពឹងថា
អាចនឹងដោះស្រាយបាននៅក្រោយជំនួបរវាង
សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាល នឹងលោកសម
រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ។
ឆ្នាំចាស់បញ្ហាដែលបានកើតឡើង
ច្រើនគគោក ប៉ុន្ដែយ៉ាងណាក្ដី សេដ្ឋកិច្ច
របស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតខ្ពស់ដដែល ។ តាមការប្រមាណទុក
សេដ្ឋ កិច្ចកម្ពុជាកើនឡើងជិត៧ភាគរយ ។ បើទោះបីជាឆ្នាំនេះ
គ្រោះទឹកជំនន់បាន បំផ្លាញហេដ្ឋារចនាសម្ពន្ធ, ផ្លូវ ស្ពាន
ថ្នល់...នៅតាមទីជនបទបែបណាក៏ដោយ ក៏
កំណើនសេដ្ឋកិច្ចនៅតែមានសន្ទុះ ។
ដំណាំកសិកម្មផ្សេងទៀតក៏បានផ្ដល់ទិន្នផល
ខ្ពស់ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ
។
បញ្ហាប្រឈមនៅពេលនេះ
គឺកត្ដាសង្គមដែលកំពុងតែវក់វី ។ នោះគឺបញ្ហា
គ្រោះថ្នាក់ចរាចរណ៍នៅតែជារឿងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។
ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនថយចុះនោះឡើយ ។
គេប៉ាន់ប្រមាណថា
ក្ដីកង្វល់អំពីបញ្ហាជំងឺអេដស៍មិនធ្ងន់ដូចករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ការមិនគោរពច្បាប់
ក៏ដូចជាបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅតែជាបញ្ហា ។
បញ្ហានេះមិនអាចដោះស្រាយបាយក្នុងរយៈពេលមួយថ្ងៃ ឬមួយខែបានឡើយ
។ ជាមួយនោះស្មារតីនៃការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗជារឿងដ៏
សំខាន់ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ដ៏ធំសម្បើមនេះ ។
ឆ្នាំថ្មី! ឆ្នាំ២០១៤ រំពឹងថា
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរចារណ៍នឹងត្រូវកាត់បន្ថយ ។
អ្វីដែលសំខាន់ជារឿងសង្គមទៀតនោះ
គឺក្រុមយុវជន យុវនារី ត្រូវគេមើល ឃើញថា
បាននិងកំពុងឃ្លាតពីសីលធម៌សង្គម ។ ប្រពៃណី
ទំនៀមទម្លាប់របស់ខ្មែរ ហាក់ដូចជាលែងស្ថិតនៅក្នុងបេះដូងយុវជន
យុវនារីទៀតហើយ ។ នៅក្នុងកម្មវិធី
ដែលមានការរាំច្រៀងកម្សាន្ដសប្បាយនានា
គេតែងតែសង្កេតឃើញមានផ្ទុះឡើង អំពើហិង្សា។
យុវនារីនៅតាមសាលារៀនមួយចំនួន ក្រៅពីស្លៀកពាក់មិនសមរម្យ នោះ
ពួកគេក៏អាចប្រយុទ្ធគ្នាដូចសិស្សប្រុសៗបានដែរ ។
កត្ដាទាំងនេះត្រូវគេ មើលឃើញថា
សីលធម៌សង្គមបាននិងកំពុងធ្លាក់ចុះ ។ ការវាយលលុករបស់
វប្បធម៌បរទេសធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ ។ ឆ្នាំថ្មីនេះ
គេរំពឹងថា ស្មារតីទទួល ខុសត្រូវរបស់សង្គមដែលមានទាំងសាលារៀន
អាណាព្យាបាលសិស្សានុសិស្សនឹង
ភ្ញាក់រលឹកទាំងអស់គ្នាដើម្បីអ្វីដែលគេហៅថា ទំញំងស្នងឫស្សី ។
អ្វីដែលព្រឹត្ដិការណ៍សំខាន់
ប្រចាំឆ្នាំ២០១៣គឺការរីកចម្រើនផ្នែកប្រព័ន្ធបច្ចេក
វិទ្យាដែលពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសេរីភាពនៃការបញ្ចេញមតិ ។
បណ្ដាញទំនាក់
ទំនងសង្គមហ្វេសប៊ុកត្រូវបានបើកទូលាយយ៉ាងចំហសម្រាប់ឱ្យបុគ្គល
ម្នាក់ៗ បញ្ចេញមតិ ។ ប៉ុន្ដែគេកត់សម្គាល់ឃើញថា
ក៏មានការប្រើប្រព័ន្ធបច្ចេកវិទ្យានេះ
ហួសព្រំដែននៃការបញ្ចេញមតិនោះផងដែរ ។ អ្នកខ្លះបានវាយប្រហារ
ឬរិះគន់ជេរ ប្រទេចគ្នាដោយមិនទទួលខុសត្រូវ
និងបង្ហាញឱ្យឃើញអំពីការបាត់បង់សេចក្ដី ថ្លៃថ្នូរ ។
សម្រាប់ឆ្នាំ២០១៤នេះគេរំពឹងថា អ្វីៗនឹងល្អប្រសើរជាងនេះ ។
នៅពេល
ដែលបើកបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនឹងលែងឃើញពាក្យពេចន៍ជេរ
ប្រទេចគ្នា ក៏ដូចជាពាក្យសម្ដីអសុរោះមួយចំនួន ។
នោះក៏ព្រោះតែចង់ឱ្យសង្គម មួយមានសេចក្ដីថ្លៃថ្នូរ
ព្រោះថា“សម្ដីសជាតិ មារយាទសពូជ” ។
និយាយរួមទៅ
បញ្ហាជាច្រើនដែលបានកើតឡើងនៅក្នុងឆ្នាំចាស់ ឆ្នាំ២០១៣
នឹងត្រូវជម្រះឱ្យអស់
ហើយចាប់យកបញ្ហាថ្មី ជាមួយនឹងរាជរដ្ឋាភិបាលអាណត្ដិទី៥
ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរួមគ្នាជាមួយគណបក្ស
ជំទាស់ក្នុងសំឡេងខ្មែរតែមួយដើម្បីកសាងប្រទេស ។
មានតែការរួបរួមគ្នា ប៉ុណ្ណោះ ទើបរឹងមាំ
ហើយគ្មានខ្មាំងសត្រូវណាមើលងាយបានឡើយ ។
មជ្ឈមណ្ឌលព័ត៌មាននគរវត្ដ
ជូនពរប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសមាជិក រាជរដ្ឋាភិបាល,
រដ្ឋសភា, ព្រឹទ្ធសភា, មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង
ប្រដាប់អាវុធ...ប្រជារាស្ដ្រ កម្មករ
នយោជក...ជួបប្រទះតែសេចក្ដីសុខចម្រើន
និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ
ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment