សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, December 27, 2013

កិច្ច​​ប្រជុំ​​រវាង​​ក្រ​សួង​ការ​ងា​រ​​និង​​សហ​ជីព​ទាំ​ង​៦​ ដែល​មិន​ទទួល​​យកលទ្ឋផល​​នៃការដំឡើងបា្រក់​ខែកម្មករ​ ចាប់​ផ្តើម​ហើយ​(មានវីដេអូ​ឃ្លីប)

រាជធានីភ្នំពេញ​៖ នា​វេលា​​រសៀល​ថ្ងៃ​​ទី​២៧ ​ធ្នូ ​ក្រសួង​ការ​ងា​រនិង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ​បាន​រៀប​ចំ​បើកកិ​ច្ចប្រជុំបន្ទាន់​​មួយ​ជាមួយ​តំណាង​សហជីព​កម្មករចំនួន៦​​ ដែល​មិន​ទទួល​យក​​លទ្ឋផល​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សាការងារ​ កាលពីថ្ងៃទី២៤ ធ្នូ ​២០១៣ ​ទាក់ទងទៅនឹងការដំឡើង​បា្រក់​ឈ្នួល​អប្បបរមា​របស់កម្មករ ។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ លោក អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ។

សហជីពដែល​ចូល​រួម​ប្រជុំ​នាពេល​នេះ​មាន៖ ​លោក រ៉ុង ឈុន ​ប្រធានសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​ ,លោក អាត់ ធន ​ប្រធានសម្ព័ន្ឋសហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរ ,​លោក ប៉ាវ ស៊ី​ណា​ ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករ​, លោកស្រី ម៉ម ញឹម​ ប្រធាន​សហព័ន្ឋ​សហជីពជាតិ​នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា​ និងលោកស្រី យ៉ាង សោភ័ណ្ឌ​ ប្រធានសហព័ន្ឋសហ​ជីពកម្ពុជា ។

យោងតាមលិខិត​កោះអញ្ជើញ​ដែលចុះហត្ថលេខាដោយ​ លោក អ៊ុំ មាន​ រដ្ឋលេខា​ធិការ​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​កាលពីថ្ងៃទី២៥ ធ្នូ ​បានបញ្ចាក់ថា កិច្ចប្រជុំនេះ​នឹង​ពិភាក្សា​ទៅលើការតវ៉ាអំពី​ការដំឡើងបា្រក់​ឈ្នួលអប្បបរមា ​នៅទីស្តីការក្រសួងការងារ ​វេលាម៉ោង៣​រសៀល​ថ្ងៃទី២៧​ ធ្នូ ២០១៣ ។

ជាការកត់សម្គាល់​ ការកោះមេដឹកនំាសហជីពខាងលើ​ចូលរួមប្រជុំនេះ ​បានធ្វើឡើងបន្ទាប់ពីរលក​នៃ​ការ​ធ្វើបាតុកម្ម​ បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ខេត្ត-រាជធានី​រយៈពេលពីរ​ថ្ងៃមកហើយ​ ក្រោយ​ពេល​ពួកគេ​ មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​បា្រក់​ខែគោល​អប្បបរមា​ត្រឹម៩៥ដុល្លារ​ និងការដំឡើង​ជាដំណាក់​កាល​ៗ​​ដល់ឆ្នាំ២០១៨ ទើបទទួល​បាន១៦០ដុល្លារនោះ ៕



ប្រភពៈ កោះសន្តិភាព

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ