ខេត្តក្រចេះ ៖ នគរបាលស្រុកចិត្រ
បុរីបានចាប់ឃាត់ខ្លួនជនវ័យចំណាស់ជាឪពុកចុងពីបទរំលោភសេពស
ន្ថវៈលើ
កូនស្រីខ្លួនឯងជាអនីតិជនក្រោយពីបុរសជាឪពុកអគតិរូបនេះបាន
ធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងអាយុ១៥ឆ្នាំ
ជាច្រើនលើកច្រើនសារតាំងពីឆ្នាំ២០១២ រហូត
មក ហើយត្រូវអស់លក្ខណ៍បន្ទាប់
ពីឪពុកចុងអគតិរូបនេះបានធ្វើសកម្មភាព
ចាប់រំលោភនាងជាលើកចុងក្រោយ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ។
នគរបាល ស្រុកចិត្របុរីបានឱ្យដឹងថា ជនសង្ស័យជាឪពុកចុងរូបនេះ ឈ្មោះ ឡុង ថុល អាយុ៥២ឆ្នាំ មានទីលំនៅក្នុង ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្ដ ក្រចេះ និងបានចាប់រំលោភទៅលើក្មេង ស្រីរងគ្រោះជាកូនចុង មានអាយុ១៥ឆ្នាំ បានសម្រេចជាច្រើនលើក ។
នគរបាលបានឱ្យដឹងថា ជនសង្ស័យ រូបនេះត្រូវបានកម្លាំងនគរបាលបាន ចាប់ឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី៣០ ខែ
ធ្នូបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រី
រងគ្រោះ
ក្រោយពីជននេះបានចាប់រំលោភនាងជាលើកចុងក្រោយកាលពីយប់ថ្ងៃទី
២៩ ខែ
ធ្នូ ខណៈដែលជនអគតិរូបនេះបានហៅ
នាងឱ្យទៅជួយលក់ទឹកត្នោតជូរនៅក្នុង ពិធីរាំវង់មួយ
នៅក្នុងភូមិប្អៀរ ឃុំថ្មី ស្រុក ចិត្របុរី
រហូតបានសម្រេច ។
លោកអនុសេនីយ៍ឯក ស្រ៉ឺ ជាលី អធិ ការរងព្រហ្មទណ្ឌស្រុកចិត្របុរីបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបានទទួលរងការ គំរាមកំហែងកាប់សម្លាប់ពីជនសង្ស័យជាឪពុកនៅពេលដែលជននេះបាន ធ្វើ សកម្មភាពចាប់រំលោភនាងម្ដងៗ ។
តាម ការរៀបរាប់របស់ក្មេងស្រីរង គ្រោះបានប្រាប់សមត្ថកិច្ចថា បុរសជា ឱពុកចុងបានចាប់រំលោភនាងជាច្រើន លើកច្រើនសារនៅក្នុងឆ្នាំ២០១២ ខ ណៈ ដែលជនជាឪពុកចុងរូបនេះបានឱ្យនាង ទៅជួយដកដំឡូងមីនៅចម្ការក្នុងព្រៃ ស្ងាត់ ចំណុចអូរតាពោន ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ។
ក្មេងស្រីរងគ្រោះបានបន្ដថា ក្នុងការ ដកដំឡូង១០ថ្ងៃឪពុកចុងរូបនេះបាន ចាប់រំលោភនាងបានសម្រេចទាំង១០ ថ្ងៃ
និងបានទទួលការគំរាមកំហែងយ៉ាង
ធ្ងន់ៗពីសំណាក់បុរសជាឪពុកចុងរូបនេះដោយគំរាមសម្លាប់បើសិននាង
យករឿងនេះទៅប្រាប់ម្ដាយ ។
ក្មេង
ស្រីរងគ្រោះបានរៀបរាប់ទៀត ថា នៅយប់ថ្ងៃទី២៩ ខែធ្នូ
បុរសជាឪពុកចុងបានឱ្យរូបនាងទៅជួយលក់ទៅត្នោតជូរ
នៅក្នុងពីធីរាំវង់ ក្នុងភូមិប្អៀរ ឃុំថ្មី
ស្រុកចិត្របុរី ពេលជិតមកដល់ភូមិ
នៅកន្លែងព្រៃស្ងាត់ឪពុកចុងក៏បានចាប់
រំលោភបានសម្រេចម្ដងពេលលក់ទឹក
ត្នោតអស់ត្រឡប់មកផ្ទះវិញបានពាក់
កណ្ដាលផ្លូវជនជាឪពុកចុងនេះបានធ្វើ
សកម្មភាពរំលោភនាងបានសម្រេចម្ដងទៀត ។ លុះព្រឹកឡើងក្មេងស្រីរងគ្រោះក៏ បានយករឿងនេះនិយាយប្រាប់ម្ដាយ ហើយ ក៏ប្ដឹងនគរបាលឱ្យឃាត់ខ្លួនតែម្ដង។
លោកអនុសេនីយ៍ឯក ស្រ៉ឺ ជាលី
អធិការរងព្រហ្មទណ្ឌស្រុកចិត្របុរីបាន បញ្ជាក់ថា
ជនរូបនេះត្រូវបាននាំខ្លួន មកកាន់អធិការស្រុកដើម្បីសាកសួរ
តាមនីតិវិធី ហើយជននេះក៏បានឆ្លើយ សារភាពថា
ខ្លួនពិតជាបានធ្វើសកម្ម
ភាពចាប់រំលោភក្មេងស្រីរងគ្រោះជាកូនស្រីចុងបានសម្រេចជាច្រើន
លើកច្រើនសារប្រាកដមែន ។ ជននេះត្រូវបានកម្លាំងនគរបាលនៃ
អធិការដ្ឋានស្រុកចិត្របុរីបានកសាង
សំណុំរឿងចាត់បញ្ជូនខ្លួនមកកាន់ស្នងការ
រដ្ឋានគរបាលខេត្ដដើម្បីចាត់វិធានការបន្ដ ៕
No comments:
Post a Comment