ថៃ៖ ប្រមុខដឹកនាំចលនាបាតុកម្មថៃ លោក ស៊ូថេប
ថងស៊ូបាន បានបង្ហាញផែនការ
បញ្ចុះបញ្ចូលស្ថាប័នយោធាដែលធ្លាប់ធ្វើរដ្ឋប្រហារជាញយដងទម្លាក់
រដ្ឋាភិបាលប្រសូតចេញពីការបោះឆ្នោត រួចរាល់ហើយ
នៅល្ងាចថ្ងៃសៅរ៍នេះ។ ប៉ុន្តែមិនដូចបំណង ក្រុម យោធាបានបដិសេធសំណើនោះ ហើយប្រកាសរក្សាអព្យាក្រិត្យ
មិនប្រកាន់ជំហរគាំទ្រ ឬប្រឆាំងនឹងបក្សណាឡើយ។
Showing posts with label អន្តរជាតិ. Show all posts
Showing posts with label អន្តរជាតិ. Show all posts
Sunday, December 15, 2013
យោធាថៃរក្សាអព្យាក្រិត្យ មិនទោទន់តាមការអូសទាញរបស់បក្សប្រឆាំង
ថៃ៖ ប្រមុខដឹកនាំចលនាបាតុកម្មថៃ លោក ស៊ូថេប
ថងស៊ូបាន បានបង្ហាញផែនការ
បញ្ចុះបញ្ចូលស្ថាប័នយោធាដែលធ្លាប់ធ្វើរដ្ឋប្រហារជាញយដងទម្លាក់
រដ្ឋាភិបាលប្រសូតចេញពីការបោះឆ្នោត រួចរាល់ហើយ
នៅល្ងាចថ្ងៃសៅរ៍នេះ។ ប៉ុន្តែមិនដូចបំណង ក្រុម យោធាបានបដិសេធសំណើនោះ ហើយប្រកាសរក្សាអព្យាក្រិត្យ
មិនប្រកាន់ជំហរគាំទ្រ ឬប្រឆាំងនឹងបក្សណាឡើយ។Tuesday, December 10, 2013
បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ ពីតំណែងពុះកញ្ជ្រោល
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់
ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី៩ ធ្នូ
បានប្រកាសតាមទូរទស្សន៍ ពីការរំលាយសភា
ហើយរៀបចំការបោះឆ្នោតមួយ ឱ្យបានឆាប់រហ័សបំផុត
ជាការប៉ុនប៉ងរកច្រកចេញ ពីវិបត្តិនយោបាយ យ៉ាងជ្រៅ
តែទោះជាបែបនេះ ក៏នៅតែពុំអាចរំងាប់ចិត្តពួកបាតុករប្រឆាំង ដែលប្តេជ្ញាទម្លាក់ រដ្ឋាភិបាលរបស់លោកស្រី ។
មេខ្លោងបាតុកម្មលោកស៊ូថេប ធឿនស៊ូបាន់
ដែលកំពុងមានប្រៀបខណៈ ដែលបាតុករប្រមាណជា១០០.០០០នាក់កំពុងលើកគ្នា
ហែក្បួនតាមដងវិថីនានា នៃក្រុងបាងកក
បានបញ្ចេញប្រតិកម្មចំពោះ ការប្រកាសនោះរបស់លោកស្រីយីងឡាក់ថា
ពួកអ្នកគាំទ្រខ្ញុំចង់បានលើសពីការរំលាយសភានេះទៅទៀត ។
Saturday, November 30, 2013
ចិនបញ្ចេញយន្តហោះដើម្បីហោះប្រដេញ បន្ទាប់ពីយន្តហោះជប៉ុននិងអាមេរិកហោះចូលតំបន់ការពារដែនអាកាសថ្មីរបស់ខ្លួន
ប្រទេសចិនបានបញ្ចេញយន្តហោះជាច្រើនគ្រឿងកាលពីថ្ងៃសុក្រដើម្បីតាម
ឃ្លាំមើលនិងហោះប្រដេញយន្តហោះយោធាចំនួន១២គ្រឿងរបស់ជប៉ុននិង
អាមេរិកដែលបានហោះចូលតំបន់ការពារដែនអាកាសថ្មីរបស់ខ្លួននេះ
នេះបើយោងតាមបណ្តាញសារព័ត៌មានរដ្ឋរបស់ចិន។
បាតុកម្មនៅថៃ នាំឲ្យខ្មែរមួយចំនួន លុបចោលដំណើរទៅបាងកក
ភ្នំពេញ: តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៅកម្ពុជា
និងក្រុមហ៊ុនទេសចរណ៍មួយចំនួន បាននិយាយថា
ប្រជាជនកម្ពុជាមួយចំនួនបានលុបចោល ការធ្វើដំណើរទៅបាងកក
ដោយសារតែ ស្ថានភាពនយោបាយដ៏សែនតានតឹង។
Friday, November 29, 2013
១០ចំណុច ដែលធ្វើឱ្យកូរ៉េខាងត្បូង ជាប្រទេសលេចធ្លោ លើលោក
កូរ៉េខាងត្បូងជាកូនប្រទេសតូចមួយ បើនិយាយពីផ្ទៃក្រឡាសរុបនៃទឹកដីនេះ ឈរនៅលេខរៀងទី១០៩គឺតូចជាងអាយ្សលែនទៅទៀត។ ប៉ុន្តែជាប្រទេសដែលកំពុងលេចធ្លោ និងមានវត្តមានលើបណ្ដាញសារព័ត៌មានល្បីៗលើលោកជាញឹកញយ ដូចជាបញ្ហាព្រំដែន តារាស្រីស្អាតៗ ផ្ដួល Lady Gaga នៅលើឆាកអន្តរជាតិ Samsung Galaxy វាយយកទីផ្សារ Smartphone ជាដើម។
នាយករដ្ឋមន្ដ្រីយីងឡាក់ឆ្លងផុតការបោះឆ្នោតផ្ដល់ទំនុកចិត្ដ
ប្រធានរដ្ឋសភាថៃ លោក Somsak Kiatsuramont កាលពីថ្ងៃត្រង់ថ្ងៃទី២៨
វិច្ឆិកា បានប្រកាសថា នាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត្រា
បានឆ្លងផុតការ
បោះឆ្នោតផ្ដល់ទំនុកចិត្ដក្នុងសភាយ៉ាងងាយស្រួលបំផុត ដោយមានសំឡេង
គាំទ្ររហូតដល់ទៅ ២៩៧ និងប្រឆាំងតែ ១៣៤ប៉ុណ្ណោះ ។
ជាមួយនឹង
ការគាំទ្រយ៉ាងច្រើនលើសលប់នោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់
រដ្ឋាភិបាលរបស់លោកស្រី បើទោះបី មេដឹកនាំបាតុករលោកស៊ូថេបខិតខំ
ទម្លាក់លោកស្រីយ៉ាងណាក៏ដោយ ។
Tuesday, November 26, 2013
អាមេរិកនិងអាហ្វហ្គានីស្ថានរកឃើញកិច្ចព្រមព្រៀងខាងសន្តិសុខមួយហើយ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន គ័ររី
ប្រកាសកាលពីថ្ងៃទី២០ វិច្ឆិកាថា
លោកបានព្រមព្រៀងគ្នាជាមួយប្រធានាធិបតីអាហ្វ ហ្គានីស្ថាន
លោកហាមីដ កាហ្សៃ លើបណ្តាពាក្យពេចន៍នៃកិច្ចព្រមព្រៀងទ្វេភាគី
ស្តីពីសន្តិសុខមួយរវាងក្រុងវ៉ាស៊ីនតោន
និងក្រុងកាប៊ុលទាក់ទិននឹងវត្តមានទាហានអាមេរិកក្រោយការដកទ័ព
អូតង់ ចេញពីអាហ្វហ្គានីស្ថាននាដំណាច់ឆ្នាំ២០១៤ ។
ការប្រកាសពីកិច្ចព្រមព្រៀងនេះ
ធ្វើឡើងមុនពេលបើកកិច្ចប្រជុំ LOYA JIRGA របស់អាហ្វហ្គានីស្ថាន
នៅក្រុងកាប៊ុល
ដែលចូលរួមដោយតំណាងនៃសង្គមអាហ្វហ្គានីស្ថានដល់ទៅ២.៥០០នាក់
Subscribe to:
Posts (Atom)


