សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Saturday, December 7, 2013

លោក​ផៃ ស៊ីផា​ន​​ឆ្លើយ​​សំណួរ​៖​​ហេតុ​អ្វី​​រដ្ឋាភិបាល​​កំណ​ត់​ថ្លៃ​សេវា​​ទូរស័ព្ទ​មិន​កំណត់​​ថ្លៃ​សាំង​​ដែរ​?

​ប្រជាពលរដ្ឋ​និង ក្រុម​អ្នក​ប្រី​ប្រាស់​ បណ្ដាញ​សង្គម​ហ្វេ​សបុ​ក​​មួយ​​ចំនួន​នៅ​កម្ពុជា នាំគ្នា​ចែករំលែក​គ្នា ​នូវ​​សារ​មួយ​ចំនួន​ដែលមាន​ខ្លឹមសារ​ឆ្ងល់​ថា រដ្ឋាភិបាល​អាច​កំណត់​ថ្លៃ​ទូរស័ព្ទ តែ​ហេតុ​អ្វី​បាន​ជា​មិន​កំណត់​ថ្លៃ​សាំង​ ដែល​ចេះ​តែ​ឡើង​ជា​បន្តបន្ទាប់ ធ្វើឲ​ទំនិញ​ទាំងអស់​សុទ្ធតែ​ឡើងថ្លៃ​តាម​​សាំង​។

សារ​នោះ​បាន​ចែករំលែក ភ្ជាប់​មក ជាមួយ​នូវ​ខ្លឹមសារ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ច្បាប់​កំពូល​មួយ​នេះ​បានចែង​ថា កម្ពុជា​បាន​ប្រកាន់​យក​របប​ទីផ្សារសេរី ។​

​ឆ្លើយតប​នឹង​​សំនួរ​លើក​ឡើង​ថា ការប្រកាន់​យក​របប​ទីផ្សារសេរី តែ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ ហើយ​មិន​កំណត់​ថ្លៃ​សាំង​នោះ​ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បកស្រាយ​ថា ការកំណត់​សេវា​ទូរស័ព្ទ គឺ​ដើម្បី​ការពារ​មិន​ឲ្យ​​ក្រុម​ហ៊ុនធំ​ណា​មួយដែល​មាន​ទឹកប្រាក់​ច្រើន ឬ អ្នក​ដណ្តើម​ទីផ្សារ​ខ្ពស់ មានឱកាស​ក្នុងការ​ដណ្តើម​បាន​ទីផ្សា​រ​ផ្តាច់មុខ​នៅពេល​ដែល​ក្រុម​ហ៊ុន​​ជា​ដៃ​គូ​ប្រកួតប្រជែង​ដួលរលំ​៖

លោក​ផៃ ស៊ីផា​នៈ

​ហើយ​ចំពោះ​កត្តា​ដែល​បាន​ធ្វើឲ្យ​សាំង​នៅ​កម្ពុជា​ឡើងថ្លៃ ឬ​ចុះ​ហើយ ​រដ្ឋាភិបាល​មិន​អាច​កំណត់​ថ្លៃ​បាន​នោះ ​ដោយសារតែ​ការ​ឡើងថ្លៃ​របស់​សាំង​​មិន​ស្ថិត​​លើ​កម្ពុជា គឺ​នៅ​ស្ថិត​នៅលើ​ទីផ្សារសេរី ដែល​ជា​ទីផ្សារ​ហ៊ុន​ទីផ្សារ​ហ៊ុន​នៅ​កម្ពុជា​គឺ​ យក​អត្រា​ទីផ្សារ​​ហ៊ុន​នៅ​សាំង​ហ្គា​ពួ​រ​៖

លោក​ផៃ ស៊ីផា​នៈ

​គួរបញ្ជាក់​ថា នៅ​ដើម​ខែ​ធ្នូ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តីប្រកាស​ដែល​កំណត់​ឲ្យ​គ្រប់​ក្រុមហ៊ុន​​ ប្រព័ន្ឋ​ទូរស័ព្ទ​នៅ​​កម្ពុជា​​ទាំង​អស់​​ ត្រូវ​កំណត់​យក​តម្លៃ​តាម​ក្រសួង​ដាក់​ឲ្យ​។ ដោយ​ការហៅ​ចេញ​ក្នុង​ប្រព័ន្ឋ​ត្រូវ​គិត​មួយ​នាទី​៤,៥​សេន និង​ក្រៅ​ប្រព័ន្ឋ​៥,៩៥​សេន​យ៉ាងតិច​បំផុត​។​

ប្រភពៈ សក្កដា បន្តពី vayofm

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ