ពីរនាក់
នេះប្រកួតគ្នា ពិបាកទាយថា អ្នកណាជាអ្នកឈ្នះនោះឡើយ
ពីព្រោះពួកគេប្រកួតមិនសូវទៀងទាត់ ជួនវាយល្អជួនវាយអន់។វ៉ន
សាវីគេមានផ្លែល្អ តែពេលជួបសាវ៉ន
បែរជាអន់ទៅវិញ។ប្រៀបចាញ់មួយទៀតរបស់សាវ៉ន
គឺចាញ់កម្លាំងស៊ុហ្វតែម្តង ។ គេប្រកួតចុងក្រោយ វាយចាញ់សំអាង
ឌុនអ្នកប្រដាល់ក្លិបអេភូថងកីឡាក្នុងទឹកទី៣។
សឹង្ហ
សាវ៉ន ជាអ្នកប្រដាល់ដែលយ៉ាប់បំផុត ព្រោះគេវាយយឺត ស្ពឹក
ហើយក៏គ្មានផ្លែល្អដែរ ។
ប៉ុន្តែគេជាអ្នកប្រដាល់ដែលស៊ូចំពោះការប្រកួត ។
ប្រកួតចុងក្រោយនេះ សាវ៉ន វាយឈ្នះ ថៃ ប៊ុនហាន
អ្នកប្រដាល់ក្លិបបូរីនាគរាជដោយពិន្ទុ ។ សាវី ជួប សាវ៉ន
លើកនេះ ពុំដឹងថា អាចឈ្នះឬអត់នោះទេ
ព្រោះគេវាយបានតែបីទឹកទេ គឺអស់ស៊ុហ្វហើយ។
ស្រិល ទ្រី អ្នកប្រដាល់ក្លិបគុជសារកីឡា នឹងជួបប្រកួតសងសឹកជាមួយ ឈាន រស្មី អ្នកប្រដាល់ក្លិបរាជសីហ៍ប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ។ ពីរនាក់នេះជួបគ្នា២លើកហើយ ដោយ ស្រិល ទ្រី ចាញ់ទាំងពីរលើក ។ កាលពីប៉ះគ្នាលើកមុន(២ វិច្ឆិកា ២០១៣) ស្រិល ទ្រី វាយចាញ់ ឈាន រស្មី ដោយពិន្ទុ និងលើកទី២ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ទ្រីចាញ់ពិន្ទុរស្មីទៀត។
ឈានរស្មី គេចាស់ទុំជាង ស្រិល ទ្រី ស្នៀតប្រដាល់ក៏ដូចជាបច្ចេកទេសវាយដែរ គឺលើ ទ្រី ។ទោះបីជាគេវាយមិនសូវមានផ្លែល្អក្តី ប៉ុន្តែការប្រកួតរបស់គេទទួលផលបានល្អ ។ ការប្រកួតចុងក្រោយ រស្មី វាយឈ្នះ ស្រិល ទ្រី នេះឯង។សម្រាប់ការជួបប្រកួតសងសឹកលើកនេះ មិនដឹងថា ស្រិល ទ្រី គេអាចផ្តួលយកឈ្នះ ឈាន រស្មីបានឬអត់នោះឡើយ ?
វ៉ាន់ ចាន់វ៉េត អ្នកប្រដាល់ក្លិបគុជសាកីឡា នឹងឡើងតស៊ូជាមួយ នន់ ជំនិត អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ។ បើតាមអ្នកផ្គូផ្គងឲ្យដឹងនោះថាអ្នកប្រដាល់ជើងខ្លាំងទាំងពីរ នាក់នេះ ពុំធ្លាប់ដែលជួបគ្នាម្តងណានៅឡើយទេកន្លងមក។ពួកគេទាំងពីរនាក់ នេះ បើតាមប្រវត្តិប្រកួតរបស់ពួកគេនោះគឺប្រហាក់ប្រហែលគ្នាទេ គ្រាន់តែអ្នកទាំងពីរពីមុនមានទម្ងន់ខុសគ្នាទើបមិនជួបគ្នានោះ។
វ៉ាន់ ចាន់វ៉េត ឥឡូវនេះមិនសេរីដូចជានៅក្នុងក្លិបសឹង្ហៈកីឡាមុនទេនៅក្លិបគុជ សា ដែលមានលោក ផាន់ ផាណាត ជាគ្រូបង្វឹកនោះគឺមានវិន័យតឹងរ៉ឹងណាស់ ។ ដូច្នេះ ចាន់វ៉េត ប្រហែលជាមានការរីកចម្រើនជាងមុន។
សម្រាប់ ការជួបគ្នាលើកដំបូងនេះ បើសិនជា វ៉ាន់ ចាន់វ៉េត ពុំមានបញ្ហាអ្វីកើតឡើងទេនោះ នន់ ជំនិត ក៏ពិបាកនឹងយកឈ្នះដែរ ដោយសារ ចាន់វ៉េត ខ្ពស់ជាងហើយស្នៀតទាត់របស់គេល្អថែមទៀត ។ ចាន់ វ៉េត យ៉ាប់តែចិត្តតូចមួយមុខប៉ុណ្ណោះ។ ឯ នន់ ជំនិត ក៏មានផ្លែល្អដែរដោយអន់តែកម្លាំងស៊ុហ្វបន្តិចប៉ុណ្ណោះ។ ទោះជាយ៉ាងណាសំរាប់ការជួបប្រកួតគ្នានេះ គឺមិនអាចទាយមុនថា នន់ ជំនិត ឬ វ៉ាន់ ចាន់វ៉េត ឈ្នះឡើយ? ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment