
ការស្នើរបស់មេបក្សប្រឆាំងរូបនេះ
បានធ្វើ ឡើងនៅព្រឹកថ្ងៃទី០៣ មករា ២០១៤
ខណៈលោកបានទៅចូលរួមជា មួយបាតុករជាច្រើននាក់ ដែលកំពុងឃ្លំាមើល
និងតវ៉ាទាមទារឲ្យ មានការដោះលែង លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងមនុស្សមួយចំនួនទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព លោក កឹម សុខា បានមានវត្តមាននៅតុលាការតែប៉ុន្មាននាទីប៉ុណ្ណោះ ក៏ឡើងរថយន្តទៅវិញ ។
សេចក្តីរាយការណ៏បានបន្តថា
មកដល់ម៉ោង១០និង៤៨នាទីព្រឹកថ្ងៃសុក្រនេះ
កំណាត់ផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ
។ ចំណែកសមត្ថកិច្ចចម្រុះនោះវិញ ក៏ត្រូវបានគេដាក់បន្ថែម ដើម្បីពង្រឹងសន្តិសុខយ៉ាងតឹងតែង ៕



ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment