លោក អាន វណ្ណៈ ត្រូវអភិបាល ខេត្តបន្ទាយមានជ័យ ដេញចេញ ពីអង្គប្រជុំ |
អភិបាលខេត្តបន្ទាយមានជ័យថ្មី លោក គោស៊ុំ សារឿត បានថ្លែងថា
ចាប់ពីចំណុចក្បាល ស្ពានមិត្ត ភាព កម្ពុជា-ថៃ រហូតដល់ចំណុចរង្វង់មូល
មិនត្រូវអនុញ្ញាត ឲ្យរថយន្តដឹកហ្គាស ចតទាំងយប់ ទាំងថ្ងៃទេ លោក អាន វណ្ណៈ
និងខាងនគរបាល អន្តោប្រវេសន៍ត្រូវសហការគ្នា ដោះស្រាយបញ្ហា នេះ
និងរៀបចំសណ្តាប់ ធ្នាប់ឲ្យបានល្អ បើមិនដូច្នោះទេ រថយន្តដឹកហ្គាស
និងរថយន្តដឹកទំនិញ មកពីថៃផង ធ្វើឲ្យស្ទះណែនពេញផ្លូវ រីឯភ្ញៀវទេសចរ
ឆ្លងដែនពីថៃចូលមកកម្ពុជា គឺពួកគាត់ គ្មាន ផ្លូវដើរ និងអូសវ៉ាលីទេ ។
ខណៈនោះ លោក អាន វណ្ណៈ ហាក់គ្មានយកត្រចៀកស្តាប់ ប្រធានអង្គប្រជុំសោះ
បែរជារវល់ឈ្ងក់ ក្បាល ខ្សឹបខ្សៀវគ្នាធ្វើព្រងើយ ភ្លាមនោះធ្វើឲ្យលោក គោស៊ុំ
សារឿត អភិបាលខេត្ត បន្ទាយមាន ជ័យថ្មី ខឹង សម្បារយ៉ាងខ្លាំង និងបានឲ្យលោក អាន
វណ្ណៈ ក្រោកឈរ ហើយសួរថា មុននេះខ្ញុំ និយាយថាម៉េច ? លោក អាន វណ្ណៈ
បានត្រឹមតែឈរអេះអុញ និងឆ្លើយតាមគេបោះព្រីយុងឲ្យ ។
លោកអភិបាលបានព្រមាន ថា
បើលោក អាន វណ្ណៈ មិនស្តាប់ទេ សូមចេញទៅក្រៅឲ្យបាត់ទៅ ព្រោះខ្ញុំ
មកប្រជុំថ្ងៃនេះ គឺរឿងច្រកទ្វារ របស់លោកឯង
ហើយបើលោកមិនធ្វើការជូនប្រជាពលរដ្ឋ តើលោកស៊ីប្រាក់ខែរដ្ឋធ្វើអ្វី ?
ចង់បានតំណែង ធំ តែអត់ធ្វើការ ?
នេះគឺជាលើទីមួយហើយ ដែលមានអភិបាល ខេត្តបន្ទាយមានជ័យ ហ៊ានព្រមានដល់មន្ត្រី
របស់ ខ្លួនកណ្តាល ហ្វូងមហាជនបែបនេះ ។ តែបើទោះបីជា បែបណានោះ
នេះគឺជាការកែលម្អ ដុស ក្អែល និងស្រឿសរសៃ ចំពោះភាពអសកម្ម របស់មន្ត្រីមួយចំនួន
ដើម្បីភាពរីកចម្រើនតែប៉ុណ្ណោះ៕
ប្រភពៈ DAP-NEWS
No comments:
Post a Comment