សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, December 27, 2013

ទូត​អាមេរិក ប្រកាសអាសន្ន​ដល់​ពល​រដ្ឋ​អាមេរិក អំពី​បាតុកម្ម នៅ​ភ្នំពេញ​

ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា
ភ្នំពេញ៖ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន ចេញ​សេចក្តីប្រកាស ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ ប្រុង ប្រយ័ត្ន កុំ​ទៅជិត​កន្លែង​ជួបជុំធ្វើបាតុកម្ម នៅ ក្នុង រាជធានី​ភ្នំពេញ​។​​​ សេចក្តីប្រកាស​របស់​
ទូ​ត​អាមេរិក បានចេញ​នូវ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣​។​

​ក្នុង​ប្រកាស ជា​ភាសា​អង់គ្លេស ផ្សព្វផ្សាយ​តាម​វេ​ប​សាយ​របស់​ស្ថានទូត​អាមេរិកប្រចាំ រាជធានី​ភ្នំ ពេញ ដែលមាន​ចំណងជើង​ថា "Security Message for U.S. Citizens:

On-going Demonstrations in Phnom Penh" ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣បានប្រកាស ថា សារ​សុវត្ថិភាព​នេះ គឺជា​ការ​ក្រើនរម្លឹក​ដល់​ពលរដ្ឋ​អាមេរិក​ទាំងអស់ ដែលជាអ្នករស់នៅ ឬក៏​ធ្វើដំណើរ​មកកាន់​កម្ពុជា ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ជៀសវាង កុំ​ទៅជិត​កន្លែង​ជួបជុំ​តវ៉ា​ទាំងនោះ​។​

​តាម​ទូត​អាមេរិក បាតុកម្ម​តវ៉ា ដែល​ពលរដ្ឋ​អាមេរិក ត្រូវ​ជៀសវាង កុំទៅ​ជិត រួមមាន​៖ បាតុកម្ម តវ៉ា​ផ្នែក​នយោបាយ ដែលជា​បាតុកម្ម​រៀងរាល់ថ្ងៃ របស់​គណបក្សប្រឆាំង នៅ​ទីលាន​ប្រជាធិប តេយ្យ​នៅ​ភ្នំពេញ រួមទាំង​ការដើរ​ហែ​ក្បួន​បាតុកម្ម តាមផ្លូវ​នានា​នៅ​ភ្នំពេញ​,ការតវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មកនេះ របស់​អ្នកភូមិ​បឹងកក់ ព្រមទាំង​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ ដេរ នៅមុខ​ព្រលានយន្តហោះ និង​តាមផ្លូវ​នានាចូលមក​កាន់​រាជធានី​ភ្នំពេញ ជាដើម​។ ក្រៅពី​នៅ​ភ្នំពេញ នៅ​តំបន់​ទេសចរណ៍​ខេត្តសៀមរាបក៏បាន​ការតវ៉ា​ផងដែរ​។

​សារ​របស់​ស្ថានទូត​អាមេរិក ក៏បាន​លើកឡើងថា អំឡុងពេល​ធ្វើបាតុកម្ម និង​ការដើរ​ហែ​ក្បួន​បាតុ កម្ម​ទាំងនោះ អាច​នឹងមាន​សកម្មជន ធ្វើដំណើរ​សំរុក​ចូលមក​ភ្នំពេញ​។ ក្នុងនោះ ព្រឹត្តិការណ៍​
នយោបាយ​ថ្មីៗ​នេះ នៅ​កម្ពុជា ទោះបីជា​មិនទាន់មាន​អំពើហិង្សា កើតឡើង​ក៏ដោយ ប៉ុន្តែ​ស្ថានទូត​
អាមេរិក សូម​ក្រើនរម្លឹក​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ ឲ្យ​ជៀសវាង កុំ​ធ្វើដំណើរ​ទៅជិត​ក្បួន​
ជុំ​ជួប បាតុកម្ម​តវ៉ា​ទាំងនោះ ជាដាច់ខាត​៕


ប្រភព: ភូមិ​អច្ឆរិយៈ

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ