ប្រទេសចិនបានបញ្ចេញយន្តហោះជាច្រើនគ្រឿងកាលពីថ្ងៃសុក្រដើម្បីតាម
ឃ្លាំមើលនិងហោះប្រដេញយន្តហោះយោធាចំនួន១២គ្រឿងរបស់ជប៉ុននិង
អាមេរិកដែលបានហោះចូលតំបន់ការពារដែនអាកាសថ្មីរបស់ខ្លួននេះ
នេះបើយោងតាមបណ្តាញសារព័ត៌មានរដ្ឋរបស់ចិន។
ចិនបញ្ចេញយន្តហោះប្រដេញ បន្ទាប់ពីជប៉ុននិងអាមេរិកមិនស្តាប់ការណែនាំរបស់ខ្លួន
រដ្ឋាភិបាលក្រុងប៉េកាំង កាលពីសប្តាហ៍មុន
បានប្រកាសតំបន់ការពារដែនអាកាសនេះដែលគ្របដណ្តប់លើប្រជុំកោះដែលជា
ចំណុចស្នូលនៃជម្លោះទឹកដីរវាងចិននិងជប៉ុន
និងបាននាំឲ្យមានភាពតានតឹងខ្លាំងឡើងនៅក្នុងតំបន់នេះ។
សេចក្តីរាយការណ៍ព័ត៌មាននេះ បានបង្ហាញថា ជប៉ុននិងសហរដ្ឋអាមេរិក
មិនធ្វើតាមការប្រកាសនិងការទាមទាររបស់ចិនដែលថាឲ្យយន្តហោះ
ទាំងឡាយណា
ដែលហោះតំបន់ការពារដែនអាកាសនៅសមុទ្រខាងកើតនេះត្រូវជូនដំណឹងអំពី
គំរោងនៃជើងហោះហើរយន្តហោះរបស់ពួកគេជាមុន ទៅអាជ្ញាធរចិន
បើមិនដូច្នេះទេ
យន្តហោះទាំងនោះនឹងប្រឈមចំណាត់ការការពារបន្ទាន់ដែលមិនអាច
ប៉ាន់ស្មានបាន។
តំបន់ដែលស្ថិតនៅសមុទ្រ
ចិនខាងកើត
ដែលរួមទាំងប្រជុំកោះដែលគ្រប់គ្រងដោយជប៉ុនដែលមានជម្លោះដែលគេ
ស្គាលថាកោះសេនកាគុ(Senkakus)ជាភាសាជប៉ុន
ឬហៅថាកោះទាវយូ(Diaoyus)ជាភាសាចិននេះ
គឺជាចំណុចស្នូលនៃជម្លោះដ៏តានតឹងខ្លាំងឡើងវាងប្រទេសជិតខាងគ្នា
ទាំង២នេះគឺចិននិងជប៉ុន ។
ទីភ្នាក់ងារ
សារព័ត៌មានស៊ីនហួរបស់ចិនដែលបានដងស្រង់សម្តីរបស់លោក Shen Jinke
អ្នកនាំពាក្យរបស់កងទ័ពអាកាសចិន បាននិយាយថា“
យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ចិន
បានហោះតាមឃ្លាំងមើលនិងហោះប្រដេញយន្តហោះជាច្រើនគ្រឿងរបស់ជប៉ុន
និងអាមេរិកដែលបានហោះចូលតំបន់ការពារដែនអាកាសនេះ”។
លោក បន្តថា
យន្តហោះចិនទាំងនេះដែលរួមទាំងយន្តហោះប្រយុទ្ធចំនួន២គ្រឿង
បានហោះតាមឃ្លាំងមើលនិងហោះប្រដេញយន្តហោះទាំងនេះរបស់ជប៉ុននិង
អាមេរិក។
មន្ទីរបញ្ចកោណ
បាននិយាយកាលពីថ្ងៃសុក្រថាកងទ័ពអាមេរិកនឹងនៅតែបន្តធ្វើប្រតិប
តិ្តការជាធម្មតា
ទោះបីជាមានចំណាត់ការជាចុងក្រោយបំផុតនេះរបស់ចិនក៏ដោយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Erik
Brineបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថា ”
យើងនឹងបន្តប្រតិបត្តិការហោះហើរក្នុងតំបន់នេះ
ជាធម្មតាជាមួយបណ្តាប្រទេសក្នុងតំបន់ដែលជាសម្ពន្ធមិត្តរបស់យើង”។
សហរដ្ឋអាមេរិ កូរ៉េខាងត្បូង ជប៉ុន
និងបណ្តាប្រទេសមួយចំនួនទៀត
បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាបានបង្កើនភាពតានតឹងក្នុង
តំបន់ដោយសារតែតំបន់ការពារដែនអាកាសដែលត្រូវបានប្រកាសដោយភាគីចិនតែ
ឯងនេះ៕
ប្រភពៈ CEN
ប្រភពៈ CEN
No comments:
Post a Comment