
រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសធនាគារ២ និងក្រុមហ៊ុន ផ្ទេរប្រាក់មួយ
សម្រាប់ឲ្យអនុវត្តនៃ ការបើកប្រាក់ខែនេះ រួមមាន ធនាគារកាណាឌីយ៉ា ធនាគារ
អេស៊ីលីដា និងក្រុមហ៊ុនវីងផ្ទេរប្រាក់ ។ ការចុះអនុស្សារណៈ
យោគយល់គ្នារវាងក្រសួង សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និង ធនាគារ២
និងក្រុមហ៊ុផ្ទេរប្រាក់ ខាងលើ បានធ្វើឡើង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា
នាទីស្តីការក្រសួង សេដ្ឋកិច្ច។
ការបើប្រាក់ខែ តាមប្រព័ន្ធគណនី ធនាគារនេះ ត្រូវបានរាជរដ្ឋាភិបាល
រំពឹងថានឹងជួយសម្រួលការ បើកប្រាក់ខែជូនមន្ត្រី រាជការនៃក្រសួង មន្ទីរចំនួន
៣៩ ដែលមានមន្ត្រី រាជការជាង ៨ពាន់នាក់។រដ្ឋាលេខាធិការ ក្រសួងសេដ្ឋកិច្ច លោក ជូ គីមឡេង ដែលជាហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយធនាគារ២ និងក្រុមផ្ទេរប្រាក់ បានថ្លែងថា ការបើប្រាក់ខែជូនមន្ត្រី រាជការតាមរយៈ គណនីធនាគារនេះ បង្ហាញពីវឌ្ឍនភាព ដ៏ធំធេងមួយទៀត នៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ សម្រាប់នីតិកាល ទី៥នេះ ហើយថា ការបើកប្រាក់បៀវត្សរ៍ តាមធនាគារត្រូវអនុវត្ដ សម្រាប់មន្ដ្រីរាជការទូទៅ រួម ទាំងកម្លាំង ប្រដាប់អាវុធទាំងពីរ ប្រភេទចាប់ពីឆ្នាំ២០១៤តទៅ។
គួរបញ្ជាក់ថា ក្រៅបើកប្រាក់បៀវត្ស តាមធនាគារហើយនោះ នៅឆ្នាំ២០១៤ រាជរដ្ឋាបាលកម្ពុជា ក៏នឹងដំឡើងប្រាក់បៀវត្ស ជូនដល់មន្ដ្រីរាជការ និងកម្លាំង ប្រដាប់អាវុធផងដែរ៕
No comments:
Post a Comment