ខេត្តកំពង់ឆ្នាំង៖ ក្រុមអាជីវករអ្នករកស៊ីដេញសត្វឃាតនៅក្នុងក្រុងកំពង់ឆ្នាំងបានសម្តែង
នូវការមិនពេញចិត្តទៅនឹងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
កំពង់ឆ្នាំងដោយសារតែតមានមន្ត្រីមួយចំនួនបានយកប្រាក់ពី
ក្រុមអាជីវករក្នុងការដេញថ្លៃសត្វឃាតក្រុងកំពង់ឆ្នាំងក្នុងម្នាក់ៗ
ចំនួន៣លានរៀល សម្រាប់កក់ក្នុងការដេញថ្លៃធ្វើសត្វឃាត
ប៉ុន្តែក្រោយពីដេញថ្លៃរួចប្រាក់កក់ទាំងនេះត្រូវដកយ៉ាងពិកបាក
បំផុតហើយនៅពេលដែលដកលុយប្រាក់កក់វិញត្រូវចំណាយលុយថែមទៀតដើម្បីសូក
យកលុយប្រាកក់នោះមកវិញ ។
ប្រជាពលរដ្ឋដែលជាក្រុមអាជីវករបាន ប្រាប់ទៀតថា ពេលមកយកលុយថ្លៃប្រាក់កក់នោះនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តមន្ត្រីទាំងនោះម្តងប្រាប់ថាថ្ងៃនេះថ្ងៃនោះ ហើយយកលេសមិនចេះចប់ធ្វើអោយពួកគាត់ខាតបង់ពេលវេលានិងផលប្រយោជន៍រកស៊ី ចិញ្ចឹមជីវិត ។ ក្រុមអាជីវករបន្តរិះគន់ថាកន្លងមក ការទទួលយកប្រាក់មកវិញ ពួកគាត់ត្រូវចំណាយប្រាក់ក្នុងម្នាក់ៗចំនួន៥ម៉ឺនទៅ១០ម៉ឺនរៀលផង ដែរទើបអាចដំណើរបានលឿនគ្រាន់បើបន្តិច ។
ក្រុមអាជីវករមួយចំនួនបាននិយាយថា មន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តយកប្រាក់ទាំងនេះទៅ ប្រើប្រាស់ប្រយោជន៍ផ្សេងផ្ទាល់ខ្លួន ប្រាក់ចំនួន៣លានរៀលវាមិនច្រើនប៉ុន្មានទេ តែ៣លាន គុណនឹងចំនួន៣០នាក់ទៅ៤០នាក់គឺវាច្រើនគួរសមដែរ ។
ពាក់ព័ន្ធករណីនេះមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំងបានប្រាប់តាមទូស័ព្ទថាការយឺតយ៉ាវនៃការផ្តល់ប្រាក់កក់ នេះគឺដោយសារមន្ទីរត្រូវពិនិត្យអោយបាល្អិតល្អន់ជាមុនសិនព្រោះ ខ្លាចច្រឡំដើម្បីបញ្ជូនតួលេខទាំងនេះទៅកាន់រតនាគារដើម្បីបើកប្រាក់ ទូទាត់ជូនអាជីវករវិញ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment