រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ២៩ វិច្ឆិកា
២០១៣ នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ច
ព្រមទាំងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ១២៨រូប
ដែលមានស្នាដៃបម្រើការងារល្អប្រសើរកន្លងមក ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ជួន
សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ
និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីដែលត្រូវផ្ទេរមុខតំណែងមាន៥៥រូប
និងបំពាក់ឋានន្តរស័ក្តិ៧៣រូប
ក្នុងនោះប្រកាសផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ យឹម សុជាតិ
ពីប្រធានការិយាល័យអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលរាជធានី
ភ្នំពេញ ទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ
និងផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការខណ្ឌដង្កោ
ទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
ជំនួសលោកវរសេនីយ៍ទោ ប៊ន សំអាត
អធិការខណ្ឌពោធិ៍សែនជ័យចាស់ឆ្នាំមកហើយនោះ
ត្រូវបានផ្ទេរតំណែងទៅកាន់ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង
ការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ។ ខណៈលោកវរសេនីយ៍ទោ សោម
ប៊ុន្នី ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបច្ចុប្បន្ន
សុំទៅធ្វើជំនួយការលោកស្នងការនគរបាលរាជធានីភ្នំពេញ
ដោយបញ្ហាសុខភាពលោកទ្រុឌទ្រោម ។
គួរបញ្ជាក់ផងដែរថា ទំាងលោកវរសេនីយ៏ទោ យឹម សុជាតិ
និងលោកវរសេនីយ៏ទោ យឹម សារ៉ាន់ គឺនគរបាលវ័យក្មេងដែលក្នុងការងារកន្លងមក
លោកទំាងពីរត្រូវបានគេទទួលស្គាល់ថាមានស្នាដៃក្នុងកិច្ចការពារ
សន្តិសុខជូនប្រជាពលរដ្ឋនិងសង្គម ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment