សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

ជិះ​ម៉ូតូ​វ៉ា​រថ​យន្ត​មិន​ផុតទាក់​ដៃចង្កូត​ដួល​ចូល​ក្រោមកង់​រថ​យន្ត​កិនខ្ទេចមួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​​

ខេត្ត​តាកែវ​ ៖ បុរស​ម្នាក់​​ត្រូវ​រថ​យន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ចំណុះ​២​តោន​ កិនខ្ទេច​​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​របួស​ធ្ងន់​ ហើយ​បាន​ស្លាប់​ ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កាល​ពី​វេលា​ម៉ោង​១២​ ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៣ នៅ​ភូមិ​ព្រហ៊ូត សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុគេ​ឃើញ​​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ និង​ម៉ូតូ​ជន​រង​គ្រោះ​​​ធ្វើ​ដំណើរពី​លិច​ទៅ​កើត​ស្រប​ទិស​គ្នា លុះដល់​ចំណុច​កើតហេតុ​ជាផ្លូវ​កោង​បត់​ ​​ជន​រង​គ្រោះ​បានបើកវ៉ា​រថ​យន្ត​ តែ​វ៉ា​មិន​ផុត​ក៏​ទាក់​ដៃ​ចង្កូត​​​បណ្តាល​ឱ្យ​ដួល​ចូល​ក្រោម​កង់​រថ​យន្ត​ កិន​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​របួស​ធ្ងន់​ ហើយ​បាន​ស្លាប់​ខណៈ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។​

ជន​រង​គ្រោះ​ឈ្មោះ​ញ៉ែម សំអុល ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ភូមិ​បាណន់ ឃុំ​ខ្នាំង​ស្នាយ ស្រុក​ឈុក ខេត្ត​កំពត ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​១AV ៥២១៤ភ្នំពេញ ​ចំណែក​អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​ទូច សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​មោក ឃុំ​ស្រែ​រនោង​ ស្រុក​ត្រាំ​កក់​ បើក​រថ​យន្ត​ម៉ាក​​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ៣A០២៦១កំពត ​ក្រោយ​កើតហេតុ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ភ្លាមៗ ។​

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ