ការរួមភេទ គឺជារឿងមួយ ដ៏សំខាន់សម្រាប់បង្កើតជារណាំង
ឧបសគ្គជា ច្រើននៃ ទំនាក់ ទំនង ប្តីនិងប្រពន្ធ។
ការនិយាយ អំពីការរួមភេទជាមួយប្តីឬប្រពន្ធ អាចក្លាយទៅជាប្រធានបទ ដ៏
ពិបាកមួយ។ អ្នកត្រូវតែដឹងថា
មានទិដ្ឋភាពទាក់ទង នឹងការនិយាយ អំពីការរួមភេទសិនមុនពេលចូលខ្លួនមក
ពិភាក្សាគ្នា។ ចូរយល់ថា
ការនិយាយជាមួយ ប្រពន្ធអំពី ការរួមភេទគឺជារឿងខុសគ្នាពីការនិយាយ
ជាមួយមិត្តភក្តិ។
មិនចាំបាច់មានការភ័យខ្លាច
ឬតក់ស្លុតអ្វីឡើយចំពោះការនិយាយអំពីការរួមភេទ ជាមួយប្រពន្ធនោះ
ព្រោះអ្នកអាចដោះស្រាយវាបានយ៉ាងងាយស្រួលបំផុត។
ដើម្បីបំបាត់ភាពភ័យខ្លាច អ្នកត្រូវតែរៀបចំទុកជាមុន។
ការរៀបចំជួយអោយអ្នកបង្កើនប្រធានបទកាន់តែមានភាពស្និទ្ធស្នាលគ្នាបាន
យ៉ាងច្បាស់លាស់ និងមានទំនុកចិត្ត។
ការនិយាយជាមួយប្រពន្ធ អំពីការរួមភេទអាចនាមអោយមានការប្រឈមមុខមួយ
ប៉ុន្តែការចងចាំនូវដំបូន្មានមួយចំនួនតូចនឹងជួយអ្នកបានច្រើនដែរ។
ស្មោះត្រង់
ពិតណាស់ ភាពស្មោះត្រង់គឺជាគោលការណ៍ដ៏ល្អបំផុត ជាពិសេសពេលអ្នកកំពុងតែនិយាយអំពីការរួមភេទជាមួយប្រពន្ធ ឬប្តី។ បើសិនជាអ្នកកំពុងតែលើករឿងនេះមកនិយាយ ត្រូវតែស្មោះត្រង់ ព្រមទាំងប្រាប់ចំនុចនេះអោយប្រពន្ធអ្នកដឹង។ នាងត្រូវតែដឹងមិនខ្វល់ថាអ្នកកំពុងតែគិតអ្វីក្នុងចិត្តនោះទេ។
រង់ចាំដល់ពេលវេលាអំណោយផល
ការកំណត់ពេលវេលាគឺជារឿងមួយសំខាន់បំផុត ព្រោះវាអាចផ្លាស់ប្តូរបាន។ ការដែលលើកវាមកនិយាយភ្លាមៗនៅចំពេលដែលកំពុងនិយាយគ្នារឿងសំខាន់ ប្រហែលជាអាចផ្តល់ភាពរញេរញៃដល់ប្រពន្ធអ្នកបាន។ ការពិភាក្សាអំពីបញ្ហាជាច្រើនក្នុងពេលរួមភេទគឺជាគំនិតមួយមិនល្អ នោះទេ។ ការផ្តល់ភាពកក់ក្តៅដល់ដៃគូគឺជាការពិភាក្សាអំពីការរួមភេទដ៏សំខាន់ បំផុត។
បំបាត់នូវការសង្ស័យ
មិនត្រូវអៀនខ្មាសក្នុងការសួរសំណួរដើម្បីបំបាត់ការសង្ស័យចំពោះនាង ឡើយ។ រឿងនេះនឹងជួយផ្តល់ជាគំនិតអំពីរឿងរ៉ាវដែលនាងយល់ឃើញ។ ការយល់ដឹងអំពីឥរិយាបថរបស់នាងនឹងជួយអោយអ្នកលុបំបាត់ទំនាក់ទំនង ដែលមានភាពខុសៗគ្នា និងបង្កើតទំនាក់ទំនងដែលមានលក្ខណៈល្អនឹងគ្នាវិញ។
ធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់
ចូរយកចិត្តទុកដាក់នូវអ្វីដែលនាងកំពុងតែនិយាយ។ ចូរស្តាប់នូវការសន្ទនាយ៉ាងប្រុងប្រយ័ត្នដើម្បីអោយការសន្ទនានោះមាន ភាពស្រស់បំព្រងឡើង។ មិនត្រូវនិយាយកាត់ពេលនាងកំពុងតែនិយាយឡើយ។
គោរពចំនុចដែលនាងលើកឡើង
បើសិនជាអ្នកត្រូវការអោយប្រពន្ធរបស់អ្នកយល់ អ្នកក៏គួរតែជាមនុស្សយល់ពីគេវិញដែរ។ ចូរផ្តល់ការគោរពដល់នាងផងទៅ ជាពិសេសការយល់ឃើញ និងរបៀបរបបទាំងឡាយណាដែលនាងយល់ថាអាចល្អជាង។
មិនត្រូវខិងសម្បារ
ចូរចៀសវាងការខឹង ឬគិតអ្វីៗដែលយល់ថាឆ្លាតជាងអ្នកដទៃ។អ្នកគួរតែផ្តល់នូវការគិត និងអារម្មណ៍អោយគេដឹងដោយគ្មានសញ្ញាបង្ហាញថាអ្នកកំពុងតែខឹងអំពី រឿងនោះឡើយ។ ការខិងរបស់អ្នកនឹងមិនអាចដាស់តឿនអារម្មណ៍របស់ប្រពន្ធបានឡើយ ហើយនាងនឹងអាចបញ្ចប់ការនិយាយគ្នានេះទៀតដោយសារតែគ្មានផាសុខភាព ក្នុងការបង្ហាញពីអារម្មណ៍របស់នាងប្រាប់អ្នក។ ចូរធ្វើយ៉ាងម៉េចអោយមានភាពរាក់ទាកទើបអាចបង្កើនការសន្ទនាកាន់តែល្អ បាន។ មិនត្រូវធ្វើការវាយតម្លៃ, ផ្តល់ភាពរញេរញៃ និងស្តីបន្ទោសដល់ប្រពន្ធខ្លួនថាផ្លូវភេទមិនល្អជាដើម៕
ប្រភពៈ សុខភាព
No comments:
Post a Comment