ខេត្តកំពង់ចាម ៖
នៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២៨ វិច្ឆិកា
មានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំគណៈគ្រូពេទ្យខេត្ត
ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឡាំ អេងហួរ
អនុប្រធានគណៈគ្រូពេទ្យជាតិ និងជាតំណាងលោកសាស្ត្រាចារ្យ ធា
គ្រុយ ប្រធានគណៈគ្រូពេទ្យជាតិ ។
ចូលរួមនាឱកាសនោះមាន លោកហួត វុទ្ធី
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវេជ្ជបណ្ឌិត សេង សុផារុន
ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ៥ កំពង់ចាម
លោកស្រីសាស្ត្រាចារ្យ មួង សុផល
ប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យខេត្ត ស្វាយរៀង លោក វេជ្ជបណ្ឌិត
យ៉ង ហៃ ប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យខេត្ត កំពង់ធំ
ព្រមទាំងគ្រូពេទ្យមកពីគ្លីនិកសរុបជាង១០០នាក់ ។
លោកវេជ្ជបណ្ឌិត លន់ ច័ន្ទរស្មី
អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា
អង្គការលេខរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាសភាពក្រុមប្រឹក្សាគណៈគ្រូ
ពេទ្យដែលកើតឡើងដោយការបោះឆ្នោតនាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣
ត្រូវបានទទួលស្គាល់ដោយគណៈគ្រូពេទ្យជាតិ ។
សមាសភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យពេញសិទ្ធិ
បានត្រូវរៀបចំតាមសេចក្តីសម្រេចខាងលើ
និងទទួលខុសត្រូវដោយឡែកតាមតម្រូវការចាំបាច់ក្នុងកិច្ចដំណើរការ
ជាប្រចាំបន្ថែមដូចមានចែងក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ
និងការទទួលខុសត្រូវសមាជិកភាពតាមបណ្តាអង្គភាពនីមួយៗរបស់មន្ទីរ
សុខាភិបាលខេត្តកំពង់ចាម និងអង្គភាពសុខាភិបាលស្រុកប្រតិបត្តិ ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment