សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Saturday, December 14, 2013

រដ្ឋមន្ត្រី​ព័ត៌មានៈ វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​នឹងធ្វើ​ការ កែទម្រង់​ការផ្សាយ​ព័ត៌មាន​ចាប់ពី​ឆ្នាំ​២០១៤

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា ចាប់ពី​ឆ្នាំ ២០១៤ ទៅ​ក្រ​សួង​ព័ត៌មាន​ នឹងធ្វើ​ការកែ ទម្រង់​នៃ​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ និង ​ទូរទស្សន៍​ជាតិ​កម្ពុជា ដោយ​​​ធ្វើការ​ផ្លាស់ប្តូរ ​កម្មវិធី​មួយចំនួន​។ ​

យោងតាម​គេហទំព័រ​ ទីភ្នាក់ងារ សារព័ត៌មាន​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃទី ​១៤ ​ខែ ធ្នូ​ នេះ​បាន​បង្ហាញ​ថា លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​ព័ត៌មាន និង​ពិធីករ ពិធី ការិនី នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែធ្នូ​នៅ ទីស្តីការក្រសួង​ព័ត៌មាន​។​
​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​គឺ​តម្រូវ​ឲ្យ​មាន​ផ្សាយ​ព័ត៌មាន​ ក្នុង​រយៈពេល ៣ ម៉ោង​ម្តង ពីព្រោះ​យើង​មិនអាច​រង់ចាំ​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ហើយ​យក​ព័ត៌មាន​ដែល​ផ្សាយ ​រួច​ហើយពី​យប់​មក​ធ្វើការ​ចាក់ផ្សាយ​ឡើងវិញ​ម្តងទៀត​នោះទេ ពីព្រោះ​ការ ផ្សាយ​ព័ត៌មាន​នៅ​ម៉ោង ៧ យប់ ហើយ​ដល់​ម៉ោង ១២ ថ្ងៃត្រង់​ទើប​ផ្សាយ​ម្តងទៀត​គឺមាន​រយៈ ពេល​យូរណាស់ ដូច្នេះ​ក្នុង​ចន្លោះ​ពេលនេះ​គឺមាន​រឿង​ច្រើនណាស់ ដែល​គេ​ចង់ដឹង​ដូច្នេះ​ទាំង​វិទ្យុ​និង​ទូរទស្សន៍​គឺ​មិនអាច​ធ្វើដំណើរ​របៀប ​មុន​បាន​ទៀត​ទេ ដោយសារ​សម័យនេះ ការ​ផ្តល់ព័ត៌មាន រហ័ស​គឺជា​សំណូមពរ​របស់​សាធារណជន ។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា កន្លងមក​ការផ្សាយ​ព័ត៌មាន ជាពិសេស​ទូរទស្សន៍​ជាតិ កម្ពុជា​តែងតែមាន​សម្ពាធ​ពី​ខាងក្រៅ ដោយ​ទាមទារ​ឲ្យ​មាន​ការថត​ច្រើន និង​ផ្សាយ​ព័ត៌មាន ដែលមាន លក្ខណៈ​ជា​ពិធីការ​ច្រើន​ធ្វើ​ឲ្យ​យើង​ខាតបង់​ពេលវេលា និង​អ្នកទស្សនា​មានការ​ធុញទ្រាន់​។ លោក រដ្ឋមន្ត្រី បាន​បន្តថា ព័ត៌មាន​ដែល​សំខាន់ គឺ​យើង​ត្រូវ​ចេះ​ជ្រើស​រើសយក​នូវ​ខ្លឹមសារ សំខាន់ៗ និង​ចំណុច​ណា​ដែល​ត្រូវ​នឹង​ការលើកឡើង​នៅក្នុង​ពេលនោះ យកមក​និយាយ ពីព្រោះ​អ្នក​ស្តាប់ និង​អ្នកទស្សនា គឺ​គេ​ចង់ដឹងថា ព័ត៌មាន​នេះ​គេ​និយាយ​ពី​រឿង​អ្វីខ្លះ​? ទាក់ទង​ទៅនឹង​អ្វីខ្លះ​? ដូច្នេះ ត្រូវយក​ចំណុច​សំខាន់​ត្រង់ណា​ដែល​គេ​ចង់ដឹង។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ពិធីករ ពិធី​ការិនី និង​អ្នកសរសេរ​ព័ត៌មាន​ទាំងអស់​ត្រូវមាន ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ពាក្យ និង​ការអាន​ពាក្យ​មុននឹង​អាន និង​ថត​ផ្សព្វផ្សាយ​ជា ព័ត៌មាន​នោះ​៕

ប្រភពៈ សក្កដា

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ