ភ្នំពេញៈ
សារធាតុគីមីសម្រាប់ផលិតជាកាហ្វេក្លែងក្លាយជាង ៣៤ តោន
និងជនជាតិវៀតណាមចំនួន ៤
នាក់ត្រូវសមត្ថកិច្ចរឹបអូសនិងឃាត់ខ្លួននៅក្នុងការបង្ក្រាបទី
តាំងសិប្បកម្មផលិតកាហ្វេក្លែងក្លាយដ៏ធំមួយកន្លែង កាលពីម្សិលមិញ
នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
ក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង
អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ក្រសួងមហាផ្ទៃ
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី
ភ្នំពេញ មន្ត្រីកាំកុងត្រូលរាជធានីភ្នំពេញ
និងសហការជាមួយ
Showing posts with label សង្គម/ចរាចរណ៍. Show all posts
Showing posts with label សង្គម/ចរាចរណ៍. Show all posts
Sunday, February 1, 2015
Thursday, January 29, 2015
លោកតាអាយុ៨៥ឆ្នាំរំលោភចៅស្រីខ្លួនឯងអាយុ៦ឆ្នាំ
ខេត្តតាកែវ
៖
លោកតាដែលមានវ័យ៨៥ឆ្នាំទៅហើយនោះបានចាប់ចៅស្រីខ្លួនឯងរំលោភតែ
មិនបាន ស៊ីជម្រៅដោយចៅស្រីស្រែកយំរត់ទៅប្រាប់ម្ដាយរបស់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥
វេលាម៉ោង៦និង០០នាទីព្រឹក ស្ថិតនៅគុម្ពចេក
ក្នុងភូមិព្រៃតាឡូច ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ស្ត្រីខ្មែររងគ្រោះចំនួន២នាក់ទៀត នឹងមកពីប្រទេសចិននៅរសៀលនេះ
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ ម៉ោង ១៤:២០
ស្ត្រីខ្មែររងគ្រោះចំនួន២នាក់ទៀត នឹងមកពីប្រទេសចិននៅរសៀលនេះ
ប្រភពៈ កោះសន្តិភាព
Sunday, January 5, 2014
កម្មករ ប្រជាពលរដ្ឋ អ្នកលក់ដូរ សិស្សសាលា អ្នករត់ម៉ូតូកង់បីច្រើននាក់ត្រូវស្លាប់និងរងរបួស
ហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារកម្មករ
និងប្រជាពលរដ្ឋនៅតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា កាលពីព្រឹកថ្ងៃទី០៣
ខែមករា ឆ្នាំ ២០១៤
បានក្លាយទៅជារឿងសោកនាដកម្មគួរឱ្យរន្ធត់មួយនៅក្នុងសង្គមខ្មែរ។តាមរបាយការណ៍បានឱ្យដឹងថាមានមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងរាប់សិបនាក់រងរបួសដោយសារតែកម្លាំងប្រដាប់អាវុធប្រើកាំភ្លើងបាញ់ គ្រាប់ពិតធ្វើការបាញ់ប្រហារទៅលើកម្មករនិងប្រជាពលរដ្ឋយ៉ាង សាហាវព្រៃផ្សៃ។ នៅក្នុងហេតុការណ៍នោះអ្នកស្លាប់និងរបួសរួមមានកម្មករ ប្រជាពលរដ្ឋ អ្នកលក់ដូរ សិស្សសាលា និងអ្នករត់រ៉ឺម៉កកង់បីផងដែរ គឺឈាមខ្មែរត្រូវហូរជោកដីដោយសារតែអំពើឃោរឃៅរបស់សមត្ថកិច្ច។
Friday, January 3, 2014
ប៉ះទង្គិចជាថ្មី នៅសួនឧស្សាហកម្ម កាណាឌីយ៉ា សមត្ថកិច្ចចម្រុះ បាញ់កាំភ្លើង ស្លាប់ និងរបួសច្រើននាក់
ភ្នំពេញ: នៅព្រឹកថ្ងៃទី៣មករានេះ
មានការប៉ះ ទង្គិចជាថ្មីទៀត រវាងកងកម្លាំងសមត្ថកិច្ច និងក្រុមកម្មករ
នៅសួនឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ។
សមត្ថកិច្ច ចម្រុះ មានប៉ូលិស ប៉េអឹម និងទាហាន
បានបាញ់កាំភ្លើងគ្រាប់ពិត ដើម្បីបំបែកការតវ៉ា។ ក្នុងហេតុការណ៍នោះ
កម្លាំងសមត្ថកិច្ច និងកម្មកររបួសរៀងខ្លួន។
របាយការណ៍បឋមបង្ហាញថា មានកម្មករយ៉ាងហោចណាស់ ២ នាក់ ស្លាប់ និងជាង
១០ នាក់ របួស ដោយគ្រាប់កាំភ្លើង។ក្រសួងការងារអំពាវនាវឱ្យ CNRP និងសហជីពសមាគមចំនួន៦បញ្ឈប់ជាបន្ទាន់នូវការញុះញង់កម្មករធ្វើបាតុកម្ម
ក្រសួងការងារអំពាវនាវឱ្យ CNRP និងសហជីពសមាគមចំនួន៦បញ្ឈប់ជាបន្ទាន់នូវការញុះញង់កម្មករធ្វើបាតុកម្ម
ប្រភពៈ កោះសន្តិភាព
ប្រភពៈ កោះសន្តិភាព
សមត្ថកិច្ចបំបែកក្រុមអ្នកតវ៉ានៅមុខតុលាការក្រុងហើយ រីឯលោក វ៉ន ពៅ និង មនុស្សមួយចំនួនត្រូវបញ្ជូនទៅឃុំខ្លួន
រាជធានីភ្នំពេញ៖
សមត្ថកិច្ចប្រឆាំងបាតុកម្មជាច្រើននាក់
បានផ្តើមបំបែកក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញហើយនៅម៉ោង
២រសៀលថ្ងៃទី០៣ មករា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
បានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុនេះថា
ក្នុងការបំបែកបាតុករនេះ មានផ្ទុះអំពើហិង្សារយៈពេលខ្លី
ប៉ុន្តែពុំមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។
ក្រុមបាតុករវាយកម្ទេចមន្ទីរសម្រាកព្យាបាលឯករាជ្យ ខឹងមិនទទួលយកបក្សពួករបស់គេដែលរងរបួសទៅព្យាបាល
រាជធានីភ្នំពេញ ៖
បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបាន
ឱ្យដឹងថា មន្ទីរសម្រាកព្យាបាលឯករាជ្យ
ដែលមានទីតាំងនៅតាមបណ្តោយផ្លូវវ៉េងស្រេង
ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ បានត្រូវក្រុមបាតុករ
យកដុំថ្មគប់ និងវាយកម្ទេច
កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី០៣ មករា ២០១៤
ដោយសារខឹងក្រុមគ្រូពេទ្យមិនទទួលយកបក្សពួករបស់គេដែលរងរបួសទៅ
ព្យាបាល ។
លោក កឹម សុខា បា្រប់បាតុករនៅមុខតុលាការកុំឲ្យប្រើអំពើហិង្សា
រាជធានីភ្នំពេញ៖ អនុប្រធានគណបក្ស សង្គ្រោះ ជាតិ លោក
កឹម សុខា បានបា្រប់ ក្រុមបាតុករជាច្រើននាក់
ដែលកំពុង ឈរបិទ ផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ កុំឲ្យប្រើអំពើហិង្សា
និង ទាមទារឲ្យដោះ លែងមេសហជីព និងមនុស្សមួយចំនួន
ដែលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០២មករា ២០១៤ ។
ការស្នើរបស់មេបក្សប្រឆាំងរូបនេះ
បានធ្វើ ឡើងនៅព្រឹកថ្ងៃទី០៣ មករា ២០១៤
ខណៈលោកបានទៅចូលរួមជា មួយបាតុករជាច្រើននាក់ ដែលកំពុងឃ្លំាមើល
និងតវ៉ាទាមទារឲ្យ មានការដោះលែង លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងមនុស្សមួយចំនួនទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញ ។
ស្លាប់៣ របួស២ និង ចាប់ខ្លួនបាតុករ២នាក់ ក្នុងការប៉ះទង្គិចគ្នា នៅផ្លូវវេង ស្រេង
រាជធានីភ្នំពេញ៖ មនុស្ស៣នាក់បានស្លាប់ និង២នាក់របួស
ហើយក្នុងនោះបាតុករ២នាក់
បានត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងហេតុការណ៏អំពើហិង្សានៅមុខសួនកាណាឌីយ៉ា
ស្ថិតក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
នេះបើយោងសេចក្តីរាយការពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
ដែលស្រង់សម្តីប្រភពពីសមត្ថកិច្ចនៅប៉ុន្មាននាទីមុននេះ ។
ទូកអូសគូមួយគ្រឿងត្រូវបង់ឱ្យលោកឡេង ប៊ុណ្ណាត យ៉ាងតិច៤ម៉ឺនបាត
បទល្មើសនេសាទនៅផ្ទៃសមុទ្រ ខេត្ដកោះកុងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង
ពីសំណាក់អ្នកនេសាទខ្មែរ-ថៃ ។
ពួកគេអាចនេសាទដោយស្របច្បាប់ដោយគ្រាន់
តែបង់ប្រាក់ជាប្រចាំខែតាមទំហំទូកចាប់ពី២ម៉ឺនបាត
ដល់៦ម៉ឺនបាតក្នុងមួយខែ ។
មន្ដ្រីដែលជាប្រធានស្ថិិតិចុះបញ្ជីការទូកខេត្ដកោះកុងលោក ឡេង
ប៊ុណ្ណាត ត្រូវគេ រាយការណ៍ថា គ្រប់ទឹកតាំងពីឆ្នាំ២០០៩
រហូតដល់សព្វថ្ងៃ ។
ប្រភពព័ត៌មាន បានរាយការណ៍ថា
នៅកំពង់ផែខ្លងស្រ៊ុន ខេត្ដត្រាត ប្រទេសថៃ
មួយថ្ងៃៗមានទូកអូសគូ និងទូកភ្លើងរាប់ពាន់គ្រឿង
ដឹកផលនេសាទដែលបានពី សមុទ្រខ្មែរក្នុងទឹកដីខេត្ដកោះកុង
និងក្រុងព្រះសីហនុ យកទៅលក់នៅទីនោះ ។ ទូក
នេសាទទាំងនោះបានដឹកផលនេសាទយកទៅលក់នៅប្រទេសថៃ ហើយត្រឡប់មក
វិញដឹកទំនិញគេចពន្ធចូលមកក្នុងប្រទេសកម្ពុជា ។
ហេតុអ្វីបានជាមានព្រះសង្ឃចូលរួមធ្វើបាតុកម្ម?
![]() |
| ព្រះសង្ឃប្រមាណ ២០០ អង្គធ្វើការតវ៉ា ទាមទារឲ្យ រដ្ឋាភិបាល តាមរកព្រះសារីរិកធាតុ ដែលគេលួចបាត់ កាលពីថ្ងៃអាទិត្យ។ រូបថត ហុង មិនាអត្ថបទវិភាគ |
នៅក្នុងខណៈ ដែលស្ថានការណ៍ នយោបាយកំពុងតែឡើងកម្ដៅ
និងនៅខណៈ ដែលប្រជាពលរដ្ឋ កម្មករ កម្មការិនី
ហាក់បីដូចជាមានចំនួនកាន់តែច្រើនឡើងៗ
បានចេញធ្វើការ តវ៉ាយ៉ាងផុលផុស
ព្រមគ្នាជាមួយនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថា
ភាពមិនប្រក្រតីក្នុង ការបោះឆ្នោត អំពើអយុត្តិធម៌សង្គម
ការរំលោភបំពានដីធ្លី និងការបំផ្លាញ ធនធានធម្មជាតិជាដើម។ល។ នោះ
គេក៏សង្កេតឃើញមានព្រះសង្ឃកាន់តែច្រើនឡើងៗ
ក៏បានចូលរួមធ្វើការតវ៉ាដែរ។
តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យព្រះសង្ឃ ចូលរួមធ្វើការតវ៉ា និងថាតើការចូលរួមតវ៉ារបស់ព្រះសង្ឃដោយអហិង្សា ក្នុងការប្រឆាំងទៅនឹងអំពើអយុត្តិធម៌អ្វីមួយ ខុសទៅនឹងច្បាប់សង្គម ឬវិន័យសង្ឃដែរឬទេ?
ជនរងគ្រោះដែលត្រូវគេជួញដូរមានជម្រើសចង្អៀត
ភ្នំពេញៈ ស្រ្តីនិងក្មេងស្រីមួយចំនួន ដែលរងគ្រោះ ដោយការ
ជួញដូរការចាប់រំលោភនិងអំពើហិង្សា យេនឌ័រ
បានរស់នៅជម្រកសុវត្ថិភាព របស់ទីភ្នាក់ងារអភិវឌ្ឍន៍ របស់ស្រ្តី
កម្ពុជា (CWDA) ដែលបង្កើតឡើងដើម្បីការពារស្រ្តី និងក្មេងស្រីចំនួន
២០នាក់ ពីការជួញដូរការចាប់រំលោភនិងអំពើហិង្សាយេនឌ័រ។
លោកស្រី Fiona Mann អាយុ
២៦ឆ្នាំ ដែលជាទីប្រឹក្សាផ្នែកតស៊ូមតិ និងគោលនយោបាយសម្រាប់ CWDA
បានថ្លែងថា៖
«ប្រសិនបើពួកគេមិននៅទីនេះពួកគេប្រហែលជាស្ថិតនៅក្នុងហានិភ័យ
នៃអំពើហិង្សាច្រើនឬ ដេកនៅតាមផ្លូវ។ នៅកម្ពុជា ស្រ្តី
និងក្មេងស្រីត្រូវការសុវត្ថិភាពបែបនេះ»។
Tuesday, December 31, 2013
វេទិកានិពន្ធនាយកលើកទី១០ស្តីពីការពិភាក្សាបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិនិងអនុសាសន៍សម្រាប់បង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
ភ្នំពេញ
៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
នៅសណ្ឋាគារកាំបូឌីយ៉ាណាមានរៀបចំវេទិកានិពន្ធនាយកលើកទី១០ស្តី
ពីការពិភាក្សាបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិនិងអនុសាសន៍
សម្រាប់បង្កើតច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានរៀបចំដោយក្លិប
អ្នកកាសែតកម្ពុជាដោយមានការចូលរួមពីលោក ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាគមអ្នកកាសែតនានាជាច្រើន
រួមនឹងថ្នាក់ដឹកនាំបណ្តាញព័ត៌មាន កាសែត ទស្សនាវដ្តី វិទ្យុ
ទូរទស្សន៍ គេហទំព័រ និងបណ្តាញអេឡិចត្រូនិកជាច្រើន ។
វិចារណកថា ៖ ជូនពរឆ្នាំថ្មី របស់នគរវត្ត
ដោយសេចក្ដីគោរពពីមជ្ឈមណ្ឌលព័ត៌មាននគរវត្ដ!
ឆ្នាំ២០១៣បានកន្លងផុតទៅប្រកបដោយ
ភាពសោកសៅនៅចុងឆ្នាំដែលរំពឹង ថា ឆ្នាំថ្មីនេះ
ឧបទ្រុពចង្រៃទាំងអម្បាលម៉ាណនឹងត្រូវរលាយសូន្យ ។
ឆ្នាំថ្មីនឹងជួប ប្រទះតែសេចក្ដីសុខសម្រាប់រាជរដ្ឋាភិបាលកម្ពុជា
និងប្រជារាស្ដ្រខ្មែរ ។ អ្វីដែល
សំខាន់ជាងនោះគឺបណ្ដាជនខ្មែរទាំងអ្នកនយោបាយ ក៏ដូចជាប្រជារាស្ដ្រ
មន្ដ្រីរាជ ការ កម្មករ
និយោជក...រួបរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសក្រោមម្លប់ព្រះមហា
ក្សត្រដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។
Friday, December 27, 2013
កិច្ចប្រជុំរវាងក្រសួងការងារនិងសហជីពទាំង៦ ដែលមិនទទួលយកលទ្ឋផលនៃការដំឡើងបា្រក់ខែកម្មករ ចាប់ផ្តើមហើយ(មានវីដេអូឃ្លីប)
រាជធានីភ្នំពេញ៖ នាវេលារសៀលថ្ងៃទី២៧ ធ្នូ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានរៀបចំបើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងសហជីពកម្មករចំនួន៦
ដែលមិនទទួលយកលទ្ឋផលនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ
កាលពីថ្ងៃទី២៤ ធ្នូ ២០១៣
ទាក់ទងទៅនឹងការដំឡើងបា្រក់ឈ្នួលអប្បបរមារបស់កម្មករ ។ កិច្ចប្រជុំនេះ
ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សហជីព ៣៨៦ ដាក់លិខិតជូនដំណឹងទៅសមាគមរោងចក្រកាត់ដេរ ស្តីពីការធ្វើកូដកម្ម និងហែក្បួនចាប់ពីដើមខែមករា ២០១៤
សហជីព ៣៨៦ ដាក់លិខិតជូនដំណឹងទៅសមាគមរោងចក្រកាត់ដេរ ស្តីពីការធ្វើកូដកម្ម និងហែក្បួនចាប់ពីដើមខែមករា ២០១៤
ប្រភពៈ កោះសន្តិភាព

ក្រុមអ្នកនាំភ្ញៀវផ្ទុះហិង្សាដាក់គ្នាមួយប្រាវបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចររត់ជាន់ជើងគ្នានៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖
ករណីផ្ទុះហិង្សាមួយប្រាវរវាងក្រុមឆ្មាំ
អ្នកនាំភ្ញៀវ ដែលមានអាជីពដូចគ្នា ឬហៅ (ក្រុមហ៊ីវថៃ)
បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ ភ្ញៀវទេសចរជាតិ
និងអន្តរជាតិរត់ជាន់ជើងគ្នា បាតជើងសព្រាត កាលពីវេលាម៉ោង១១
និង៤០នាទីព្រឹក ថ្ងៃទី២៧ ធ្នូ ២០១៣
នៅចំណុចរង្វង់មូលមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
Subscribe to:
Posts (Atom)


