បទល្មើសនេសាទនៅផ្ទៃសមុទ្រ ខេត្ដកោះកុងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង
ពីសំណាក់អ្នកនេសាទខ្មែរ-ថៃ ។
ពួកគេអាចនេសាទដោយស្របច្បាប់ដោយគ្រាន់
តែបង់ប្រាក់ជាប្រចាំខែតាមទំហំទូកចាប់ពី២ម៉ឺនបាត
ដល់៦ម៉ឺនបាតក្នុងមួយខែ ។
មន្ដ្រីដែលជាប្រធានស្ថិិតិចុះបញ្ជីការទូកខេត្ដកោះកុងលោក ឡេង
ប៊ុណ្ណាត ត្រូវគេ រាយការណ៍ថា គ្រប់ទឹកតាំងពីឆ្នាំ២០០៩
រហូតដល់សព្វថ្ងៃ ។
ប្រភពព័ត៌មាន បានរាយការណ៍ថា
នៅកំពង់ផែខ្លងស្រ៊ុន ខេត្ដត្រាត ប្រទេសថៃ
មួយថ្ងៃៗមានទូកអូសគូ និងទូកភ្លើងរាប់ពាន់គ្រឿង
ដឹកផលនេសាទដែលបានពី សមុទ្រខ្មែរក្នុងទឹកដីខេត្ដកោះកុង
និងក្រុងព្រះសីហនុ យកទៅលក់នៅទីនោះ ។ ទូក
នេសាទទាំងនោះបានដឹកផលនេសាទយកទៅលក់នៅប្រទេសថៃ ហើយត្រឡប់មក
វិញដឹកទំនិញគេចពន្ធចូលមកក្នុងប្រទេសកម្ពុជា ។
អ្វីដែលសំខាន់គឺគេអនុញ្ញាត
ឱ្យទូកនេសាទថៃចូលនេសាទក្នុងដែនទឹកខ្មែរ
ជាថ្នូរនឹងប្រាក់បាតថៃយ៉ាងច្រើន សន្ធឹកសន្ធាប់ ។ គេប្រាប់ថា
មានគណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និង ត្រួតពិនិត្យការពារ
ការធ្វើនេសាទនោះដែរ ប៉ុន្ដែគណៈកម្មការនេះរកតែប្រយោជន៍
សម្រាប់បក្ខពួកខ្លួនតែប៉ុណ្ណោះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោក
ឡេង ប៊ុណ្ណាត ប្រធានស្ថិតិចុះបញ្ជីការទូក នៅខេត្ដកោះកុង
និងជាប្រធានហិរញ្ញឹកខេត្ដកោះកុងកំពុងគ្រប់ទឹកក្នុងបញ្ហាបទ
ល្មើសនេសាទក្នុងខេត្ដកោះកុង ។
អ្នកដែលទទួលខុសត្រូវធំក្នុងបញ្ហានេះគឺលោក អភិបាលខេត្ដ និងលោក
អ៊ុន ឆាលី អភិបាលរងខេត្ដដែលទទួលបន្ទុក ។ គេរាយ ការណ៍ថា
គ្រាន់តែទូកអូសគូមួយគ្រើឿងមួយខែត្រូវបង់ចាប់ពី២ម៉ឺនបាត,
៤ម៉ឺន បាត និង៦ម៉ឺនបាត តាមប្រភេទទូកតូច-ធំ និងកម្លាំងសេស
។
អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៅ
ទៀតគឺមានការចុះបញ្ជីបន្លំស្លាកលេខទូក
ជាន់គ្នាដើម្បីបំបាត់ពន្ធរដ្ឋ
ហើយពួកមន្ដ្រីដែលធ្វើកិច្ចការនេះជាអ្នកទទួលផល ប្រយោជន៍ ។
គេរាយការណ៍ថា មន្ដ្រីធំៗកាងទូកនេសាទថៃឱ្យចូលនេសាទខុសច្បាប់
ក្នុងម្នាក់ៗ៤-៥ទូក ។ យ៉ាងណាក៏ដោយក៏ត្រូវតែទាក់ទងលោក ឡេង
ប៊ុណ្ណាត ដើម្បី សម្រួល
និងចុះបញ្ជីលេខទូកឱ្យបានត្រឹមត្រូវផងដែរ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment