រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន គ័ររី
ប្រកាសកាលពីថ្ងៃទី២០ វិច្ឆិកាថា
លោកបានព្រមព្រៀងគ្នាជាមួយប្រធានាធិបតីអាហ្វ ហ្គានីស្ថាន
លោកហាមីដ កាហ្សៃ លើបណ្តាពាក្យពេចន៍នៃកិច្ចព្រមព្រៀងទ្វេភាគី
ស្តីពីសន្តិសុខមួយរវាងក្រុងវ៉ាស៊ីនតោន
និងក្រុងកាប៊ុលទាក់ទិននឹងវត្តមានទាហានអាមេរិកក្រោយការដកទ័ព
អូតង់ ចេញពីអាហ្វហ្គានីស្ថាននាដំណាច់ឆ្នាំ២០១៤ ។
ការប្រកាសពីកិច្ចព្រមព្រៀងនេះ
ធ្វើឡើងមុនពេលបើកកិច្ចប្រជុំ LOYA JIRGA របស់អាហ្វហ្គានីស្ថាន
នៅក្រុងកាប៊ុល
ដែលចូលរួមដោយតំណាងនៃសង្គមអាហ្វហ្គានីស្ថានដល់ទៅ២.៥០០នាក់
ដើម្បីផ្តល់យោបល់លើសន្ធិសញ្ញាទ្វេភាគីខាងសន្តិសុខនេះ
ដែលចរចាគ្នាចាប់តាំងពីច្រើនខែមកហើយ
រវាងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាន ។
ប្រសិនបើត្រូវអនុម័តកិច្ចព្រមព្រៀងនេះ
នឹងអាចឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន
ទទួលការជួយទ្រទ្រង់របស់អាមេរិក
ក្រោយការចាកចេញរបស់កងទាហានអូតង់ប្រមាណជា៧៥.០០០នាក់
នាដំណាច់ឆ្នាំ២០១៤ ដើម្បីចៀសវាងកុំឱ្យការដកចេញនេះ
បន្ទាប់មកមានការកើនឡើងនៃអំពើហិង្សានៅអាហ្វហ្គានីស្ថាន ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកហាមីដ
កាហ្សៃ ប្រកាសកាលពីថ្ងៃទី២១ វិច្ឆិកាថា
ទាហានបរទេសរវាងពី១០.០០០ទៅ១៥.០០០នាក់
នឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
ក្រោយការដកថយរបស់អូតង់
ប្រសិនបើសន្ធិសញ្ញាទ្វេភាគីខាងសន្តិសុខជាមួយអាមេរិកត្រូវបាន
ចុះហត្ថលេខា ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment