សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Monday, November 25, 2013

តូច​ចិត្ត​ណែ​នាំ​​​​កូន​​មិន​ស្តាប់​ និង​ជំពាក់​បំណុល​គេខ្លះ​ផង ស្ត្រី​មេម៉ាយវ័យ​៥៣​ឆ្នាំ​ចង​.​ក​សម្លាប់ខ្លួន​

តូច​ចិត្ត​ណែ​នាំ​​​​កូន​​មិន​ស្តាប់​ និង​ជំពាក់​បំណុល​គេខ្លះ​ផង ស្ត្រី​មេម៉ាយវ័យ​៥៣​ឆ្នាំ​ចង​.​ក​សម្លាប់ខ្លួន​
ខេត្ត​បាត់​ដំបង​​៖ ស្ត្រី​មេ​ម៉ាយ​ម្នាក់​ បាន​សម្រេច​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​លើ​ដើមអម្ពិល​ ខាង​ក្រោយ​ផ្ទះ​ដែល​ស្ថិត​ក្នុង​ ភូមិ​ថ្នល់​បត់​ ឃុំ​សំពៅ​លូន ស្រុក​​សំពៅ​លូន​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៣ ដោយ​សារ​តូច​ចិត្ត​ ប្រដៅ​កូន​ប្រុស​ម្នាក់​មិន​ស្តាប់​ និង​រួម​ផ្សំ​​ មាន​ជាប់​បំណុល​គេ​តិ​ច​តួច​ផង​។

លោក​អញ កាម៉ាល់ មេ​បញ្ជា​ការ​រង​មូល​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំពៅ​លូន​បាន​ឱ្យដឹង​​ ថា ស្ត្រី​រង​គ្រោះ​ឈ្មោះសួន ភឿន អាយុ​៥៣​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ មាន​កូន​ប្រុស​ម្នាក់​អាយុ​២៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​-ឃុំ​ខាង​លើ​។ លោក​បន្តថា ស្ត្រី​​រូប​នេះ​បាន​ប្រើ​ក្រម៉ាឡើង​ទៅ​ចង​.កសម្លាប់​ខ្លួន​លើ​ដើម​អម្ពិល​ ខាង​ក្រោយ​ផ្ទះ​ទាំង​ថ្ងៃ ហើយ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ តែ​ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​នោះ​ភ្លាមៗ​ដែរ ក្រោយ​ពិ​ទទួល​បាន​ដំណឹង​អកុសល​នេះ​។

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ