
តាមការគ្រោងទុក លោក សម រង្ស៊ី និងលោក កឹម សុខា នឹងចូលរួមដឹកនាំការតវ៉ា នៅទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃដដែលនេះ។ មេដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំង២នាក់ បានប្រកាសហើយថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះតទៅ ពួកគេនឹងដឹកនាំបាតុកម្ម ដោយអហិង្សា និងសន្តិវិធី ជារៀងរាល់ថ្ងៃ ដើម្បីទាមទារ ឲ្យមានការបោះឆ្នោតឡើងវិញ សម្រាប់មួយឆ្នាំនេះ ។
ជាមួយគ្នានេះ មេដឹកនាំគណបក្សប្រឆាំង បានប្រកាសថា នឹងធ្វើការដង្ហែក្បួន នៅតាមផ្លូវសំខាន់ៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ខណៈដែលសាលារាជធានីភ្នំពេញ បានប្រកាសឲ្យ ប្រជាពលរដ្ឋ ដែលនៅតាមដងផ្លូវ នៃការដង្ហែក្បួននោះ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការខាតបង់ ទ្រព្យសម្បត្តិ និងការរំខានណាមួយ ពីជនឱកាសនិយម។
យ៉ាងណាក៏ដោយ កម្លាំង សមត្ថកិច្ច ជាច្រើននាក់ រួមទាំងនគរបាល និងអាវុធហត្ថ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាព និងសណ្តប់ធ្នាប់ នៃការជួបជុំ របស់គណបក្ស សង្គ្រោះជាតិ។ គិតត្រឹមវេលាម៉ោងប្រមាណ ៨៖១០នាទី ព្រឹកថ្ងៃអាទិត្យ នេះ នៅទីលានប្រជាធិបតេយ្យ មានអ្នកចូលរួមធ្វើបាតុកម្ម ប្រហែល៤០០នាក់ហើយ៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment