ផ្តល់តម្លៃទៅលើការថែរក្សាសុខភាព ក្នុងពេលដែលទំនិញ បន្លែត្រី សាច់ លើទីផ្សាររងការបំពា បំពានដោយសារ ជាតិគីមី លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានដាំបន្លែជាច្រើនមុខលើដំបូលផ្ទះ លេចពន្លកត្រួយខៀវខ្ចីគួរឲ្យចង់ទទួលទាន។
បន្លែដែលមានក្នុងសួនលើដំបូលផ្ទះ
លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ មានជាច្រើនមុខដូចជា ស្ពៃ ខាត់ណា ត្រកួន ជី ស្លឹកគ្រៃ ម្ទេស…ដែលបង្កើតបានជាសួនធម្មជាតិដ៏ស្រស់ស្អាតមួយលើដំបូលផ្ទះ ទំហំ២០ការ៉េ និងផ្គត់ផ្គង់បានបរិបូរណ៍សម្រាប់តម្រូវការក្នុងគ្រួសារ។ ចំពោះការដាំ
គឺបន្លែទាំងអស់នោះ ត្រូវបានដាំដាក់ក្នុងផើងដែលមានសណ្ឋានផ្សេងៗគ្នា បង្ហាញពីគំនិតច្នៃប្រឌិតខ្ពស់
ហើយដី គឺលោកប្រើដីជីដែលទិញពីកន្លែងដាំផ្កាមកប្រើ។

