សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជារាជធានីភ្នំពេញ ៖ ​សមា​គម​កំចាត់​រោង​របេង​កម្ពុជា​ បាន​ទទួល​រថ​យន្ត​វិទ្យុ​សាស្ត្រ​មួយ​គ្រឿង​ពី​សមា​គម​កំចាត់​រោគ​របេង​ជប៉ុន កាល​ពីរសៀល​ថ្ងៃទី​២៨ វិច្ឆិកា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ទេស​រដ្ឋ​​​មន្ត្រី ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​​ភិបាល​ ។ រថយន្ត​ដែល​ផ្តល់​ជូន​នេះ ដើម្បី​ឱ្យ​​មជ្ឈ​មណ្ឌលជាតិ​កំចាត់​រោគ​របេង​យក​ទៅ​ប្រើ​​ប្រាស់​ ដើម្បី​ស្រាវ​ជ្រាវ​ស្វែង​រក​បង​ប្អូន​ប្រជា​ពល​រដ្ឋដែល​មាន​រោគ​របេង​ និង​ដើម្បី​ធ្វើ​ការ​ព្យា​​បាល​បាន​ទាន់​ពេល​វេលា​ក្នុង​គោល​បំណង​​កាត់​ បន្ថយ​ជំងឺ​​របេង​នៅ​កម្ពុជា​យើង ។

​លោក​ម៉ៅ តាន់​អ៊ាង ​​នាយក​មជ្ឈ​មណ្ឌល​​ជាតិ​កំចាត់​រោគ​របេង​ និង​ហង់​សិន ​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​២​ហើយ​សមា​​គម​កំចាត់​រោគ​របេង​​ជប៉ុន​បាន​ធ្វើ​ការ​ប្រគល់​​ អំណោយ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា ដែល​កាល​ពី​ឆ្នាំ​២០០១ ​បាន​ប្រគល់​អំណោយ​ស្រដៀង​គ្នាដែរ ។ ការ​ប្រគល់​រថយន្ត​វិទ្យុ​សាស្ត្រ​នេះ គឺជា​ទុន​មួយ​ដល់​សមា​​គម​កំចាត់​រោង​របេង​សម្រាប់​ធ្វើ​ប្រតិ​បត្តិ​ការ​ ដែល​វា​ជា​​ប្រភេទ​រថយន្ត​សម្រាប់​ថត​សួត​ជា​លក្ខណៈ​​ឌីជីថល ដោយ​មិន​ប្រើ​ហ្វីល ។

លោក​បន្តថា រថយន្ត​នេះ ពិត​ជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​​យើង ដោយ​សារ​តែ​ពេល​បច្ចុ​ប្បន្ន​នេះ សមា​គម​កំចាត់​​រោគ​របេង​កម្ពុជា ​កំពុង​តែ​តាម​ដាន​រក​​​ជំងឺ​របេង​បែប​សកម្ម​នៅ​តាម​សហ​គមន៍​ ដូច​នេះ​នៅពេល​ទទួល​បាន​រថយន្ត​នេះនឹង​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​​មាន​​ភាព​ ងាយ​ស្រួល​ក្នុងការ​តាម​ដាន​រក​ជំងឺ​របេង ។

លោក​ទេស​​រដ្ឋ​​មន្ត្រី​ ម៉ម ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន អង្គ​ការ JICA វិទ្យា​ស្ថាន​ស្រាវជ្រាវ​ជំងឺ​របេង​​ប្រទេស​ជប៉ុន អង្គ​ការ​មូល​និធិ​សកល ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍-​របេង និង​គ្រុន​ចាញ់ USAID អង្គ​ការ USCDC និង​អង្គ​ការ​សុខភាព​ពិភព​លោក ព្រមទាំង​អង្គ​ការ​ដទៃ និង​សប្បុរស​ជន​នានា​ ដែល​រាប់​​បញ្ចូល​​ទាំង​ក្រុម​ហ៊ុន MARUHAN ​ដែល​បាន​​​និង​កំពុង​គាំទ្រ​ដល់​សកម្ម​ភាព​​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​ របេង ។ 

លោក​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​អង្គការ JICA ​និង​ភ្នាក់​ងារ​​ដទៃទៀត ក៏​ដូចជា​សមា​គមនានា​​នៃ​ប្រទេស​ជប៉ុន បាន​និង​កំពុង​ជួយឧបត្ថម្ភ​​យ៉ាង​ច្រើន​ដល់​វិស័យ​សុខា​ភិបាល​ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ពង្រឹង​​ប្រព័ន្ធ​សុខាភិបាល ការ​ងារ​សុខភាព​​មាតា​និង​ទារក​ សុខភាព​បន្ត​ពូជ ការ​ងារ​ចាក់​ថ្នាំ​បង្ការ ព្រម​ទាំង​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ ។ ចំពោះ​​ការងារ​កំចាត់​ជំងឺ​របេង​ជប៉ុន គឺ​ជា​ភាគី​មួយ​ដ៏​ចម្បង​ក្នុង​ចំណោម​ភាគី​ធំៗ​ទាំងឡាយ​របស់​​​កម្ម​វិធី​ ជាតិ​កំចាត់​រោគ​​របេង​នៃ​ក្រសួង​សុខាភិបាល ។
សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា

សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា
សមា​គម​​កំចាត់​​រោគ​​របេង​ជប៉ុន​ប្រគល់​​រថយន្ត​​វិទ្យុ​សាស្ត្រ​ដល់​សមា​គម​កំចាត់​រោគ​របេង​កម្ពុជា

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ