
សាក្សីដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា
មុនពេលកើតហេតុគេឃើញបុរសមួយក្រុមមានគ្នា៣ទៅ៤នាក់ផឹកស៊ី
សប្បាយ
ហើយដៀមដាមពាក្យសម្តីដាក់គ្នាទៅវិញទៅមកក៏ផ្ទុះជាជម្លោះ
និងប្រើហិង្សាប្រតាយប្រតប់គ្នាមួយប្រាវបង្កឱ្យភ្ញាក់ផ្អើលដល់
ភ្ញៀវជាតិ និងអន្តរជាតិនៅចំណុចនោះរត់ជាន់ជើងគ្នា។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យកម្មករអូសរទេះឆាលីម្នាក់បែកក្បាល
ខណៈ
ក្រុមនោះវាយត្រូវមួយដំបងប្ញស្សីចំកណ្តាលក្បាលដោយមិនដឹងខ្លួន។
ក្រោយកើតហេតុជនបង្កទាំង២ក្រុម
រួមទាំងជនរងគ្រោះត្រូវប៉ូលិសក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅ
កាន់អធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធី៕


ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment