រាជធានីភ្នំពេញ៖
សមត្ថកិច្ចប្រឆាំងបាតុកម្មជាច្រើននាក់
បានផ្តើមបំបែកក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញហើយនៅម៉ោង
២រសៀលថ្ងៃទី០៣ មករា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
បានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុនេះថា
ក្នុងការបំបែកបាតុករនេះ មានផ្ទុះអំពើហិង្សារយៈពេលខ្លី
ប៉ុន្តែពុំមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។
យ៉ាងណាក៏ដោយ បើទោះបីជាសមត្ថកិច្ចបង្រ្កាបបាតុកម្ម បានបំបែកក្រុមបាតុករនោះក៏ដោយ ក៏កំណាត់ផ្លូវព្រះមុនីរ៉េត មុខសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បើកដំណើរការជាធម្មតាឡើងវិញនៅឡើយទេ គិតត្រឹមម៉ោង២និង២៥នាទីរសៀលថ្ងៃសុក្រនេះ ។
ចំណែកសេចក្តីរាយការណ៏ពីក្នុងសាលាដំបូងរាជធានី
ភ្នំពេញនោះវិញ លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងមនុស្សមួយចំនួនទៀត ចៅក្រមស៊ើបសួរ បានបញ្ចប់ការសួដេញដោលហើយដែរ
ប៉ុន្តែមិនទាន់ដឹង ពីការចោទប្រកាន់នៅឡើយទេ និង
បានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារព្រៃសហើយ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment