សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
បានស្នើរ ឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថានគណៈ កម្មាធិការ ជាតិគ្រប់គ្រង និងអភវិឌ្ឍន៍តំបន់ឆ្នេរ សមុទ្រ
សហការជាមួយដៃ ពាក់ព័ន្ធ រៀបចំបង្កើត ឧទ្យានក្រោមសមុទ្រ
និងសាសាបណ្តុះ បណ្តាល វិជ្ជាជីវៈទេសចរណ៍
ជំនាញឆ្នេរ សមុទ្រនៅកម្ពុជា។
ការស្នើររបស់សម្តេចនាយករដ្ឋមន្ត្រី
បានធ្វើឡើងនៅក្នុងពិធីបើមហាសន្និបាត ក្លឹបឆ្នេរសមុទ្រដែលស្អាត
បំផុតលើសកលលោកលើកទី៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឡាវ
ភូមា និងវៀតណាម ( CLMV)
និងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (GMS)
នៅថ្ងៃទី ០៦ ខែធ្នូនេះ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា
ការបង្កើតឲ្យមានឧទ្យានក្រោមសមុទ្រ និងសាលាបណ្តុះ
បណ្តាលវិជ្ជាជីវៈទេសចរណ៍ជំនាញឆ្នេរសមុទ្រនៅកម្ពុជានេះ
គឺដើម្បីអភិវឌ្ឍន៍និងអភិរក្សធនធានជីវៈចម្រុះ
ធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ីក្រោមសមុទ្រ ក៏ដូចជាការចូលរួមចំណែក
ក្នុងការអភវិឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យស័ក្តិសមជា
តារារះនាទិសនីរតី។
មិនតែប៉ុណ្ណោះវាក៏ជាប្រភពប្រាក់ចំនូល របស់ប្រជាជនដែលអាស្រ័យផល
ពីធនធានធម្មជាតិទាំងនោះផងដែរ។ ហើយទិសដៅដំបូងក្នុងការបង្កើតឧទ្យាន
ក្រោមសមុទ្រគឺនឹងធ្វើនៅកោះរ៉ុង កោះរ៉ុងសន្លឹម
និងតំបន់ជុំវិញឆ្នេរសមុទ្រអូរត្រេះ។
គួរបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់
បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ស្អាតជាងគេ របស់ពិភពលោក ជាផ្លូវការ
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅក្នុងប្រទេសសេនេហ្គាល់។
ហើយលក្ខខណ្ឌដែលជាប់ ជាសមាជិកឆ្នេរស្អាតបំផុតលើពិភពលោក មានដូចជា
ឆ្នេរត្រូវ តែជាផ្នែកមួយនៃគំរោងការការពារ មានតំបន់ធម្មជាតិ
ដែលផ្ដល់នូវភាពទាក់ទាញ មានសកម្មភាពខាងសេដ្ឋកិច្ច
និងមានសក្ដានុភាពបំរើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ៕
ប្រភពៈ សក្កដា
No comments:
Post a Comment