
បុរសដែលឃាត់ខ្លួននេះឈ្មោះលី រិទ្ធិ ភេទប្រុស
អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ អតីតជាប្រធានផ្នែកគ្រប់គ្រងស្រាបៀរ Anchor
នៅខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រីឈន រិទ្ធី
អធិការនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា
បុរសនេះត្រូវបានឃាត់ខ្លួន បន្ទាប់ពីស្ត្រីឈ្មោះចាន់ ផាវី
អាយុ៤៨ឆ្នាំ
ជាម្ចាស់ដេប៉ូស្រាបៀរកម្ពុជាផ្សារ ពោធិ៍សាត់រាយការណ៍មកថា
កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឈ្មោះរិទ្ធិនេះ
បានទៅជាវស្រាបៀរកម្ពុជារបស់គាត់ចំនួន១១៤កេស
ថាយកទៅរៀបចំពិធីអាពាហ៍ពិពាហ៍នៅភូមិវត្តពោធិ៍ ឃុំអន្លង់វិល
ស្រុកកណ្តៀង ។
ពេលដឹកយកទៅមិនឃើញរោងការទេ
គេឱ្យទុកនៅផ្ទះប្រជាពលរដ្ឋម្នាក់ក្បែរនោះ ដោយប្រាប់ថា
ថ្ងៃស្អែកទើបគេសង់រោងការ
ខណៈនោះអ្នកដឹកជញ្ជូនស្រាបៀរក៏បានសុំធៀបការមើល
តែប្រាប់ថាអស់ហើយ
ដោយមានការសង្ស័យក៏ដឹកស្រាបៀរយកមកដេប៉ូវិញ
ហើយរាយការណ៍ទៅនគរបាលក្រុងភ្លាមៗ។
លោកអធិការបន្តទៀតថា
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម
លោកបានចាត់វិធានការតាមរកជននោះទើបដឹងថា
កំពុងដេកនៅផ្ទះសំណាក់ពោធិ៍សាត់ ជាប់ផ្លូវជាតិលេខ៥ខាងលិចសាលា
រចនាខេត្ត លុះព្រឹកថ្ងៃទី២៩ ក៏ធ្វើការឃាត់ខ្លួនតែម្តង ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment