សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, January 3, 2014

ក្រុម​បាតុករ​វាយ​កម្ទេច​​មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ ខឹង​មិន​ទទួល​យក​បក្ស​ពួក​របស់​គេដែល​រង​​របួស​ទៅ​ព្យាបាល​

រាជធានី​ភ្នំ​ពេញ ៖ បើតាមសេចក្តី​រាយការ​ណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិភាពបាន​ ឱ្យដឹងថា មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ​ ដែលមាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ បាន​ត្រូវក្រុម​បាតុករ​ យក​ដុំថ្ម​គប់ និង​​វាយ​កម្ទេច​ កាល​ពី​វេលា​ម៉ោង​១២និង​២០នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៣ មករា ២០១៤ ដោយសារខឹងក្រុម​គ្រូ​ពេទ្យ​មិន​ទទួល​យក​បក្ស​ពួក​របស់​គេ​ដែល​រងរបួស​ទៅ​ ព្យាបាល ។

មក​ដល់​ពេល​នេះ មន្ទីរ​សម្រាក​ព្យាបាល​ខាង​លើ​បាន​បិទ​ទ្វា​រ​ជា​បណ្តោះអាសន្ន​ ដើម្បី​សុវត្ថិ​ភាព​បុគ្គលិក​របស់​គេ៕​

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ