សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Saturday, December 14, 2013

ផ្លូវជាតិលេខ២ ត្រូវបានបិទ ដោយក្រុមកម្មករ កាត់ដេរ ធ្វើបាតុកម្ម

តាកែវ៖ កំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុច​ភូមិ​រូង ឃុំលំចង់ ស្រុកសំរោង នៅព្រឹកថ្ងៃ សៅរ៏ ទី១៤ ខែ ធ្នូ ឆ្នាំ២០១៣នេះ ត្រូវបានកកស្ទះ​ចរាចរណ៏ បន្ទាប់ពីក្រុមកម្មករ រោងចក្រ កាត់​ដេរ សំលៀកបំពាក់ Copiou ប្រមាណ​៣០០នាក់ បាននាំគ្នាធ្វើ​ការត​វ៉ាចំពោះថៅ​កែ ​រោងចក្រ ពាក់ពាក់ព័ន្ធទៅ​ និងលក្ខខណ្ឌ​ការងារ​មួយ​ចំនួន ដែលក្រុមកម្មករ ចាត់ទុកថា ថៅកែ​រោងចក្រគាប សង្កតកម្មករ ។

កញ្ញា ចិន្តា តំណាងក្រុមកម្មកររោងចក្រ បានចាត់ទុកការបិទផ្លូវតវ៉ា របស់កម្មករថា ជាជំរើស​ដ៏ល្អមួយ ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមដោះស្រាយ ទុកកង្វល់របស់ កម្មករ ដែលត្រូវថៅកែ ដែលជាជនជាតិ ជិះជាន់គាបសង្តត។

កញ្ញាបានសង្កត់ធ្ងន់ថា "ថៅកែចិន បានមើលងាយនិងជិះជាន់ ក្រុមកម្មករខ្មែរ យើងសព្វបែបយ៉ាង ដូច្នោះយើង ត្រូវតែងើបឡើងធ្វើបាតុកម្ម តវ៉ាទៅនិងការជិះជាន់នេះ" ។

លក្ខខណ្ឌ ដែលក្រុមកម្មករទាមទាឲ្យថៅកែរោងចក្រ គោរពនោះមាន​ ១៣ចំណុចរួមមានៈ
១- ពេលកម្មករ ធ្វើការបានរយៈពេលពីរខែ សូមឲ្យក្រុមហ៊ុនបន្តកិច្ចសន្យា ដល់កម្មករបន្តទៀត
២- សុំឲ្យក្រុមហ៊ុន ផ្ដល់លុយថ្លៃបាយ ដល់កម្មករក្នុង១ខែ ១០ដុល្លារ
៣- សុំឲ្យក្រុមហ៊ុនតម្លើង ប្រាក់ធ្វើដំណើរ ចំនួន ៣ដុល្លារ បន្ថែមទៀត
៤- សុំឲ្យក្រុមហ៊ុនបញ្ចុះចំនួនខោអាវ ដែលក្រុមហ៊ុនបានកំណត់ ឲ្យកម្មករដេឲ្យទាន់ពេល
៥- សុំឲ្យក្រុមហ៊ុន មានបន្ទប់សំរាកព្យាបាល ត្រឹមត្រូវ និងមានគ្រូពេទ្យប្រចាំរោងចក្រជាដើម។ល ។

បើតាមតំណាងក្រុមកម្មករ បើគ្មានដំណោះស្រាយទេ ក្រុមកម្មករនិងធ្វើការបិទផ្លូវជាតិលេខ២ បន្តទៅ ទៀត ទាល់តែមានដំណោះស្រាយ។

តំណាងរោងចក្រ មិនអាចសុំការអត្ថាធិប្បាយបានទេ ទៅនិងការទាមទាទាំង ១៣ចំណុច របស់កម្មករនេះ ដោយសារតែរោងចក្រមិនអនុញ្ញាតិឲ្យ ក្រុមអ្នកកាសែត ចូលជួបសម្ភាសន៏ ក៏ប៉ុន្តែនៅព្រឹកមិញនេះ ដែល គេសង្កេតឃើញខាងអាជ្ញាធរ ពាក់ព័ន្ធដោយក្នុងនោះគេឃើញ លោកអភិបាលស្រុកសំរោង ដែលបានចុះ មកជួបខាងតំណាងរោងចក្រ ដើម្បីដោះស្រាយបញ្ហានេះ ៕




ប្រភពៈ សក្កដា

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ