ទាក់ទងនឹងជំងឺអេដស៍នេះដែរ លោកវេជ្ជបណ្ឌិត
អ៊ុំ សុភាព នាយកប្រតិបត្តិនៃអង្គការខាណា បានមានប្រសាសន៍ថា
អត្រាឆ្លងនឹងចុះជាបន្តទៀតនៅឆ្នាំ២០១៤ និង២០១៥
ដែលជាឆ្នាំចុងក្រោយនៃទិសដៅអភិវឌ្ឍន៍សហស្សវត្សន៍អង្គការសហ
ប្រជាជាតិ ។ លោកមានប្រសាសន៍បន្ថែមថា នៅឆ្នាំ១៩៩៤
អត្រាឆ្លងបានឡើងខ្ពស់រហូតដល់១,៧ភាគរយ
ប៉ុន្តែឆ្នាំបន្ទាប់ៗមក តាមរយៈការថែទាំ និងព្យាបាលទាន់ពេល
និងមានការរុញខ្លាំងក្លារួមទាំងការឆ្លើយតបតាមលក្ខណៈពហុវិស័យ
អត្រាឆ្លងបានថយចុះ និងប្រៀបធៀបឆ្នាំ២០១៣ នេះ
អត្រាឆ្លងបានធ្លាក់ចុះមកត្រឹមតែ០,៧ភាគរយប៉ុណ្ណោះ ។
ចំណែកលោកទឹម វរ៉ា
នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺ
អេដស៍មានប្រសាសន៍បញ្ជាក់ដែរថា
ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើករណីគ្មានឆ្លងថ្មី
ការមិនរើសអើង និងគ្មានការស្លាប់ទាក់ទងនឹងជំអឺអេដស៍
ការបាត់បង់ការតាមដានក្នុងចំណោមអ្នកចំណាកស្រុកគួរតែយកចិត្ត
ទុកដាក់ឱ្យបានខ្លាំងបំផុត ។
លោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា
ឱ្យបង្កើនកិច្ចពិភាក្សាឱ្យបានខ្លាំងក្លា
ដើម្បីបង្កើតយន្តការជាមួយបណ្តាប្រទេសដែលមានអ្នកចំណាកស្រុក
កម្ពុជា ដើម្បីឱ្យពួកគេទទួលបានសេវាថែទាំសុខភាព
និងឱសថប្រឆាំងមេរោគអេដស៍ ។ ជាងនេះទៅទៀត លោកក៏បានបន្តថា
ក្រៅពីកម្មវិធីការពារ និងថែទាំ គឺយើងត្រូវយកចិត្តទុកដាក់ផងដែរ
ទាក់ទងនឹងការបង្កបរិយាកាសសង្គម
និងការបង្កើតជំនាញដល់អ្នកដែលរងផលប៉ះពាល់
ដើម្បីឱ្យពួកគេមានស្ថានភាពកាន់តែប្រសើរ ។
ជាការកត់សម្គាល់ថា
អង្គការសហប្រជាជាតិបានផ្តល់នូវពានរង្វាន់ទិសដៅអភិវឌ្ឍន៍
សហវត្សរ៍ដល់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១០
ចំពោះភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត
និងដំណើរឆ្ពោះទៅរកការសម្រេចបានគោលបំណងទី៦
ទាក់ទងនឹងការប្រយុទ្ធនឹងមេរោគអេដស៍ ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment