តាមរបាយការណ៍នៃការស្រាវជ្រាវរបស់អាមេរិកបានឱ្យដឹងថា នារីក្រោម៣០%បានឈានដល់ចំណុច
សុខស្រួលកំពូលនៅពេលរួមរ័កជាមួយដៃគូ។
ហេតុផលនៅពីក្រោយការមិនឈានដល់ចំណុចកំពូលរបស់នារីនេះត្រូវបាន
គេបកស្រាយថា អាចមកពីភាគីបុរសគិតតែពីខ្លួនឯង
ឬគាត់មិនប្រសប់រឿងលើគ្រែ។
ទោះជាយ៉ាងនេះក្ដីការសិក្សាដដែលបានឱ្យដឹងថា ការឈានដល់ចំណុចកំពូលរបស់
នារីគឺមានភាពស្មុគស្មាញជាងបុរសច្រើន
ដែលវាទាមទារទាំងផ្លូវកាយនិងផ្លូវចិត្ត
ព្រមទាំងពេលវេលានិងទីកន្លែងផងដែរទើបអាចជូននាងឡើងឋានសួគ៌បាន។
ដូចដែលnob70ធ្លាប់បានទទួលព័ត៌មានទាំងក្នុងនិងក្រៅស្រុកហើយ
ដៃគូជីវិតមួយចំនួនបានចែកផ្លូវគ្នាដោយសារតែមិនចុះសម្រុងគ្នា
នឹងរឿងលើគ្រែ បញ្ហាមួយដែលបុរសគួរប្រុងប្រយ័ត្ន
ចុះបើអ្នកព្យាយាមហើយ
ប៉ុន្តែនៅតែមិនអាចជូនដៃគូឱ្យឈានដល់ចំណុចកំពូលនោះ?
ដើម្បីជាគន្លឹះដោះស្រាយវិបត្តិនេះ nob70
បានប្រែសម្រួលដំណោះស្រាយមួយចំនួនពីអ្នកជំនាញខាងរឿងគ្រែខ្នើយ
សូមតាមដានដូចក្រោម៖
១៖ យកចិត្តទុកដាក់ពីអ្វីដែលដៃគូអ្នកចូលចិត្ត
កុំគិតពីអ្វីដែលអ្នកបានអាន ឬអតីតដៃគូរបស់អ្នកចូលចិត្ត។ (ចូលចិត្ត សំដៅលើរឿងលើគ្រែ)
២៖ សន្ទនាជាមួយដៃគូ។
អ្នកត្រូវតែក្លាហាននិងរកវិធីលួងលោមនិយាយជាមួយនាង
ខណៈដែលអ្នកបបោសអង្អែលនាង ត្រូវសួរពីអ្វីដែលនាងចូលចិត្ត
និងមិនចូលចិត្ត។ ហើយអ្វីដែលនាងពេញចិត្តផុត
សូមកុំព្យាយាមរាវម្ជុលក្នុងបាតសមុទ្រអី
ព្រោះតម្រូវការរបស់នារីមិនប្រាកដថា ដូចគ្នាទេ។
៣៖ ត្រូវទន់ភ្លន់
យ៉ាងហោចណាស់នៅពេលទើបតែចាប់ផ្ដើម ប្រសិនបើអ្នកជាមនុស្សចូលចិត្តប្រើកម្លាំងពេលរួមរ័ក។
៤៖ កត់សំគាល់ពីសញ្ញា
ត្រូវសម្គាល់ចង្វាក់ដង្ហើមរបស់នាង សំឡេងនាងថ្ងូរ
និងសកម្មភាពនាងពត់ពើង។
ទាំងអស់នេះអាចជួយឱ្យអ្នកដឹងពីអ្វីដែលនាងពេញចិត្ត
និងមិនពេញចិត្តដោយមិនបាច់សួរនាំ។
៥៖ ចំណាយពេល
ជាទូទៅ
នារីត្រូវការពេលវែងជាងបុរសដើម្បីឈានដល់ចំណុចកំពូល។
ដូច្នេះអ្នកអាចនឹងទៅមុននាង ហើយបំពេញចំណង់ឱ្យនាងតាមក្រោយ
ឬអ្នកអាចអូសបន្លាយពេលវេលាដើម្បីបានរួមដំណើរជាមួយគ្នា។
nob70បុរសទាំងអស់អាចអនុវត្តតាមចំណុចទាំងប្រាំខាងលើ
ប៉ុន្តែត្រូវចាំថា កុំខ្វល់ពីអ្វីដែលអ្នកបានអាន
ព្រោះដៃគូរបស់អ្នកអាចជានារីដែលមានចំណង់ខុសគេ
ដូច្នេះត្រូវចេះក្ដាប់ស្ថានការណ៍ជាក់ស្ដែង៕
៤ ចំណុចសម្រាប់នារីដើម្បីត្រៀមខ្លួនទទួលយក Oral Sex
ដោយ nob70
ប្រភព៖ EHQ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment