សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

សង្ឃ​កំហូច​ពី​រអង្គ​លួច​ចេញពី​វត្ត​ទៅ​ឆាន់​ទឹក​ប្តូរ​និស្ស័យ​ស្រី​ញី​អូន​បង​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​

ភ្នំពេញ ៖ សង្ឃ​កំហូច​២​នាក់​ដែល​ គង់​នៅ​វត្ដ​សារាវ័ន្ដ លួច​ចេញពី​វត្ត​ដោះ​ស្បង់​ចីពរ ធ្វើជា​គ្រហស្ថ​ឆាន់​ទឹក​ប្តូរ​និស្ស័យ និង​ច្រៀង​លេង​លេង​យ៉ាង​សប្បាយ ​រហូតដល់​វេលា​ជិត​ភ្លឺ ទើប​វិល​ទៅ​យក​គ្រង​ស្បង់​នៅ​វត្ត​ទួល​ទំពូង​វិញ ក៏​ត្រូវ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​នៅ​វត្ត​ទួល​ទំពូង​ឃាត់​ប្រគល់​ទៅ​ឲ្យ​នគរ​បាល​ប៉ុស្តិ៍​ទួល​ ទំពូង​ទី​១ និង​ការិយាល័យ​ធម្មការ ខណ្ឌចំការមន ចាប់​ផ្សឹក​។​

លោក តេង ឈួន ប្រធាន​ការិយាល័យ​ធម្មការ​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា សង្ឃ​កំហូច​ទាំងពីរ​នាក់​នេះ​ទី​១ ចាន់ រតនា អាយុ២៣ឆ្នាំ ធ្លាប់​បួស​នៅ​វត្ដ​ទួល​ប្រាសាទ ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង និង​ទី​២​ឈ្មោះ នុស សា​យ័ន្ដ អាយុ១៩​ឆ្នាំ ធ្លាប់​បួស​នៅ​វត្ដឯករាជ្យ ស្រុក​កំពង់ត្របែក ខេត្ដ​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​វត្ដ​សារាវ័ន្ដ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។​
 
មន្ត្រី​ធម្មការ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ព្រលប់​ព្រះសង្ឃ​កំហូច​២​នាក់​ដែល​គង់នៅ​ក្នុង​វត្ត​សារា​វន្ត​បាន​ ដោះ​ស្បង់​ចីពរ​ចេញ​ហើយ​ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​ចេញពី​វត្ត​លួច​ទៅ​ច្រៀង​ខារ៉ាអូខេ និង​ផឹកស្រា​មាត់ទន្លេ​មុខ​ណា​ហ្គា​ លុះដល់​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ សង្ឃ​ទាំង​២​អង្គ​នេះ​បាន​មក​ផ្លាស់​សម្លៀកបំពាក់​ពី​គ្រហស្ថ​ទៅ​ជា​សង្ឃ​ វិញ​នៅ​ក្បែរ​របង​វត្ត​ទួល​ទំ​ពួង​​ខ​ណៈ​នោះ​ក៏​មាន​ព្រះ​សង្ឃ​នៅ​វត្ត​ទួល​ ទំពូង​ឃើញ​មាន​អាកា​រៈ​ស្រវឹងស្រា​ទ្រេតទ្រោត និយាយ​សឹង​ស្តាប់​គ្នា​មិនបាន​ក៏​ឃាត់ខ្លួន​សង្ឃ​កំហូច​ប្រគល់​ឲ្យ​ សមត្ថកិច្ច​និង​មន្ត្រី​ខណ្ឌ​មាន​វិធានការ​ទៅតាម​វិន័យ​ធ​ម៌​។​

តាម​សំដី​សង្ឃ​កំហូច​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​៩​យប់​ថា ពួកគេ​បាន​នាំគ្នា ចេញ​ពី​វត្ត​សារាវ័ន្ត​តេ​ជា មក​ដោះ​ស្បង់​នៅក្នុង​វត្ត​ទួល​ទំពូង រួច​នាំគ្នា​ចេញ​ក្រៅ​ទៅ​ផឹក​ប៊ី​យ៉ែ​រ និង​ម្តុំ​សួន​ច្បារ​ណាហ្គា រហូតដល់​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ទើប​នាំគ្នា​ត្រឡប់​មក​វត្ត​ទួល​ទំពូង​វិញ ក្នុង​បំណង​ស្លៀក​ស្បង់​ចីពរ ក៏​ត្រូវ​ចៅអធិការ​វត្ត​ឃើញ និង​ឃាត់ខ្លួន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​តែម្តង។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ បន្ទាប់ពី​ឃាត់ខ្លួន​សង្ឃ​កំហូច​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា មន្ដ្រី​ធម្មការ ខណ្ឌ​ចំការមន បាន​ធ្វើ​ពិធី​ផ្សឹក​ដើម្បី​ឱ្យទៅ​ជា​គ្រហស្ថ​វិញ កុំ​ឲ្យ​ខូច​និង​ប៉ះពាល់​ដល់​ព្រះ​ពុធ​សាសនា៕

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ