អាជ្ញាធរមូលដ្ឋានផង។ មន្ត្រីអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ឡុង ស្រេង បានមានប្រសាសន៍ថា ដោយសារមានការសង្ស័យ សមត្ថកិច្ចជំនាញបានតាមដាននិងឈានទៅដល់ឆែកឆេរទីតាំងផលិតកាហ្វេ ក្លែងក្លាយមួយកន្លែង ហើយរកឃើញសារធាតុផ្សំ សម្រាប់ផលិតកាហ្វេមួយចំនួន ដូចជា សណ្តែកសៀង និងពោត និង សារធាតុគីមីមួយចំនួនទៀត។ លោកបានបញ្ជាក់ថា៖ «កាហ្វេហ្នឹង គេយកសណ្តែកសៀង និងពោត ទៅលីងកម្លោចឲ្យទៅជាធ្យូង ហើយលាយសារធាតុគីមីបញ្ចូលដើម្បីឲ្យវាចេញក្លិនកាហ្វេ ហើយបានយកគ្រាប់កាហ្វេមួយចំនួនតូចបំផុតមកលាយបញ្ចូលទៀត បានគេយកទៅកិនហើយវេចខ្ចប់»។ លោក ឡុង ស្រេង បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទី តាំងផលិតកាហ្វេក្លែងក្លាយ ឈ្មោះ ស៊ាង ដារ៉ា អាយុ ៤២ ឆ្នាំ ជាជនជាតិវៀតណាមសញ្ជាតិខ្មែរ និងកម្មករជាតិវៀតណាម ៣នាក់ទៀត ព្រមទាំងរឹបអូសបានវត្ថុធាតុដើមនិងសារធាតុគីមីជិត ២០ មុខ ទម្ងន់ ៣៤,៩៤១ តោន និងផលិតផលសម្រេចមួយចំនួនទៀត។ សិប្បកម្មនេះ បានធ្វើអាជីវកម្មលួចលាក់អស់ពេល ៦ ឆ្នាំមកហើយ មានចុះប័ណ្ណប៉ាតង់ឆ្នាំ២០១៤ ចុះលេខ ០០២៧២ នៅសាខាពន្ធដារខណ្ឌសែនសុខនៃអគ្គនាយកដ្ឋានពន្ធដារក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើអាជីវកម្មលក់កាហ្វេជាឯកត្តជន។ ម៉ាកយីហោកាហ្វេ ដែលសហគ្រាសនេះ បានផលិតរួមមានកាហ្វេមេគង្គ និងកាហ្វេគ្មានម៉ាកមួយចំនួនទៀត។ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ នាយកគ្រប់គ្រងគេហទំព័រសុខភាពកម្ពុជា បានមានប្រសាសន៍ថា ការផលិតកាហ្វេក្លែងក្លាយ ដែលមានលាយសារធាតុគីមីសម្រាប់បំពាក់ពណ៌ ក្លិន រសជាតិ និងភាពខាប់ដូចកាហ្វេពិតនោះនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក ទទួលទានដូចជា ធ្វើឲ្យមានជាតិពុលក្នុងសរីរាង្គ ហើយបើធ្ងន់ធ្ងរអាចនឹងធ្វើឲ្យកើតជំងឺមហារីក។ លោកថ្លែងថា៖ «វាអាស្រ័យទៅលើសារធាតុគីមីដែលគេប្រើ តើគេដាក់ម៉្សៅកំហាប់នោះប៉ុន្មានភាគរយ? និងការបំពាក់ពណ៌ ក្លិន និងរសជាតិ អ៊ីចឹងការដាក់លាយគ្រឿងផ្សំសារធាតុគីមីឲ្យដូចទៅនឹងកាហ្វេពិត នោះ វាអាចបង្កទៅជាជំងឺមហារីក ដោយយើងមិនដឹងថា សារធាតុគីមីទាំងនោះវាទៅទុំនៅសរីរាង្គណាមួយទេ អ៊ីចឹងយើងពិបាកនឹងសន្និដ្ឋានថា មហារីកផ្នែកណាមួយនៃសរីរាង្គ»។ គួរបញ្ជាក់ថា នេះជាលើកទី១ នៅដើមឆ្នាំ ២០១៥នេះ ដែលសមត្ថកិច្ចបានឆ្មក់បង្ក្រាបទីតាំង លួចផលិតកាហ្វេក្លែងក្លាយដ៏ធំ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាននេះ៕
ប្រភពៈភ្នំពេញប៉ុស្តិ៍http://www.postkhmer.com

No comments:
Post a Comment