រាជធានីភ្នំពេញ ៖ មហាវិថីចោមចៅ
ឬអតីតផ្លូវវេងស្រេងចាប់ផ្តើមធ្វើការជួសជុល
និង ស្ថាបនាពង្រីកបន្ថែម ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅតាមតំបន់
នេះផ្តើមសន្ទុះងើបផងដែរ ។
អ្នកជំនាញ ផ្នែកវិស័យដីធ្លីបានប៉ាន់ប្រមាណថា
នៅពេលផ្លូវនេះផ្តើមស្ថាបនាពង្រីក និងធ្វើឱ្យស្អាតដូចនេះ
តម្លៃដីធ្លី និងសកម្មភាពអចលនទ្រព្យនៅតាមតំបន់មួយនេះ
នឹងមានសន្ទុះងើបឡើងខុសប្លែកពីពេលផ្លូវមិនទាន់ស្ថាបនា ។
លោកឌឹត ចណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យ VMC
បានមានប្រសាសន៍ថា
ជាការពិតណាស់នៅតំបន់ណាដែលមានការអភិវឌ្ឍន៍ផ្លូវ
ឬពង្រីកផ្លូវវិស័យអចលនទ្រព្យនឹងមាន សន្ទុះស្ទុះងើបឡើង
ដោយសារតែជាតំបន់ដែលស្អាតល្អងាយស្រួលក្នុងការចេញ-ចូលធ្វើ
ដំណើរមិនស្ទះចរាចរណ៍
ហើយជាពិសេសវិស័យផ្សេងៗនឹងផ្តើមបើកដំណើរការជាមួយគ្នាផងដែរ
ដូចជាធនាគារ មន្ទីរពេទ្យ សាលារៀនជាដើម ។
លោកបន្តថា
តាមពិតទៅតំបន់ហ្នឹងជាតំបន់មួយដែលល្អស្រាប់ទៅហើយ
ព្រោះអីនៅតំបន់នេះសំបូរទៅដោយបណ្តុំរោងចក្រ សហគ្រាសច្រើន
ហើយមនុស្សភាគច្រើនក៏ចូលចិត្តទៅរស់នៅតំបន់នេះដែរ
ដោយសារតែពួកគាត់គិតថា
វាងាយស្រួលក្នុងប្រកបមុខរបររបស់ពួកគាត់ ។
តែនៅពេលដែលមហាវិថីនេះ សាងសង់ហើយចឹង
ការធ្វើដំណើររបស់ពួកគាត់ក៏កាន់តែងាយស្រួល
ដូចនេះតំបន់នេះនឹងអាចមានមនុស្សមករស់នៅកាន់តែច្រើនដែលអាច
ធ្វើឱ្យវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំងជាងមុន ។
លោកគីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល
អីុស្ទេត ក៏បានឱ្យដឹងដែរថា ចំពោះមហាវិថីចោមចៅ
ឬអតីតផ្លូវវេងស្រេងនេះ បើអ្នកមានអចលនទ្រព្យ
ជាពិសេសផ្តោតទៅលើដីធ្លីនេះ បើចង់លក់ដូរ
សូមកុំរង់ចាំផ្លូវនេះស្ថាបនាហើយនោះអី ។
ជាធម្មតាការឡើងថ្លៃតម្លៃដីធ្លីវាឡើងនៅអំឡុងពេលដែលគេកំពុង
តែស្ថាបនាវា
តែនៅពេលវាត្រូវបានស្ថាបនាហើយតម្លៃដីធ្លីបានឡើងដល់កំពុលបាត់ទៅ
ហើយចឹង វានឹងអាចចុះវិញ ឬនៅទ្រឹង ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment