សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Monday, December 16, 2013

ព័ត៌មានបន្ថែមបុគ្គលិក​កាស៊ីណូឡាស់វីហ្កាសសាន់ ដែលពុលអាហារកើន​ឡើងដល់ជាង១០០នាក់ ​ក្នុងនោះ២នាក់ធ្ងន់

ខេត្តស្វាយរៀង៖ ​បុគ្គលិកកាស៊ីណូ​ឡាស់វីហ្កាស់សាន់​ ដែលពុល​អាហារបណ្តាល​ឲ្យចុកពោះរាគរូសនោះ ​បានកើនឡើង​ជាបន្ត​បន្ទាប់​ដល់​ជាង១០០នាក់ហើយ ក្នុងចំណោមបុគ្គលិក​សរុបជាង​២០០នាក់ ។

បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​ ប្រចំាខេត្តស្វាយរៀង​បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចថា ​មកដល់ម៉ោង៣និង៤៦នាទី​រសៀលថ្ងៃទី១៥ ធ្នូ ២០១៣ ​បុគ្គលិកដែលកំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យមានចំនួន៦៨នាក់​ ក្នុងនោះមានស្រី៣៦នាក់​ ប៉ុន្តែចំនួននេះនឹងកើនឡើង​ទៀត​ខណៈពេលខាងកាស៊ីណូនិង​សមត្ថកិច្ច​កំពុងដឹក​ ជញ្ជូនមកកាន់​មន្ទីរពេទ្យ​ជាបន្ត​បន្ទាប់​ទៀត ។

សេចក្តីរាយការណ៏បានបន្តថា​ បុគ្គលិកដែលពុលអាហារ​ចាប់តំាងពីម៉ោងជាង​១១ព្រឹកមកមាន​ចំ​នួន​ជាង១០០នាក់ ​ប៉ុន្តែមួយចំនួន​បានឲ្យវិលត្រឡប់ទៅ​ផ្ទះវិញដោយសារធូរស្រាល ​និងក្នុង​នោះ​មាន២នាក់ មានអាការៈធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់​ ។

កាស៊ីណូឡាស់វីហ្កាស់សាន់នេះ​​ស្ថិតក្នុងភូមិបាវិតកណ្តាល ​សង្កាត់និងក្រុងបាវិត ៕

បុគ្គលិក​កាស៊ីណូឡាស់វីហ្កាសសាន់ដែលពុលអាហារ
 ប្រភពៈ កោះសន្តិភាព

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ