ព្រះសីហនុ៖ លោក ភី រិទ្ធ
អតីតអនុប្រធានពន្ធដាខេត្តព្រះសីហនុ
ត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តព្រះសីហនុវិញ នៅម៉ោងប្រមាណ
១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ
ដើម្បីតុលាការចាត់ការតាមច្បាប់។អង្គភាពប្រឆាំងអំពើពុករលួយ
បានកោះអញ្ជើញ លោក ភី រិទ្ធ យកទៅសាកសួរ
និងធ្វើការឃាត់ខ្លួននៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧
ខែវិច្ឆិកាឆ្នាំ២០១៣។
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ទើបចាប់ផ្តើមសាកសួរដំណើររឿង ដោយមិនទាន់បានលទ្ធផលជាដុំកំភួននៅឡើយទេ។
ទោះជាយ៉ាងនេះក្តី អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការចោទប្រកាន់ និងឃាត់ខ្លួនលោក ភី រិទ្ធ អំពីអំពើពុករលួយ ដោយយកបាក់ថ្លៃសេវាពន្ធដីធ្លីលើសចំនួនច្បាប់កំណត់ទៅហើយ។
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានបង្ហើបថា អង្គភាពពន្ធដាខេត្តព្រះសីហនុ មិនមានតែលោក ភី រិទ្ធម្នាក់នោះទេ គឺនៅមានមន្ត្រីពន្ធដាច្រើននាក់បន្ថែមទៀត ដូចជា ការកំណត់ប្រាក់បង់ពន្ធដីផ្ទះដែលហាងឆេងនៅលើបបូមាត់ និងក៏មានមន្ត្រីពន្ធដាខ្លះទៀត ចូលចិត្តដើរប្រមូលប្រាក់ដាក់ហោបាវដោយគ្មានវិក្កយប័ត្រត្រឹមត្រូវ ។ប្រការនេះអង្គភាពប្រឆាំងអំពើពុករលួយគប្បីស្រាវជ្រាវរកឫសគល់ប ន្ថែមទៀត៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment