រាជធានីភ្នំពេញ៖ មនុស្ស៣នាក់បានស្លាប់ និង២នាក់របួស
ហើយក្នុងនោះបាតុករ២នាក់
បានត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងហេតុការណ៏អំពើហិង្សានៅមុខសួនកាណាឌីយ៉ា
ស្ថិតក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
នេះបើយោងសេចក្តីរាយការពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
ដែលស្រង់សម្តីប្រភពពីសមត្ថកិច្ចនៅប៉ុន្មាននាទីមុននេះ ។
អ្នកនំាពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៏ឯក ខៀវ
សុភ័គ
មិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបន្ថែមតាមទូរស័ព្ទ
បានទេនៅវេលាថ្ងៃត្រង់នេះ ។ ចំណែក លោកឧត្តមសេនីយ៏ឯក ម៉ក់ ជីតូ
ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និង
ជាស្នងការនគរបាលស្តីទីរាជធានីភ្នំពេញ បានបញ្ជាក់ថា
លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ។
យ៉ាងណាក៏ដោយ
ស្ថានភាពនៅកន្លែងកើតព្រឹត្តិការណ៏ខាងលើ
មកដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៣ មករា ២០១៤
មានសភាពស្ងប់ស្ងាត់បន្តិចហើយ តែការគប់ដុំថ្ម និង ដបសំាងនៅតែបន្ត
ខណៈកម្លំាងសមត្ថកិច្ចជាច្រើនរយនាក់ត្រូវបានគេដាក់ពង្រាយនៅទីនោះ
ដើម្បីទប់ទល់ស្ថានការណ៏ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment