សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា
Showing posts with label សុខភាព/គ្រួសារ. Show all posts
Showing posts with label សុខភាព/គ្រួសារ. Show all posts

Friday, January 3, 2014

ជន​រងគ្រោះ​ដែល​ត្រូវ​គេ​ជួញ​ដូរ​មាន​ជម្រើស​ចង្អៀត

140102_05ភ្នំពេញៈ ស្រ្តី​និង​ក្មេង​ស្រី​មួយ​ចំនួន ​ដែល​រង​គ្រោះ​ ​ដោយ​ការ​ ជួញ​ដូរ​ការ​ចាប់​រំលោភ​និង​អំពើ​​ហិង្សា យេនឌ័រ បាន​រស់​នៅ​ជម្រក​សុវត្ថិភាព​ របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ ​របស់​ស្រ្តី​ កម្ពុជា (CWDA) ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ស្រ្តី និង​ក្មេង​ស្រី​ចំនួន ២០នាក់ ពី​ការ​ជួញ​ដូរ​ការ​ចាប់​រំលោភ​និង​អំពើ​ហិង្សា​យេនឌ័រ។
លោក​ស្រី Fiona Mann អាយុ ២៦ឆ្នាំ ដែល​ជា​ទីប្រឹក្សា​ផ្នែក​តស៊ូ​មតិ និង​គោល​នយោបាយ​សម្រាប់ CWDA បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​នៅ​ទី​នេះ​ពួក​គេ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ នៃ​អំពើ​ហិង្សា​ច្រើន​ឬ ដេក​នៅ​តាម​ផ្លូវ។ នៅ​កម្ពុជា ស្រ្តី និង​ក្មេង​ស្រី​ត្រូវ​ការ​សុវត្ថិភាព​បែប​នេះ»។

Tuesday, December 31, 2013

ឪពុក​ចុង​រំលោភ​កូន​ស្រី​អាយុ​១៥ឆ្នាំ​តាំង​ពី​ឆ្នាំ​១០១២រហូត​ដល់​ចុង​ឆ្នាំ​២០១៣ទើប​បែក​ធ្លាយ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​ ​បុរី​បាន​ចាប់​ឃាត់​ខ្លួន​ជន​វ័​យ​ចំណាស់​ជា​ឪពុក​ចុង​ពី​បទ​រំលោភ​សេព​ស​ ន្ថ​វៈ​លើ​ ​កូន​ស្រី​ខ្លួន​ឯង​ជា​អ​នីតិ​ជន​ក្រោយ​ពី​បុរស​ជា​ឪពុក​អគតិ​រូប​នេះ​បាន​ ធ្វើ​សកម្មភាព​ចាប់​រំលោភ​កូន​ស្រី​ចុង​អាយុ​១៥ឆ្នាំ​ ​ជា​ច្រើន​លើក​ច្រើន​សារ​តាំង​ពី​ឆ្នាំ​២០១២ រហូត ​មក​ ​ហើយ​ត្រូវ​អស់​លក្ខណ៍​បន្ទាប់​ ​ពី​ឪពុក​ចុង​អគតិ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ ​ចាប់​រំលោភ​នាង​ជា​លើក​ចុង​ក្រោយ​ ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ​ឆ្នាំ​២០១៣

Monday, December 16, 2013

ព័ត៌មានបន្ថែមបុគ្គលិក​កាស៊ីណូឡាស់វីហ្កាសសាន់ ដែលពុលអាហារកើន​ឡើងដល់ជាង១០០នាក់ ​ក្នុងនោះ២នាក់ធ្ងន់

ខេត្តស្វាយរៀង៖ ​បុគ្គលិកកាស៊ីណូ​ឡាស់វីហ្កាស់សាន់​ ដែលពុល​អាហារបណ្តាល​ឲ្យចុកពោះរាគរូសនោះ ​បានកើនឡើង​ជាបន្ត​បន្ទាប់​ដល់​ជាង១០០នាក់ហើយ ក្នុងចំណោមបុគ្គលិក​សរុបជាង​២០០នាក់ ។

បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​ ប្រចំាខេត្តស្វាយរៀង​បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចថា ​មកដល់ម៉ោង៣និង៤៦នាទី​រសៀលថ្ងៃទី១៥ ធ្នូ ២០១៣ ​បុគ្គលិកដែលកំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យមានចំនួន៦៨នាក់​ ក្នុងនោះមានស្រី៣៦នាក់​ ប៉ុន្តែចំនួននេះនឹងកើនឡើង​ទៀត​ខណៈពេលខាងកាស៊ីណូនិង​សមត្ថកិច្ច​កំពុងដឹក​ ជញ្ជូនមកកាន់​មន្ទីរពេទ្យ​ជាបន្ត​បន្ទាប់​ទៀត ។

Saturday, November 30, 2013

ប្រជាពលរដ្ឋ​ភ្នំពេញ ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក្លិន ដ៏​ស្អុយ​អសោច ពី​គំនរ​សំរាម

គំនរសំរាមនៅក្បែរសាកលវិទ្យាល័យបៀលប្រាយ
ភ្នំពេញ: ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ខឹងសម្បារ និង​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ក្លិន​ដ៏​ស្អុយ​អសោច ចេញពី​គំនរ​សំរាម នៅតាម​ដងផ្លូវ​នានា​ជាច្រើន​។ ជាពិសេស​នៅ​ផ្លូវ​លេខ​ ៦១ ខាងក្រោយ​មន្ទីរពេទ្យ​ជប៉ុន ខាងមុខ​វត្ត​ស្រះចក និង​នៅ​ផ្លូវ​លេខ​១១៨ បេនឡាន​បាត់ដំបង ក្នុង​ទឹកដី​ខណ្ឌដូនពេញ និង​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ផ្លូវ​សុធារស គឺ​នៅលើ​សួន​ការ៉ូឡា ក៏មាន​គំនរ​សំរាម​ផងដែរ​។​

Friday, November 29, 2013

កម្ពុជា​​មាន​មនុស្ស​ពេញ​វ័យ​ និង​កុមារ​ប្រមាណ​៩០% ​ទទួល​បាន​ឱសថ​ព្យា​បាល​មេរោគ​អេដស៍

កម្ពុជា​​មាន​មនុស្ស​ពេញ​វ័យ​ និង​កុមារ​ប្រមាណ​៩០% ​ទទួល​បាន​ឱសថ​ព្យា​បាល​មេរោគ​អេដស៍រាជធានីភ្នំពេញ ៖ ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ​​សង្គម​ស៊ីវិល​បំពេញ​ការ​ ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឱ្យ​ដឹង​ថា មកដល់​ពេល​នេះ កម្ពុជា​មាន​មនុស្ស​ពេញ​វ័យ​​ និង​កុមារ​ជាង​៩០%​ហើយ ដែល​ទទួល​បាន​ឱសថ​ព្យា​​បាល​មេ​រោគ​អេដស៍​ ដែល​ចំនួន​នេះ​បាន​ទទួល​ការ​អប​អរ​សាទរ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ជាពិសេស​​ប្រទេស​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។ ទន្ទឹម​នោះ​តាម​តួលេខ​របស់​​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក និង​កាម​រោគ​បានបង្ហាញថា នៅ​​ឆ្នាំ​២០១៣ ​នេះ កម្ពុជា​មាន​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​​អេដស៍​ប្រមាណ​៧១.៣៤៧​នាក់ ​ក្នុង​នោះ​ស្ត្រី​៣៨.៤២០​នាក់ ​កុមារ​ចំនួន​៦.៨៥​នាក់ ក្នុងនោះ​​កុមារី​៣.៣៥៤​នាក់ ។

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជារាជធានីភ្នំពេញ ៖ ​សមា​គម​កំចាត់​រោង​របេង​កម្ពុជា​ បាន​ទទួល​រថ​យន្ត​វិទ្យុ​សាស្ត្រ​មួយ​គ្រឿង​ពី​សមា​គម​កំចាត់​រោគ​របេង​ជប៉ុន កាល​ពីរសៀល​ថ្ងៃទី​២៨ វិច្ឆិកា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ទេស​រដ្ឋ​​​មន្ត្រី ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​​ភិបាល​ ។ រថយន្ត​ដែល​ផ្តល់​ជូន​នេះ ដើម្បី​ឱ្យ​​មជ្ឈ​មណ្ឌលជាតិ​កំចាត់​រោគ​របេង​យក​ទៅ​ប្រើ​​ប្រាស់​ ដើម្បី​ស្រាវ​ជ្រាវ​ស្វែង​រក​បង​ប្អូន​ប្រជា​ពល​រដ្ឋដែល​មាន​រោគ​របេង​ និង​ដើម្បី​ធ្វើ​ការ​ព្យា​​បាល​បាន​ទាន់​ពេល​វេលា​ក្នុង​គោល​បំណង​​កាត់​ បន្ថយ​ជំងឺ​​របេង​នៅ​កម្ពុជា​យើង ។

គ្រួសារ​ពល​ការិនី​នៅ​កំពង់ចាម​ម្នាក់​បាត់​កូនស្រី​ជិត​៤​ឆ្នាំ​នៅ​ម៉ា​ឡេ​ស៊ី​

ភ្នំពេញ​ ៖​ បញ្ហា​ស្វែងរក​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កំពុង​ចោទ​បញ្ហា​ចំពោះ​គ្រួសារ​ដែល​បាន​បញ្ជូន​កូនចៅ​ចេញ​ទៅ​ស៊ីឈ្នួល​ ក្រៅប្រទេស​ ព្រោះ​នៅ​ពេល​ក្រុមហ៊ុន​បិទទ្វារ​គ្មាន​ទំនាក់ទំនង​ អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​កូនស្រី​មិន​អាច​ជួប​គ្នា​បាន​។​ បញ្ហា​នេះ​ កំពុង​ចោទ​លើ​គ្រួសារ​មួយ​ រស់នៅ​ជនបទ​ ក្នុង​ខេត្តកំពង់ចាម​ ដែល​បាត់​ដំណឹង​កូនស្រី​ជិត​ ៤​ឆ្នាំ​ ហើយ​ស្វែងរក​កូន​តាម​រយៈ​អង្គការ​ខា​រាម​កម្ពុជា​ (Caram​ Cambodia)​។​

កូន​ប្រុស​​​ស្រី​​ស្រឡាញ់​​គ្នា​ប្តឹងតុលា​ការ​​​ចាប់​​ដន្លង​​​វាយ​​ខ្នោះ​

កូន​ប្រុស​​​ស្រី​​ស្រឡាញ់​​គ្នា​ប្តឹងតុលា​ការ​​​ចាប់​​ដន្លង​​​វាយ​​ខ្នោះ​ខេត្តកំពង់ចាម​​ ​៖ ​រឿង​រ៉ាវ ដ៏​ចម្រូង​​ចម្រាស​​មួយ​បាន​កើត​ឡើង​នៅ​តំបន់​​ជន​បទ​ដាច់​ស្រយាល ​មួយ​​ ​​ដោយ​សារ​គូស្នេហ៍​​១គូ រស់​នៅ​ភូមិ​ក្រ​សាំង ​ឃុំ​ទឹក​ជ្រៅ ​ស្រុក​តំបែរ ​ដែល​​​ស្រឡាញ់​គ្នា​​យ៉ាង​ប្តូរ​ផ្តាច់​ បែរជា​ត្រូវ​ឪពុក​ម្តាយ​ខាងស្រី​តាមមក​​​បំបែក​ ។ ​ក្រោយ​មក​ទៀត​​​ម្តាយ​​ខាង​ស្រី​​មិនដឹង​ជានរណា​លួច​វាយ​​នោះទេ ​ក៏​បាន​​ប្តឹង​សាលា​ដំបូង​ខេត្ត​​ចោទ​​ឪពុកម្តា​យ​ខាង​ប្រុស ហើយ​​លោកគង់ ​ច័ន្ទ​ខេម​រិទ្ធ ​ចៅ​ក្រម​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ត​បាន​​ចេញ​ដីកា​​បង្គាប់​ឱ្យ​នាំ​ ខ្លួន​ឪពុក​ម្តាយ​ខាង​ប្រុស ​​កាលពីរសៀល​ថ្ងៃទី​២៦ វិច្ឆិកា ​ដោយ​ចោទ ពីបទ​ប្រើ​​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ ។ ​

Monday, November 25, 2013

តូច​ចិត្ត​ណែ​នាំ​​​​កូន​​មិន​ស្តាប់​ និង​ជំពាក់​បំណុល​គេខ្លះ​ផង ស្ត្រី​មេម៉ាយវ័យ​៥៣​ឆ្នាំ​ចង​.​ក​សម្លាប់ខ្លួន​

តូច​ចិត្ត​ណែ​នាំ​​​​កូន​​មិន​ស្តាប់​ និង​ជំពាក់​បំណុល​គេខ្លះ​ផង ស្ត្រី​មេម៉ាយវ័យ​៥៣​ឆ្នាំ​ចង​.​ក​សម្លាប់ខ្លួន​
ខេត្ត​បាត់​ដំបង​​៖ ស្ត្រី​មេ​ម៉ាយ​ម្នាក់​ បាន​សម្រេច​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​លើ​ដើមអម្ពិល​ ខាង​ក្រោយ​ផ្ទះ​ដែល​ស្ថិត​ក្នុង​ ភូមិ​ថ្នល់​បត់​ ឃុំ​សំពៅ​លូន ស្រុក​​សំពៅ​លូន​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៣ ដោយ​សារ​តូច​ចិត្ត​ ប្រដៅ​កូន​ប្រុស​ម្នាក់​មិន​ស្តាប់​ និង​រួម​ផ្សំ​​ មាន​ជាប់​បំណុល​គេ​តិ​ច​តួច​ផង​។
Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ