ជាមួយនឹង
ការគាំទ្រយ៉ាងច្រើនលើសលប់នោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់
រដ្ឋាភិបាលរបស់លោកស្រី បើទោះបី មេដឹកនាំបាតុករលោកស៊ូថេបខិតខំ
ទម្លាក់លោកស្រីយ៉ាងណាក៏ដោយ ។
មេដឹកនាំក្រុមបាតុករបដិសេធ ចរចាជាមួយរដ្ឋាភិបាល
នៅថ្ងៃ
ទី២៨ វិច្ឆិកា មេដឹកនាំក្រុម បាតុករលោក ស៊ូថេប ថងស៊ូបាន បាន
ច្រានចោលសំណើចរចាជាមួយរដ្ឋា ភិបាលក្នុងការស្វែងរកដំណោះស្រាយ
បញ្ចប់ភាពចលាចលនយោបាយ និង បញ្ចប់បាតុកម្ម ។
លោកស៊ូ ថេបនិយាយថា ការចរចា មិននាំមកនូវផលប្រយោជន៍ដល់ក្រុម បាតុកររាប់រយពាន់នាក់ក្នុងការជីក ឫស គល់ទាំងស្រុងរបស់របស់អតីត នាយក រដ្ឋមន្ដ្រីលោកថាក់ស៊ីននិងរដ្ឋាភិបាល បច្ចុប្បន្ន ។ លោកស៊ូថេបក៏បានច្រាន ចោលនូវការរំលាយរដ្ឋសភានិងរៀបចំការបោះឆ្នោតឡើងវិញនោះដែរ ដែល អាចជួយដល់បក្សពួក លោកថាក់ស៊ីន វិលត្រឡប់មកកាន់អំណាចតែប៉ុណ្ណោះ ។
អ្វីដែល លោកស៊ូថេបចង់បាននា ពេលនេះគឺរដ្ឋាភិបាលកើតឡើងដោយ ការជ្រើសរើសតែងតាំងមិនមែនដោយការបោះឆ្នោតប្រជាធិបតេយ្យទៀត ឡើយ ។ រាល់ការបោះឆ្នោត គឺគណ បក្សភឿថៃទទួលបានជ័យជម្នះទាំងអស់ ដោយសារតែពលរដ្ឋនៅតាមតំបន់ជនបទទាំងអស់បានស្រឡាញ់គាំទ្រយ៉ាង ខ្លាំងដល់ថ្នាក់ដឹកនាំគណបក្សភឿថៃ ។ ដូច្នេះ ទើបលោកស៊ូថេបមិនចង់ឱ្យមានការ បោះឆ្នោតកើតឡើងទៀតឡើយ ។
លោកស៊ូ ថេបបញ្ជាក់ទៀតថា រាល់ ដំណែងណាមួយដែលគ្រប់គ្រងដោយ គណបក្សភឿថៃគឺត្រូវតែរំលាយចោល ទាំងអស់ រួមទាំងតំណែងនាយករដ្ឋ មន្ដ្រីផងដែរ។ លោកសន្យាថា ស៊ូស្លាប់ នៅលើសមរភូមិប្រសិនបើបរាជ័យ ។
កន្លងមក
នាយករដ្ឋមន្ដ្រីថៃយីងឡាក់បានអំពាវនាវដល់ក្រុមបាតុករវិលត្រឡប់
មកចរចាបើគ្រប់គ្រងទីតាំងរដ្ឋាភិបាលបែបនេះធ្វើឱ្យប៉ះពាល់ដល់
ប្រទេសជាតិតែប៉ុណ្ណោះ ។ សកម្មភាពបែបនោះមិន
មានអ្នកឈ្នះអ្នកចាញ់នោះឡើយ ហើយ
ប្រទេសជាតិត្រូវទទួលនូវការខាតបង់ យ៉ាងធំធេង ។
នៅថ្ងៃ ទី២៨វិច្ឆិកានេះដែរ មេដឹក នាំក្រុមអាវក្រហមដែលគាំទ្ររដ្ឋាភិ បាលលោកស្រី Thida Thavornseth បានប្រកាសថានឹងមានមហាបាតុកម្ម កើតឡើងនៅចុងសបា្ដហ៍នេះជំរុញឱ្យ តុលាការកាត់ទោសដល់មេដឹកនាំក្រុម ប្រឆាំងលោកស៊ូថេបដែលធ្វើឱ្យប្រទេសជាតិចលាចល ។ លោកស្រីបានចោទ ប្រកាន់ដល់លោកស៊ូថេបបំពានច្បាប់ ព្រហ្មទណ្ឌពេលដែលគ្រប់គ្រងទីតាំងរដ្ឋា ភិបាលធ្វើឱ្យបុគ្គលិកមន្ដ្រីរាជការធ្លាក់ ក្នុងភាពចលាចល ។
មេដឹកនាំ ក្រុមអាវក្រហមបញ្ជាក់ថាការធ្វើមហាបាតុកម្មខាងមុខមានឈ្មោះថា “សូមបញ្ឈប់ការដណ្ដើមយកប្រទេស ថៃ”។ បាតុកម្មក្រុមអាវក្រហមនិងធ្វើ ឡើងនៅពហុកីឡដ្ឋាន Rajamangala មិនចាកចេញទៅខាងក្រៅនោះឡើយ។ បាតុកម្មរបស់ក្រុមអាវក្រហមនឹងធ្វើ ឡើងជារៀងរហូតប្រសិនបើមានការធ្វើរដ្ឋប្រហារឬបង្កើតរដ្ឋាភិបាលគ្មាន ការ បោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋនោះ។ ចំណែកមេបញ្ជាការកងទ័ពជើង គោកថៃបានប្រកាសថា ទាហាននៅតែ រក្សាគោលជំហរកណ្ដាលដដែល មិនគាំទ្រភាគីណាមួយនោះឡើយ ក្នុងវិវាទនយោបាយនោះ ។
ការធ្វើ មហាបាតុកម្មពីសំណាក់ក្រុម ប្រឆាំងនៅថៃ កាលពីថ្ងៃទី២៧ វិច្ឆិកា បានរាលដាលដល់ក្រៅក្រុងបាងកក ពេល ដែលក្រុមបាតុករបានប្ដេជ្ញាផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ។
បើទោះបី
បាតុកម្មកើតឡើងរហូត មកដល់ពេលនេះស្ថិតក្នុងសន្ដិភាព
ប៉ុន្ដែមានមនុស្សជាច្រើនបង្ហាញពីការ ព្រួយបារម្ភថា
បាតុកម្មនោះអាចនឹងបង្ក ឱ្យមានអំពើហិង្សាកើតឡើង ។ មេដឹក
នាំក្រុមបាតុករលោកស៊ូថេប ថងស៊ូបាន
បានជំរុញឱ្យក្រុមបាតុករប្រមូលផ្ដុំគ្នានៅ
ទីតាំងការិយាល័យដ៏ធំនៅជាយក្រុងបាង កក
ដែលជាទីតាំងមានក្រសួងរដ្ឋាភិ បាលផងដែរ ។
បាតុកម្មក៏បានរាលដាល ដល់បណ្ដាខេត្ដនានាទូទាំងប្រទេស ។
នៅថ្ងៃ ទី២៧ វិច្ឆិកា ក្រុមបាតុករបាន ប្រមូលផ្ដុំគ្នាដង្ហែក្បួនទៅកាន់ក្រសួងចំនួន ៤ និងអគាររដ្ឋាភិបាល១៩ផ្សេងទៀតនៅ តាមបណ្ដាខេត្ដ ។
មជ្ឈមណ្ឌល
ស៊ើប អង្កេតពិសេសរបស់ថៃបានជម្លៀស
បុគ្គលិករបស់ខ្លួនជាបន្ទាន់ផងដែរ ខណៈ
ដែលបាតុករជាង២.០០០នាក់សំដៅមក ទីតាំងនៃអគាររបស់ខ្លួននោះ ។
នៅថ្ងៃ
ទី២៨ វិច្ឆិកា សភាថៃនឹងធ្វើ
ការបោះឆ្នោតផ្ដល់ទំនុកចិត្ដដល់រដ្ឋាភិ បាលលោកស្រី យីងឡាក់ ។
ក្រុមអ្នក វិភាគសង្ឃឹមថា គណបក្សភឿថៃរបស់ លោកស្រី
នឹងទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតនោះ ។
បាតុកម្ម កើតឡើងដោយសារតែ ច្បាប់លើកលែងទោសរបស់គណបក្ស ភឿថៃ ដែលក្រុមប្រឆាំងចាត់ទុកថា ជា សកម្មភាពដើម្បីបើកផ្លូវឱ្យដល់អតីតៈ នាយករដ្ឋមន្ដ្រីថាក់ស៊ីនវិលត្រឡប់មក កាន់ប្រទេសវិញ ។ ការធ្វើមហាបាតុកម្ម នាពេលនេះ មានទ្រង់ទ្រាយធំបំផុតក្រោយ ពីមហាបាតុកម្មកាលពីឆ្នាំ២០១០ ។
ក្រុម បាតុករថៃដែលដឹកនាំដោយលោក ស៊ូថេប បានប្រកាសថា នឹងបន្ដគ្រប់គ្រង ក្រសួងនានារបស់រដ្ឋាភិបាលទាំង១៤ ក្រសួងនៅទូទាំងប្រទេស ។ សកម្មភាព របស់ក្រុមប្រឆាំងជាឧបសគ្គមួយដ៏ធំធេង ដល់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ហើយសកម្មភាពប្ដេជ្ញាគ្រប់គ្រងស្ថាប័ន ទាំងនោះ អាចជំរុញឱ្យមានអំពើហិង្សាកើតឡើង ។
លោកស៊ូ ថេប ថងស៊ូបាន បានប្រកាសថា គោលដៅនៃការធ្វើមហាបាតុកម្មនេះ គឺដើម្បីផ្លាស់ប្ដូររដ្ឋាភិបាល ជំនួសវិញ ដោយគណៈកម្មាធិការមិនឆ្លងកាត់ការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋ ។ ការផ្លាស់ប្ដូរទាំងនោះ លោកស៊ូថេបថា ជាការចាំបាច់ដើម្បីជីកទាំងឫសគល់ ក្បាលម៉ាស៊ីនដឹកនាំនយោបាយរបស់គណបក្សភឿថៃ និងបុគ្គលដែលជិតស្និទ្ធជា មួយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ នៅពេលនេះបាតុកម្មបានកើតឡើងនៅ៦ ខេត្ដ-ក្រុងក្នុងប្រទេសថៃ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment