សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, January 3, 2014

គម្រោង​ខ្សែ​កាប​អ៊ីនធឺណិត​ក្រោម​សមុទ្រ​ត្រូវ​ពន្យារ

140102_09ភ្នំពេញៈ ការ​ចាប់ផ្តើម​ប្រតិបត្តិការ​ខ្សែ​កាប​អ៊ីន ធឺណិត​នៅ​ក្រោម​សមុទ្រ​ល្បឿន​លឿន​របស់​កម្ពុជា​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ ២០១៥។

លោក Paul Blanche-Horgan អគ្គ​នាយក​ក្រុមហ៊ុន Ezecom ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​កម្ពុជា​អះអាង កាល​ពី​ម្សិលមិញ​ថា គម្រោង​មាន​តម្លៃ ៨០ លាន​ដុល្លារ​អាមេរិក​នេះ អាច​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ត្រីមាស ទី១ ឆ្នាំ ២០១៥។


សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​កាល​ពី​ខែ មិថុនា បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។
លោក​បន្ត​ថា ខណៈ​ការ​សាងសង់​ត្រូវ​បាន​គ្រោង​កាល​ខែ តុលា ឆ្នាំ ២០១៣ ឥឡូវ​នេះ​ទំនង​ជា​នឹង​ចាប់ផ្ដើម​នៅ​ខែ មីនា វិញ​បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​ប្រកប​ដោយ​ជោគជ័យ​ត្រូវ​បាន​ប្រកាស​សម្រាប់​ ការ​សាងសង់ និង​ការ​ដាក់​ខ្សែ​កាប។

ខ្សែ​កាប​ប្រវែង ១ ៤២៥ គីឡូម៉ែត្រ​នឹង​ដំណើរការ​នៅ​ចន្លោះ​ស្ថានីយ​លើ​គោ​កនៅ​ខេត្ត ព្រះសីហនុ និង​ទីក្រុង Kuantan ក្នុង​រដ្ឋ Pahang ប្រទេស ម៉ាឡេស៊ី ហើយ​បន្ទាប់​មក​តភ្ជាប់​ជាមួយ​ក្រុមហ៊ុន Asia-American Gateway (AAG) ដែល​មាន​ខ្សែ​កាប​ប្រវែង ២ ម៉ឺន​គីឡូម៉ែត្រ​ភ្ជាប់​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​អាមេរិក។

បច្ចុប្បន្ន​ក្រុមហ៊ុន AAG តភ្ជាប់​ជាមួយ​ប្រទេស ម៉ាឡេស៊ី សិង្ហបុរី ថៃ ប្រ៊ុយណេ វៀតណាម ហ្វីលីពីន រដ្ឋ ហ្គាម និង រដ្ឋ ហាវ៉ៃ ឆ្ពោះ​ទៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​អាមេរិក។ ពេល​ប្រតិបត្តិការ​ ខ្សែ​កាប​អ៊ីនធឺណិត​របស់​កម្ពុជា​អាច​បង្កើន​ល្បឿន​ បាន ៤ ដង​ចាប់​ពី ៥១២ គីឡូបៃ ក្នុង​មួយ​វិនាទី​ដល់ ២ មេហ្គាបៃ​ក្នុង​មួយ​វិនាទី។

លោក Blanche-Horgan និយាយ​ថា៖ «យើង​សង្ឃឹម​ថា ខ្សែ​កាប​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​វា​ទំនង​ជា​អាច​ដំណើរការ​ពិត​ប្រាកដ​នៅ​ត្រីមាស ទី១ ឆ្នាំ ២០១៥។ ម៉្យាង​ទៀត វា​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ២០១៥»។

លោក​លើក​ឡើង​ថា ការ​បង្កើន​ការ​ភ្ជាប់​ទំនាក់​ទំនង​នេះ​នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ភ្លាមៗ នៅ​ពេល​ខ្សែ​កាប​នេះ​ត្រូវ​បាន​ត​ភ្ជាប់​ជាមួយ​បណ្ដាញ​ខ្សែ​កាប​ដែល​មាន​ ស្រាប់​របស់​កម្ពុជា។

លោក​បន្ត​ថា៖ «ការ​សាង​សង់​ស្ថានីយ​លើ​គោក​នៅ​ខេត្ត ព្រះសីហនុ ត្រូវ​បាន​គ្រោង​នឹង ចាប់​ផ្ដើម​នៅ​ខែ មីនា។ នៅ​ពេល​ចប់​សព្វ​គ្រប់​វា​អស្ចារ្យ​ខ្លាំង​ណាស់​ក្នុង​ការ​មើល​ឃើញ​ខ្សែ​កាប ​បាន​ទាញ​ចេញ​មក​លើ​ដី​គោក ហើយ​វា​គឺជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា»។

អគ្គ​នាយក​ក្រុមហ៊ុន អ៊ីហ្ស៊ីខម បាន​ថ្លែង​ថា ក្រុមហ៊ុន​នេះ​ទើប​នឹង​បាន​បញ្ចប់​ការ​សិក្សា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ក្នុង​ការ​កំណត់​ផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់ ការ​ដាក់​ខ្សែ​កាប​ប្រវែង ១៤២៥ គីឡូម៉ែត្រ។
លោក​​បន្ថែម​ថា៖ «គម្រោង​នេះ​កំពុង​ដំណើរការ​ដើម្បី​បញ្ចប់​ នៅ​ពេល​ការ​ធ្វើ​សមាហរណកម្ម​ សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥ និង​អនុលោម​តាម​ចំនួន​ថវិកា​នេះ»។

ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស កម្ពុជា កំពុង​តែ​មាន​ការ​កើន​ឡើង​ក្នុង​អត្រា ៥ ភាគរយ។ នេះ​បើ​យោង​តាម​ស្ថិតិ​ប្រចាំ​ប្រទេស​ចុង​ក្រោយ​បំផុត​របស់​ធនាគារ​ពិភពលោក​ ខណៈ​តួលេខ​បាន​ពី​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បង្ហាញ​ថា មាន​ចំនួន​ប្រជាជន ១៧,៥ ភាគរយ​គឺ ២,៥ លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ប្រើ​ប្រាស់​អ៊ីនធឺណិត៕ PB

ប្រភពៈ ភ្នំពេញប៉ុសិ៍្ត

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ