សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

៥​​ចំណុច​ ដែល​អាច​នឹង​​ធ្វើ​ឱ្យ​បុរស​បោះ​បង់​មិត្ត​ស្រី

seohyun-wideការនិយាយ​ពី​ ទំនាក់ទំនង​ស្នេហា ឬ​ការ​មាន​ទំនាក់ទំនង ​ស្នេហា​ក្នុង​ចំណោម ​យុវវ័យ​បច្ចុប្បន្ន​ កាន់​តែ​បើក​ទូលាយ។ នៅ​ទំព័រ​នេះ​ nob7០​​ ដក​ស្រង់​ ការ​ណែនាំ​របស់​ លោក Marcus Osborne ពី​ចំណុច​អវិជ្ជមាន​៥​ចំណុច​ ដែល​សុភាព​នារី​គួរ​ជៀសវាង។ ការ​ធ្វើ​ឱ្យ​មាន​កំហុស​ឆ្គង​ណា​ មួយ​ក្នុង​ចំណោម​៥ នេះ​អាច​នឹង​ធ្វើ​ឱ្យ​មិត្ត​ប្រុស​របស់​អ្នក​ សម្រេច​ចាកចេញ​ពី​អ្នក។ តោះ! តាម​ដាន​ទាំង​អស់​គ្នា​ តើ​មាន​អ្វី​ខ្លះ​ទៅ​ ដែល​អាច​ធ្វើ​ឱ្យ​មិត្ត​ប្រុស​អ្នក​ សម្រេច​ចាក​ចេញ​​ពី​អ្នក​នោះ៖

*១៖ និយាយ​ពី​អតីត​មិត្ត​ប្រុស*
វា​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​ដែល​ អ្នក​រំឭក​ពី​អតីត​សង្សារ​របស់​អ្នក​នៅ​ចំពោះ ​ម្ចាស់​ស្នេហ៍​បច្បន្ន​របស់​អ្នក។ ប្រសិន​បើ​ក្នុង​ករណី​ចាំ​បាច់​អ្នក​ត្រូវ​តែ​និយាយ​ពី​គេ​នោះ អ្នក​ត្រូវ​ប្រយ័ត្ន​ពី​អ្វី​ដែល ​គួរ​និយាយ​ និង​មិន​គួរ​ព្រោះ​ការ​និយាយ​ពី​​ដៃ​គូ​អាច​ធ្វើ​ឱ្យ​មិត្ត​ប្រុសអ្នក​ចាប់​ ថ្នាក់​បាន​ថា អ្នក​ជា​មនុស្ស​បែប​ណា​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា។​

*២៖ ជួប​ប៉ាម៉ាក់*
នេះ ​ជា​ជំហាន​សំខាន់​ណាស់​នៅ​ក្នុង​ទំនាក់ទំនង។ អ្នក​មិន​ត្រូវ​បង្ហាញ​កាយវិការ ឬ​ឥរិយាបថ​តក់ ក្រហល់​នៅ​ក្នុង​ការ​ណែនាំ​មិត្ត​ប្រុស​អ្នក​ឱ្យ​ជួប​ប៉ាម៉ាក់​អ្នក​ ឬ​សុំ​ជួប​ប៉ាម៉ាក់​គេ​នោះ​ទេ។ អ្នក​ត្រូវ​រង់ចាំ ឬ​ស្គាល់​ពី​កាលៈទេសៈ​ដ៏​សម​គួរ​ដើម្បី​ឈាន​ដល់​ដំណាក់​កាល​នេះ។

*៣៖ គ្រប់គ្រង*
នារី ​ខ្លះ​ពិត​ជា​មិន​អាច​ម្ចាស់​ការ​ខ្លួន​ឯង​បាន​មែន នាង​តែង​តែ​ចង់​ចាត់ចែង​អ្វី​គ្រប់​យ៉ាង។ ជា​ការ​ពិត​អាកប្បកិរិយា​បែប​នោះ​គឺ​រុញ​ច្រាន​បុរស​ឱ្យ​ចាក​ចេញ​ពី​អ្នក​។ កុំ​ព្យាយាម​ធ្វើ​ជា​អ្នក​គ្រប់គ្រង ឬ​ចាត់ ចែង​ឱ្យ​បុរស​គ្រប់​យ៉ាង​អី។

*៤៖ ប្រកាស*
អ្នក ​មិនមែន​ប្ដីប្រពន្ធ​ទេ​ មុន​ពេល​អ្នក​រៀបការ។ គ្រាន់​តែ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ ហើយ​អ្នក​ចង់​ ប្ដូរ​ស្ថានភាព​ទំនាក់ទំនង​នៅ​លើ​​ហ្វេសបុក? ធ្វើ​បែប​នេះ​ចំពោះ​បុរស​ពិត​ជា​មិន​មែន​រឿង​មួយ​ដែល​ពួក​គេ​ចូល​ចិត្ត​នោះ​ ទេ។ អ្នក​ត្រូវ​ប្រាកដ​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ហើយ​និយាយ​ជា​មួយ​គេ ទុក​ពេល​វេលា​ឱ្យ​គេ​ និង​ខ្លួន​ឯង​ឱ្យ​គ្រប់​គ្រាន់​ដើម្បី​ឈាន​ដល់​ចំណុច​នោះ។

*៥៖ និយាយ​ពី​ប្រវត្តិ​សិច​របស់​អ្នក​ (អ្នក​ធ្លាប់​មាន​សង្សារ)*
នេះ ​ជា​រឿង​សំខាន់ ហើយ​ជា​កត្តា​គំរាមកំហែង​ចំៗ។ ការ​សន្ទនា​ពី​រឿង​នេះ​ពិត​ជា​មិន​ស្រណុក​ក្នុង​ ចិត្ត សម្រាប់​បុរស​ដែល​គិត​ពី​ទំនងទំនង​វែង​ឆ្ងាយ​ជា​មួយ​អ្នក។ អ្នក​អាច​និយាយ​បាន​ក្នុង​ករណី​ដែល​គេ​ដេញដោល​ខ្លាំង​រហូត​មិន​អាច​គេច​បាន តែ​អ្នក​មិន​ត្រូវ​ឱ្យ​គេ​ដឹង​លម្អិត​ពី​សកម្មភាព​សិច​របស់​អ្នក​នោះ​ទេ៕
 
ប្រភពពីៈReadkhmer និង Nob70

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ