រាជធានីភ្នំពេញ ៖
ការឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃគឺជាបញ្ហាប្រឈមរបស់
ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងក្រោមមធ្យម
និងធ្វើឱ្យពួកគាត់កាន់តែយ៉ាប់យ៉ឺនក្នុងជីវភាពរស់នៅប្រចាំ
ថ្ងៃ ។ ជួបជាមួយអាជីវករលក់ដូរនៅផ្សារធំថ្មីគឺ
អ្នកស្រីកាន់ ផល្លា និងអ្នកស្រីសុខ សាន្ត បានឲ្យដឹងថា
បន្ទាប់ពីការរឹតបន្ដឹងពន្ធនាំចូលការលក់របស់អ្នកស្រីមានការ
ធ្លាក់ចុះប្រហែល២០%
ដោយមានម៉ូយខ្លះធ្លាប់តែទិញទំនិញច្រើនៗដូចសព្វមួយដង
តែពេលនេះទំនិញគ្រប់មុខឡើងថ្លៃ
ជាហេតុធ្វើឲ្យពួកគាត់ដកទំនិញមួយចំនួនទុកវិញ ។
អ្នកស្រីប្រាប់ថា
ការពីមុនទឹកដោះគោនំាចូលពីប្រទេសថៃមួយកេសតម្លៃតែ៩ដុល្លារ
ឬលើសតិចតួច តែពេលនេះថ្លៃ១៣ដុលា្លរ ។ ក្រៅពីនេះមានដូចជា
ខ្ទឹមស ខ្ទឹមក្រហម ស្កស ប៊ីចេង មីតុ គោជល់
នំមកពីប្រទេសវៀតណាម
និងប្រទេសម៉ាឡេស៊ីក៏មានការឡើងថ្លៃដែរ ។ អ្នកស្រីបញ្ជាក់ថា
ទោះបីទំនិញឡើងថ្លៃយ៉ាងណា តែទំនិញមួយចំនួនធំ
ពួកគាត់នូវតែត្រូវការទិញព្រោះវាជាតម្រូវការចំាបាច់សម្រាប់
គ្រូសារ ។
ចំណែកអ្នកស្រីម៉ៅ ណាត
អាជីវករលក់សាច់ជ្រូកនិងសាច់គោនៅផ្សារដើមគរបានឲ្យដឹងថា
ក្នុងមួយថ្ងៃអ្នកស្រីលក់អស់៧០គីឡូក្រាម ។
អ្នកស្រីបន្តថា កាលពីមុនសាច់ជ្រូកថ្លៃតែ១៥.០០០រៀល
តែពេលនេះឡើងដល់១៦.០០០រៀល ក្នុងមួយគីឡូក្រាម ឬលើសពីនេះ ។
ចំណែកសាច់គោពីមុនថ្លៃតែ៣០.០០០ រៀល
ឥឡូវឡើងដល់៣៥.០០០រៀលក្នុងមួយគីឡូក្រាម ។
អ្នកស្រីប្រាប់ផងដែរថា បន្ទាប់ពីមានការឡើងថ្លៃទំនិញមក
ធ្វើឲ្យអ្នកស្រីមានការពិបាកក្នុងលក់ណាស់
នៅពេលអតិថិជនមកសួររកទិញហើយប្រាប់ពីតម្លៃ
បែរជាដើរចេញ ខុសពីពីរបីខែមុន ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment