សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Wednesday, December 4, 2013

ជន​មិន​​ស្គាល់​មុខ​លួច​ដុត​ស្នាក់ការ​រដ្ឋ​បាល​ជល​​ផល​ស្រុកមង្គលបុរី​​ឆេះ​ម៉ដ្ឋ

ខេត្តតាកែវ ៖ ទី​ស្នាក់​ការ​របស់​រដ្ឋ​បាល​ជលផល​ ស្រុក​មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ក្នុង​ភូមិ​ភ្នំ​បាទេព ឃុំព្រែក​ផ្ទោល ស្រុក​អង្គរបុរី ​ខេត្តតាកែវ កាល​​ពីវេលាម៉ោង​៩ព្រឹក​ថ្ងៃទី​៤ ធ្នូ ២០១៣ ត្រូវ​បាន​អគ្គិភ័យ​លេបត្របាក់​​ឆេះ​អស់​ទាំងស្រុង​ ខណៈ​ដែល​​មន្ត្រី​ជល​ផល​​បាន​ចេញទៅ​ក្រៅ​​អស់​ ពុំ​​មាន​អ្នក​នៅ​ប្រចាំការ លុះ​ពេល​មានអណ្តាត​ភ្លើង​ឆាបឆេះ​សន្ធោ​សន្ធៅ​ទៅហើយ ទើប​មានការ​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​ឡើង ។


ប្រភពបាន​ឱ្យ​ដឹង​ថា ទីស្នហាក់​ការ​របស់​រដ្ឋ​បាល​ជល​ផល​ស្រុក ដែលត្រូវ​ភ្លើង​ឆេះ​នេះ មានទំហំ​៩ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើពី​ឈើ​ប្រក់​ក្បឿង ត្រូវភ្លើង​ឆេះ​បំផ្លាញ​​ទាំងសម្ភារ​ ទ្រព្យ​សម្បត្តិនៅ​ក្នុង​នោះអស់ទាំងស្រុង​តែម្តង ។ ប្រភព​បាន​បន្តទៀតថា ស្នាក់​ការ​​រដ្ឋ​បាល​​ជល​ផល​នេះ អាចបណ្តាល​មកពី​ការ​លួច​ដុត​​ដោយ​ជន​មិន​ស្គាល់​មុខ ។

 

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ