សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Tuesday, December 31, 2013

វេទិកា​និពន្ធ​នាយក​លើក​ទី​១០​ស្តី​ពី​ការ​ពិភាក្សា​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​និង​អនុសាសន៍​សម្រាប់​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

ភ្នំពេញ ​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​មាន​រៀបចំ​វេទិកា​និពន្ធ​នាយក​លើក​ទី​១០​ស្តី ​ពី​ការ​ពិភាក្សា​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​និង​អនុសាសន៍​ សម្រាប់​បង្កើត​ច្បាប់​​ ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​រៀបចំ​ដោយ​ក្លិប​ អ្នកកាសែត​កម្ពុជា​ដោយ​មានការ​ចូលរួម​ពី​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ សមាគម​អ្នកកាសែត​នានា​ជា​ច្រើន​ រួម​នឹង​ថ្នាក់ដឹកនាំ​បណ្តាញ​ព័ត៌មាន​ កាសែត​ ទស្សនាវដ្តី​ វិទ្យុ​ ទូរទស្សន៍​ គេហទំព័រ​ និង​បណ្តាញ​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​ ។​

ឆ្លង​តាម​ការ​ពិភាក្សា​អស់រយៈ​ពេល​មួយព្រឹក ​របស់​អ្នក​យក​ព័ត៌មាន​ទាំងអស់​ នៅ​កម្ពុជា​មាន​ចំណាប់អារម្មណ៍​ចំពោះ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល ​នឹង​ត្រូវធ្វើ​ឡើង ​នៅ​ពេល​ខាង​មុខ​នេះ​ ហើយ​ក្នុង​នោះ​អ្នក​យក​ព័ត៌មាន​បាន​សំណូមពរ​ដល់​គណៈកម្មការ​រៀបចំ​ច្បាប់​ ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ​មាន​ចំណាប់អារម្មណ៍​លើ​កត្តា​សំខាន់​មួយ​ចំនួន ​ដែល​អ្នកកាសែត​បាន​អនុវត្ត​និង​ប្រឈម​ចំពោះ​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ក្នុង​នោះ​មាន​សំណូមពរ ​១៦​ចំណុច ​យ៉ាង​សំខាន់​សម្រាប់​គណៈកម្មកា​រតាត់​តែង​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទ​ទូល​ព័ត៌មាន​ ។​

នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​ក្នុង​ពិធី​ បិទ​វេទិកា​និពន្ធ​នាយក​លើក​ទី​១០​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សន្យា ​នាំ​យក​សំណូមពរ​ទាំងអស់​នេះ ​ទៅ​ធ្វើការ​ពិចារណា​ដើម្បី​ឲ្យ​គណៈកម្មការ​ កាត់​តែង​ច្បាប់​ត្រិះ​រិះ​ពិចារណា​ ។​ ក្នុង​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ការ​តាក់តែង​ច្បាប់​នេះ​ធ្វើ​ឡើង​រយៈពេល​៣​ឆ្នាំ​យ៉ាងតិច​ទើប​អនុម័ត​ជា​ ស្ថាពរ​បែប​ណា​នោះ​ ៕

ប្រភពៈ នគរវត្ត  

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ