រាជធានីភ្នំពេញ ៖
បុរសជនជាតិ អាមេរិកាំងម្នាក់ឈ្មោះ Daniel Stephen Joh San
អាយុ៣៥ឆ្នាំ ត្រូវបាននគរបាល នាយកដ្ឋាន
ប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន ក្រសួងមហាផ្ទៃ
សហការ ជាមួយភ្នាក់ងារ FBI សហរដ្ឋអាមេរិក
ចាប់ខ្លួននៅចំណុច ផ្ទះគ្មានលេខ ភូមិសន្សំកុសលទី៣
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៩ ខែ ធ្នូ
ពាក់ព័ន្ធ នឹងបទល្មើសរំលោភបំពានផ្លូវភេទ
ដែលបានប្រព្រឹត្តនៅសហរដ្ឋអាមេរិកចំនួន ៥ករណី ។
តាមប្រភពព័ត៌មាននៅកន្លែងឃាត់ខ្លួនជនជាតិ អាមេរិកខាងលើនេះបានឱ្យដឹងថា កន្លែងដែលរូបគេកំពុងស្នាក់នៅគឺជ្រកក្រោមស្លាកអង្គការឈ្មោះ Hopetransitinos ដែលមានការប្រមូលផ្តុំកុមារកម្ពុជាចំនួន៣២នាក់ (ប្រុស២១នាក់ ស្រី១១នាក់) ក្នុងនោះភាគច្រើនគឺមានអាយុក្រោម១៨ឆ្នាំ ។
ប៉ុន្តែឈ្មោះអង្គការនេះត្រូវបានមន្ត្រីនៃមន្ទីរសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បដិសេធថា
ជាអង្គការគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។ ទោះជាយ៉ាងនេះក្តីក៏នៅក្នុងបរិវេណនៃអង្គការនេះ
មានរចនាសម្ព័ន្ធត្រឹមត្រូវ មានជនបរទេសនិងខ្មែរ
ស្នាក់នៅចម្រុះគ្នា ដែលក្នុងនោះលោក Daniel Stephen Joh San
មានតួនាទីជាប្រធានអង្គការនេះ ។
មន្ត្រីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន
និងយុវនីតិសម្បទារាជធានីភ្នំពេញបានឱ្យដឹងជុំវិញ
ការចាប់ខ្លួនបុរសជនជាតិអាមេរិកខាងលើនេះថា
ចំពោះកុមារទាំងនោះ
គឺមន្ទីរជំនាញត្រូវរៀបចំរកកន្លែងស្នាក់នៅរៀនសូត្រឱ្យពួកគេបន្ត
ពីឈ្មោះ Daniel Stephen Joh San ដែលត្រូវបានចាប់ខ្លួន
បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ។ ការលើកឡើងដូច្នេះដោយសារ
កុមារទាំងនោះ ភាគច្រើនគឺជាជនគ្មានទីពឹង
ប៉ុន្តែបើក្មេងណាមានឪពុកម្តាយ ឬអាណាព្យាបាល ច្បាស់លាស់នោះ
សមត្ថកិច្ចនឹងមន្ត្រីជំនាញអនុញ្ញាតឱ្យពួកគេទៅរួមរស់ជាមួយក្រុម
គ្រួសារវិញ ។
ដោយឡែកជនឈ្មោះ Daniel Stephen Joh San
ក្រោយពេលឃាត់ខ្លួន គឺសមត្ថកិច្ចសហការជាមួយFBI អាមេរិក
សម្រេចបញ្ជូនខ្លួនគេទៅនាយកដ្ឋានជនបរទេស
ដើម្បីរៀបចំសំណុំបែបបទ បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ។
ចំពោះកិច្ចសហការបង្ក្រាបបទល្មើសរំលោភបំពានផ្លូវភេទនេះ
មន្ត្រីដែលមានភារកិច្ចក្នុងប្រតិបត្តិការនេះនិយាយថា
គឺយោងទៅតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន
អគ្គស្នងការនគរបាលជាតិ ។ បទល្មើសដែលជនឈ្មោះ Daniel Stephen
Joh San ប្រព្រឹត្តនៅសហរដ្ឋអាមេរិក មាន៥ករណី
ដែលសមត្ថកិច្ចមានឈ្មោះជនរងគ្រោះទាំងអស់
ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈបានឡើយ
ពាក់ព័ន្ធនឹងសិទិ្ធបុគ្គល ។ ប៉ុន្តែអ្វីដែលបានអនុវត្តឡើង
គឺតាមដីកាចាប់ខ្លួនរបស់តុលាការអាមេរិក ។
សូមបញ្ជាក់ថា អង្គការមួយនេះ
ទើបមកជួលផ្ទះខាងលើធ្វើជាការស្នាក់ការកាលពីខែសីហា ឆ្នាំ២០១៣
ថ្មីៗនេះ ហើយឈ្មោះ Daniel Stephen Joh San ក៏ទើបចូលមកស្រុកខ្មែរ
កាលពីពេលថ្មីនេះដែរ ៕
ប្រភពៈសក្កដា
No comments:
Post a Comment