សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

លោក​ ង៉ា​ន​ ណា​នី​ បាន​លួងលោម​ផង​ គំរាម​ជា​ក្រុម​ដល់​មន្ដ្រី​តាម​ការិយាល័យ​និង​តាម​ការិយាល័យ​កសិកម្ម​ស្រុក ​ឱ្យ​ ធ្វើ​លិខិត​បដិសេធ​ថា​មិន​បាន​ប្ដឹង​និង​ផ្ដិត​មេដៃ​ធ្វើ​របាយការណ៍​ទៅ​លោក​ រដ្ឋមន្ដ្រី

ភ្មំពេញ ៖ ​មន្ដ្រី​បាន​ទម្លាយ​ព័ត៌មាន​បន្ថែម​ថា​ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ដដែល​នេះ​លោក​ ង៉ា​ន​ ណា​នី​ ប្រធាន​ មន្ទីរ​កសិកម្ម​ខេត្ដកំពង់ឆ្នាំង​ដែល​គ្មាន​ ខ្លាចញញើត​ក្នុង​ការ​ប្រព្រឹត្ដ​អំពើ​ពុក​ រលួយ​នោះ​ ប្រហែលជា​ភ័យ​ស្លន់ស្លោ​ និង​គ្មាន​ជម្រើស​ដើម្បី​ទាញហេតុផល​ ណាមួយ​បញ្ជាក់​ថា​ ខ្លួន​មិន​បាន​ពាក់ព័ន្ធ​ ការ​កិបកេង​អំពើ​ពុក​រលួយ​ ក៏​ជ្រួលច្របល់​ ឆ្លេឆ្លា​ដូច​មាន់​រក​ពង​ និង​បង្កើត​
ជា​ល្បិច​ ពិសពុល​ធ្វើការ​សម្របសម្រួល​ជាមួយ​ មន្ដ្រី​ក្រោម​ឱវាទ​លក្ខណៈ​ អង្វរករ​ លួង​ លោម​ និង​គំរាមកំហែង​លក្ខណៈ​ជា​ក្រុមៗ​ បង្ខំ​ឱ្យ​មន្ដ្រី​តាម​ការិយាល័យ​ និង​មន្ដ្រី​ ការិយាល័យ​ស្រុក​ធ្វើ​លិខិត​បដិសេធ​ ដើម្បី​ដាក់​ជូន​ក្រុម​អធិការកិច្ច​របស់​ ក្រសួង​ដែល​ចុះ​មក​ស៊ើបអង្កេត​ស្រាវ​ ជ្រាវ​ ក្នុង​ន័យ​ថា​ ពួក​គាត់​ជាម​ន្ដ្រី​ក្រោម​ ឱវាទ​តាម​ការិយាល័យ​ និង​ការិយាល័យ​ កសិកម្ម​ស្រុក​មិន​បាន​ផ្ដិត​មេដៃ​ប្ដឹង​ខ្លួន​ (​លោក​ ង៉ា​ន​ ណា​នី​)​ នោះ​ទេ​ ។​ ប៉ុន្ដែ​ជា​ លទ្ធផល​មក​ទល់​នឹង​ម៉ោង​៥​ល្ងាច​មន្ដ្រី​ ការិយា​ល័យ​មួយ​ចំនួន​ភ័យ​ខ្លាច​ពី​ការ​ គំរាមកំហែង​របស់​ប្រធាន​មន្ទីរ​ មួយ​ ចំនួន​ទៀត​មិន​ញញើត​ប្រឈម​នឹង​ការ​ ទទួលខុសត្រូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​របាយ​ ការណ៍​លាតត្រដាង​ជូន​លោក​រដ្ឋមន្ដ្រី​ ជុំវិញ​អំពើ​ពុក​រលួយ​របស់​លោក​ ង៉ា​ន​ ណា​នី​ ប្រព្រឹត្ដ​ កិបកេង​ គាបសង្កត់​ និង​ ការ​ប្រមាថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​មក​ លើ​នារី​ភេទ​ដែល​ជាម​ន្ដ្រី​ក្រោម​ឱវាទ​ ។​
មន្ដ្រី​ បាន​បន្ដ​ថា​ បន្ទាប់​ពី​លទ្ធផល​ ដែល​លោក​ ង៉ា​ន​ ណា​នី​ ព្យាយាម​លួង​ លោម​ផង​ ប្រើ​ល្បិច​គំរាម​ផង​ដល់​មន្ដ្រី​ តាម​ការិយាល័យ​ជា​ក្រុមៗ​ មិន​ទាន់​ ទទួលលទ្ធផល​ក្នុង​ការ​ធ្វើ​លិខិត​បដិសេធ​ លើ​របាយការណ៍​ ស្នាម​មេដៃ​ដាក់​ជូន​ លោក​រដ្ឋមន្ដ្រី​នោះ​ បែរជា​លោក​ ង៉ា​ន​ ណា​នី​ បន្ដ​គំរាម​មន្ដ្រី​តាម​ការិយាល័យ​ ស្រុក​វិញ​ម្ដង​ និង​ចុះ​ទៅ​តាម​ស្រុក​ទាំង​ ប្រ​លប់​ឱ្យ​ពួក​គាត់​ធ្វើការ​បដិសេធ​ចំពោះ​ ការ​ផ្ដិត​មេដៃ​ ដែល​ជា​ជម្រើស​ចុង​ ក្រោយ​របស់​ខ្លួន​ សម្រាប់​បំភ្លឺ​ក្រុម​អ​ធិ​ ការ​កិច្ច​ក៏​ដូច​ជា​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។​
 
​បើ​ទោះជា​ លោក​ង៉ា​ន​ ណា​នី​ ប្រធាន​ មន្ទីរ​កសិកម្ម​ខេត្ដកំពង់ឆ្នាំង​បាន​លួង​ លោម​ផង​ គំរាម​ផង​ ខណៈ​ក្រុម​អធិការ​ កិច្ច​ចុះ​មក​ស៊ើបអង្កេត​ស្រាវជ្រាវ​នោះ​ មន្ដ្រី​ជា​ច្រើន​ដែល​បាន​ធ្វើ​របាយការណ៍​ និង​ផ្ដិត​មេដៃ​បាន​សម្រេចចិត្ដ​ថា​ នឹង​ ទទួលខុសត្រូវ​ចំពោះ​ថ្នាក់ដឹកនាំ​អ្វី​ដែល​ គាត់​លើក​ឡើង​កន្លង​ទៅ​ និង​សង្ឃឹមថា​ ក្រុម​អធិការកិច្ច​យកចិត្ដទុកដាក់​ក្នុង​ រឿង​នេះ​ប្រកបដោយ​តម្លាភាព​ ចៀស​ វាង​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​ដូច​អ្វី​ ដែល​ខាង​ក្រុម​អធិការកិច្ច​ជំនាន់​លោក​ រដ្ឋមន្ដ្រី​ ច័ន្ទ​ សា​រុន​ ចុះ​មក​ស៊ើបអង្កេត​ បាន​ត្រឹម​ប្រមូល​ឯកសារ​ និង​ត្រូវ​ដង​ ត្រូវ​ផ្លែ​ជាមួយ​ប្រធាន​មន្ទីរ​ពុក​រលួយ​ នេះ​បែរជា​ផ្អិ​ប​សំណុំរឿង​ទុក​មិន​ចាត់ការ​ ប៉ុន្ដែ​មន្ដ្រី​នៅ​តែ​មាន​ជំនឿ​ថា​ ទន្ទឹម​នឹង​ ការ​ចុះ​ស៊ើបអង្កេត​របស់​ក្រុម​អធិការ​ កិច្ច​ក្រោម​ចំណាត់ការ​របស់​លោក​រដ្ឋ​ មន្ដ្រី​ក្រសួងកសិកម្ម​នា​ពេល​នេះ​ ពួក​ គាត់​មាន​សុទិដ្ឋិនិយម​ផង​ដែរ​ទៅ​លើ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ កំពុង​ដំណើរ​ចំណាត់ការ​តាម​ពាក្យបណ្ដឹង​ របស់​មន្ដ្រី​មន្ទីរ​កសិកម្ម​ខេត្ដ​ ពីព្រោះ​ លោក​ ង៉ា​ន​ ណា​នី​ បាន​បង្ហាញ​ពី​ភាព​ ក្រ​អើត​ក្រ​ទម​ គ​គ្លើ​ន​នឹង​ថ្នាក់លើ​បន្ទាប់​ ពី​ការ​ចុះ​ស៊ើបអង្កេត​របស់​ក្រុម​អធិការ​ កិច្ច​ម្ដង​កន្លង​ទៅ​មិន​អាច​ធ្វើ​អ្វី​ខ្លួន​កើត​ និង​ធ្លាប់​ចំអក​ឱ្យ​មន្ដ្រី​ដូច​ជា​ ពាក្យ​ថា​ “​ចង់ទៅ​ប្ដឹង​ដល់​ណា​ក៏​ប្ដឹង​ទៅ​...​ ម៉េច​មិន​នាំ​គ្នា​ប្ដឹង​ទៀត​?“​ ៕
ប្រភពៈ នគរវត្ត

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ